CAMBO REPORT

Popup Advertising5 seconds

Google​ បាន​និយាយ​ថា​ខ្លួន​មិន​បង្កើត​ថេប្លេត​បន្ថែម​ទៀត​ទេ​! ហេតុ​អ្វី​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងនៅចាំបានថា កាលពីដើមខែវិច្ឆិកា ឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Google បានធ្វើការប្រកាសចេញលក់ Pixel Slate ដែលជាម៉ាស៊ីនកុំព្យូទ័រ កូនកាត់ 2-in-1 ជំនាន់ថ្មីរបស់ខ្លួន និងជាម៉ាស៊ីន អាចប្រើប្រាស់ជាកុំព្យូទ័រយួរដៃផង និងជាថេប្លេតផង។ យ៉ាងណា វាមិនមែនល្អទាំងអស់ សម្រាប់មនុស្សគ្រប់គ្នាទេ ព្រោះវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលនៅមានកម្រិត នៅឡើយ សម្រាប់ការប្រើប្រាស់ពេលបច្ចុប្បន្ន ហើយក៏មិនទាន់ ទូលំទូលាយ ខ្លាំងដូច Windows និង macOS នោះដែរ។  

 

 

និយាយរួមទៅ Pixel Slate វាមិនមែនជាម៉ាស៊ីនកុំព្យូទ័រ ដែលអាចបំពេញកិច្ចការងារ បានពេញលក្ខណៈ 100% នោះទេ តែវាក៏ល្អម្យ៉ាងដែរ ទៅលើផ្នែក Media ការងារធុនល្មម ក៏ដូចជាផ្នែកកំសាន្ត ជាដើម។ ប៉ុន្តែសម្រាប់ក្នុងឆ្នាំ 2019 នេះវិញ យើងមិនទាន់ដឹងទេថា Google អាចនឹងបញ្ចេញជំនាន់ថ្មី ជាបន្តទៀត ឬយ៉ាងណាឡើយ ព្រោះមិនមានដំណឹងលេចធ្លាយណាមួយ បានបង្ហាញចេញ ទាល់តែសោះ។

 

 

ជាក់ស្តែង ស្រាប់តែថ្មីៗនេះ លោក Rick Osterloh ដែលជាអនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន Google បានបញ្ជាក់ថា ក្រុមការងារផ្នែក Hardware របស់ Google នឹងផ្តោតសំខាន់ទៅលើការផលិត Laptop ដែលនឹងដំណើរការ ក្នុងពេលខាងមុខ ប៉ុន្តែមិនមានបញ្ហាអីនោះទេ ព្រោះថាក្រុមការងារ Android និង Chrome OS នឹងនៅតែប្តេជ្ញា 100% ដើម្បីបន្តធ្វើការ ក្នុងរយៈពេលយូរ ជាមួយដៃគូខាងថេប្លេត លើទីផ្សារដដែល។ ចំនុចនេះ បានក្លាយជាភាពស្រពេចស្រពិលមួយ សម្រាប់អ្នករាល់គ្នា ទើបលោក Rick Osterloh បានបញ្ជាក់បន្ថែមថា ខ្លួននឹងនៅបន្តគាំទ្រលើ Pixel Slate ក្នុងពេលវេលា ដ៏យូរទៅមុខនេះ។ 

 

 

អញ្ចឹង ត្រង់ចំនុចនេះ អាចអោយយើងកាត់យល់បានថា ថេប្លេតរបស់ Google នឹងមិនមានបន្តការផលិតចេញទៀតទេ ប៉ុន្តែរាល់កំណែអាប់ដេត និងដំណោះស្រាយ លើបញ្ហាផ្សេងៗ នៅតែបន្តធ្វើ ដូចមុនដដែល។ យ៉ាងណា សម្រាប់ការរើសផ្លូវបែបនេះ ក៏ជាចំនុចល្អផងដែរ ដោយផ្តោតទៅលើអ្វីដែលជាតម្រូវការពេញលេញ ដល់អ្នកប្រើប្រាស់ តែម្តងទៅ បើថា ថេប្លេត គឺអោយច្បាស់ជាថេប្លេត ហើយបើកុំព្យូទ័រ អោយច្បាស់ជាកុំព្យូរទ័រ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: ថេប្លេត