CAMBO REPORT

Popup Advertising5 seconds

Nintendo Switch Mini លេច​ធ្លាយ​រូប​រាង​បណ្ដើរ​ៗ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទោះបីជាប្រទះឃើញមាន ពាក្យចចាមអារ៉ាម អំពីម៉ាស៊ីនហ្គេម Switch Mini ស្ទើររាប់មិនអស់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Nintendo ហាក់បីដូចជា មិនទាន់ប្រកាសចេញ ជាផ្លូវការនៅឡើយទេ។ សម្រាប់អ្វីដែលយើងដឹង នោះគឺថាវាអាចជា រឿងមិនមានពិតនោះទេ ក៏ប៉ុន្ដែមកដល់ពេលថ្មីៗនេះ គ្រឿងគ្រៅប្រើប្រាស់របស់ Nintendo Switch Mini ត្រូវបានគេផលិតឡើង និងចាប់ផ្ដើមដាក់បង្ហាញ នៅលើវេបសាយ លក់ទំនិញអនទ្បាញ មុនថ្ងៃប្រកាសចេញ ជាផ្លូវការទៅទៀត។

ចំណែកឯពត៌មាន ទាក់ទងទៅនឹង Nintendo Switch Mini គឺបានលេចធ្លាយ ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ ដោយបន្ទាប់មក អ្នកវិភាគបានទស្សន៍ទាយថា ម៉ាស៊ីនហ្គេមថ្មីនេះ នឹងអាចចេញលក់ នៅក្នុងឆ្នាំ 2019 តែម្ដង។ កាលពីសប្ដាហ៍មុន សារពត៌មានចេញពី The Wall Street Journal បានចុះផ្សាយថា ម៉ាស៊ីនហ្គេម Nintendo Switch ចំនួនពីរម៉ូឌែលថ្មីៗ កំពុងតែស្ថិតក្នុង ផលិតកម្មហើយ ហើយមកដល់ឥឡូវនេះ យើងក៏ប្រទះឃើញមាន ក្រុមហ៊ុនចិន HonSon បានបង្ហោះឡើងនូវ ផលិតផលប្រើប្រាស់ ដែលឌីហ្សាញជាពិសេស សម្រាប់ម៉ាស៊ីនហ្គេម Nintendo Switch ថែមទៀតផង។ ប្រិយមិត្តអ្នកអាន អាចចូលទៅកាន់ វេបសាយលក់បានដោយ សូមចុចទីនេះ ហើយការឌីហ្សាញរបស់វា មានលក្ខណៈខុសគ្នា បន្ដិចបន្ដួចពីអ្វីដែល យើងធ្លាប់ឃើញពីមុន។ លើសពីនេះទៅទៀត ក្រុមហ៊ុនចិន HonSon បាននិយាយប្រាប់ថា ការឌីហ្សាញថ្មីទាំងនេះ គឺត្រូវបានបង្កើតឡើង ពឹងផ្អែកទៅតាម ពត៌មានសម្ងាត់មួយចំនួន ដែលខ្លួនទទួលបានផងដែរ។

ពិតប្រាកដណាស់ ការរចនាបថរូបរាង នៃម៉ាស៊ីនហ្គេម Nintendo Switch ដែលបានដាក់បង្ហាញ ក្នុងវេបសាយនេះ គឺអាចមិនត្រឹមត្រូវ មួយរយភាគរយ នោះឡើយ ហើយវាគ្រានតែជា ការលេចធ្លាយប៉ុណ្ណោះ។ តើប្រិយមិត្តអ្នកអាន មានយោបល់ យ៉ាងណាដែរ អំពីការឌីហ្សាញនេះ? ហើយតើអ្នកជឿជាក់ថា Nintendo Switch Mini ពិតជា មកដល់ឆាប់ៗនេះ? សូមផ្ដល់មតិរបស់អ្នក តាមរយៈប្រអប់ Comment នៅខាងក្រោមនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Nintendo Life Tag: កម្មវិធី-ហ្គេម