CAMBO REPORT

Popup Advertising5 seconds

Apple បាន​ពិចារណា​ដក​ផលិត​កម្ម iPhone ចំនួន 30% ចេញ​ពី​ទឹក​ដី​ចិន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើតាមរបាយការណ៍ បានបង្ហាញឲ្យឃើញថា Apple បានចាប់ផ្ដើមពិចារណា ផ្លាស់ប្ដូរផលិតកម្ម iPhone ចំនួនចាប់ពី 15% ដល់ទៅ 30% ចេញពីប្រទេសចិន និងបានធ្វើការស្នើរសុំ ក្រុមហ៊ុនផ្គត់ផ្គង់ធំៗ របស់ខ្លួនឲ្យថ្លឹងថ្លែងថ្លៃដើម ដែលបានដាក់លក់ជូន សាជាថ្មីម្ដងទៀត។ ចំណែកឯមូលហេតុចម្បង ដែលនាំឲ្យសម្រេចចិត្ត កាត់បន្ថយចំនួនផលិត ក្នុងប្រទេសចិនដូចនេះ គឺអាចបណ្ដាលមកពី ភាពតានតឹងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិនតែម្ដង។

កាលពីខែឧសភា រាជរដ្ឋាភិបាលចិន បានប្រកាសប្រាប់ថា ខ្លួននឹងដាក់ពន្ធបន្ថែម 25% ទៅលើទំនិញរបស់ អាមេរិកទាំងឡាយ ដើម្បីជាការឆ្លើយតប ហើយប្រឆាំងនឹងផែនការ របស់លោកប្រធានាធិបតី Donald Trump ដោយបង្កើនពន្ធទៅលើ ផលិតផលដែលនាំចូល មកពីប្រទេសចិន។ ដោយសារតែ មូលហេតុនេះហើយ បានមានក្រុមវិភាគជំនាញ ព្យាករណ៍ឲ្យឃើញថា ការចំណាយទៅលើ iPhone ក្នុងឆ្នាំនេះ នឹងកើនឡើងចំនួន 14% ក៏ប៉ុន្ដែនាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលត្រូវជាលោក Tim Cook បាននិយាយប្រាប់ថា “ខ្ញុំមិនរំពឹងទុកថា រឿងនេះនឹងអាច កើតឡើងបាននោះទេ”។

 

បន្ទាប់ពីនោះមក គាត់ក៏បានបន្ថែមទៀតថា “រាជរដ្ឋាភិបាលចិន មិនបានកំណត់ គោលដៅទៅរក Apple សោះឡើយ ហើយខ្ញុំបានសង្ឃឹមថា រឿងនេះមិនកើតឡើងផងដែរ”។ យោងតាមសារពត៌មាន Nikkei បានរបាយការណ៍ថា Apple កំពុងចង់ពឹងផ្អែក លើប្រទេសចិន ក្នុងចំនួនតិចតែប៉ុណ្ណោះ សម្រាប់ផ្នែកផលិតកម្ម iPhone បើទោះបីជា រាជរដ្ឋាភិបាលចិន លែងបន្ថែមពន្ធក៏ដោយ។ 

នាពេលបច្ចុប្បន្ននេះ Apple បានកំពុងពឹងផ្អែក លើក្រុមហ៊ុនចិន និងក្រុមហ៊ុនតៃវ៉ាន់ សម្រាប់តម្រូវការ លើចំនួនផលិតកម្ម iPhone នៅតាមផ្នែកជាច្រើន ហេតុដូច្នេះហើយ ប្រសិនបើចង់ផ្លាស់ប្ដូរ ខ្សែចង្វាក់ផ្គត់ផ្គង់ គឺពិតជាអាចត្រូវ ចំណាយពេលវេលា រៀងយូរទៀតឯណោះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: CNet Tag: Lifestyle