CAMBO REPORT

Popup Advertising5 seconds

MSI​ GE75​ Raider​ 8RE​ ជា​ Gaming​ Laptop មាន​គែម​អេក្រង់​ខ្លី​ កម្លាំង​ម៉ាស៊ីន​ខ្លាំង​​ ល្អ​ទាំងការ​លេង​ហ្គេម​ និង​កាត់​​វីដេអូ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ យើងដឹងហើយថា តម្រូវការហ្គេមធំៗ ដែលស៊ីក្រាហ្វិចខ្ពស់ៗ និងការ Render នូវក្រាហ្វិចជាប្រភេទ 3D ឬវីដេអូកម្រិត 4K មិនអាចប្រើប្រាស់ត្រឹមម៉ាស៊ីន កម្រិតមធ្យមបាននោះទេ តាមការពិតទៅវាអាចប្រើបាន គ្រាន់តែយើងត្រូវចំនាយពេលវេលាយូរ ឬទទួលបានល្បឿន fps ទាប ជាដើម។ ទាំងនេះហើយ ជាមូលហេតុ ដែលតម្រូវអោយយើង ជាអ្នកប្រើ មានតម្រូវការខ្ពស់ ឬអ្នកអាជីពនោះ ត្រូវស្វែងរកម៉ាស៊ីន ដែលបំពាក់មកជាមួយ ផ្នែករឹងស៊េរីចុងក្រោយ និងមានការ Upgrade បន្ថែមសម្រាប់ថ្ងៃអនាគត ដើម្បីទទួលបានល្បឿនលឿន ចំនេញពេលវេលា ហើយក៏មានមុខងារល្អៗ ផងដែរ។

 

 

តួយ៉ាង ដូចទៅនឹង Gaming Laptop របស់ MSI ម៉ូឌែល GE75 Raider 8RE នេះអញ្ចឹងដែរ វាត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់យកទៅធ្វើការងាររាងធ្ងន់ គ្រាន់បើ និងបំពេញទៅដល់សេចក្ដីត្រូវការរបស់ Gamer តែម្ដង ជាមួយរចនាបថរូបរាងទាក់ទាញ ការពារដោយលោហៈ មុខក្រោយ ឆ្វេង ស្ដាំ ធានាបាននូវគុណភាពខ្ពស់ អាចប្រើប្រាស់បានយូរឆ្នាំ។ លើសពីនេះ GE75 Raider 8RE មានកម្រាស់ 27.5mm អមមកជាមួយទម្ងន់ 2.61 គីឡូក្រាម និងមានដំណើរការ ជាមួយក្ដារចុច ដែលមានភ្លើង RGB ចម្រុះពណ៌ គួរជាទីគយគន់ បែបស៊ីអារម្មណ៍ ផងដែរ។

 

 

MSI GE75 Raider 8RE បានបំពាក់មកជាមួយ អេក្រង់មានគែមស្ដើងត្រឹម 5.7mm ងាយស្រួលមើលពេញភ្នែក អាចបង្ហាញរូបភាពកម្រិត Full HD ក្នុងទំហំ 17.3 អ៊ីញ លើបន្ទះបង្ហាញ IPS ជាមួយល្បឿន Refresh Rate ដល់ 144Hz អំណោយផល ទៅដល់ការលេងហ្គេមមានក្រាហ្វិចលឿន។ មិនតែប៉ុណ្ណោះ ដោយសារតែម៉ាស៊ីននេះ បំពាក់មកជាមួយ GPU ត្រកូល GTX របស់ NVIDIA ផងដែរនោះ ម្ចាស់របស់ Laptop មួយនេះ អាចធ្វើការលេងហ្គេម ជាមួយនឹងក្រាហ្វិច ដែលមានចំណាំងផ្លាតបានយ៉ាងប្រសើរផងដែរ។

 

 

ទៅលើផ្នែកកម្លាំងម៉ាស៊ីនវិញ MSI បានវិចខ្ចប់មកជាមួយផ្នែករឹង ជំនាន់ចុងក្រោយ ដូចខាងក្រោម៖

 

• CPU Intel Coffee-lake Core i7 8750H មាន 6-Cores និង 12 Threads

• RAM DDR4 ទំហំ 16GB អាចឡើងដល់ 32GB មាន Bus 2666MHz

• អង្គផ្ទុកទិន្នន័យទំហំ 256GB ប្រភេទ NVMe PCIe SSD + 1TB (SATA) 7200rpm 

• ក្រាហ្វិចកាត NVIDIA GeForce® GTX 1060, 6GB DDR5

• Wi-Fi 5 (802.11ac) និង Bluetooth 5.0

• Chipset HM370 ដែល Support Super Raid

• ប្រព័ន្ធសម្លេង ( Speaker 2x 3វ៉ាត់ និង Woofer 2x 3វ៉ាត់)

• ថ្មប្រភេទ Li-Ion 6-Cell ទំហំ 4730mAh (51WHR)

• ដុំសាកថ្មកម្លាំង 180វ៉ាត់

• ដំណើរការដោយ Windows 10 64-bit

 

 

សរុបមក នេះជាម៉ាស៊ីនខ្លាំងគ្រាន់បើមួយ ដែលមានគុណភាពនៃការផលិតល្អ រឹងមាំ ដែលអ្នកជាម្ចាស់របស់វា អាចរីករាយក្នុងការប្រើប្រាស់ ជាមួយមុខងារដ៏ច្រើន មានក្ដារចុចពណ៌កប់ស៊េរី មានរន្ធបំពងសម្លេងឮខ្លាំង។ ដូច្នេះ ប្រិយមិត្តអាចស្វែងរកជាវ MSI GE75 Raider 8RE ដែលមាន Specs កម្លាំងម៉ាស៊ីនដូចបានរៀបរាប់ ខាងលើបានហើយ ក្នុងទីផ្សារស្រុកខ្មែរយើងនេះ ជាមួយនឹងតម្លៃខ្ទង់ 1699 ដុល្លារ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ