CAMBO REPORT

Popup Advertising5 seconds

មុខងារ​ថ្មី​នៅ​លើ Google Chrome អាច​ប្រាប់​អ្នក​ពី​វេបសាយ ដែល​គួរ​អោយ​សង្ស័យ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ទើបនឹងបានដាក់បញ្ចេញ កំណែអាប់ដេតថ្មី សម្រាប់កម្មវិធី Chrome របស់ខ្លួន ទៅកាន់ជំនាន់ទី 75 ដោយរួមមានទាំង នៅលើប្រព័ន្ធប្រតិបតិ្តការ Windows, Mac ហើយថែមទាំង Linux ផងដែរ។ ក្នុងកំណែអាប់ដេតថ្មីនេះដែរ ក៏មានបូករួមទាំងការជួសជុល និងកែលម្អកំហុសឆ្គងផ្សេងៗ ដែលមានកាលពីមុនមក ហើយក៏ត្រូវបាន បន្ថែមមុខងារថ្មីមួយ ដែលគេហៅថា Suspicious Site Reporter។

ចំពោះមុខងារ Suspicious Site Reporter ថ្មីនេះ Google បានបញ្ចូលទៅក្នុង Chrome Extensions ដែលមុខងារនេះវានឹង ដំណើរការនៅពេល បានដឹងថា វេបសាយយើងកំពុងបើកហ្នឹង គួរអោយសង្ស័យ ឬមិនមានសុវត្ថិភាពជាដើម។  ជាក់ស្ដែង នៅពេលដែលលោកអ្នកបានបើកប្រើមុខងារនេះ អោយដំណើរការ វានឹងបង្ហាញ ទង់ជាតិពណ៌ទឹកក្រូច នៅជាប់ជ្រុងខាងលើ ផ្នែកខាងស្ដាំនៃកន្លែងវាយអាសយដ្ឋាន និងមានចំនួនលេខជូនដំណឹង បញ្ជាក់ថា Websites ដែលលោកអ្នកកំពុងទស្សនា មានការសង្ស័យផងដែរ ឬក៏ខុសប្រក្រតីត្រង់ចំណុចណាខ្លះ។ អញ្ចឹងដើម្បីតម្លើង Extension នេះ ជាដំបូងអ្នកត្រូវអាប់ដេត កម្មវិធី Chrome របស់អ្នកនៅលើកុំព្យូទ័រ​ទៅកាន់ជំនាន់ចុងក្រោយសិន បន្ទាប់ចុចនៅលើ តំណរភ្ជាប់ខាងក្រោម ហើយចុចយកពាក្យ Add to Chrome ជាការស្រេច។

 

ចុចទីនេះ សម្រាប់ចូលទៅកាន់កន្លែងតម្លើង Extension នេះ

 

អញ្ចឹងប្រសិនបើលោកអ្នក ឃើញមុខងារ Suspicious Site Reporter នេះ បង្ហាញថាបានរកឃើញនូវ ភាពមិនប្រក្រតីច្រើន ទាក់ទងនឹង Websites យើងកំពុងបើកប្រើ យើងគ្រាន់តែចុច ប៊ូតុង ពណ៌ខៀវ (Send Report) ជាការស្រេច ហើយអាចធ្វើការ បិទវេបសាយ ឈប់ប្រើប្រាស់បាន។ ចំពោះប្រិយមិត្តវិញ យល់យ៉ាងដែរ ទៅលើមុខងារថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម