CAMBO REPORT

Popup Advertising5 seconds

Kanex​ iAdapt​ ឧបករណ៍​ភ្ជាប់​ថ្មី​សម្រាប់​ iPad​ Pro​ ស៊េរី​ចុង​ក្រោយ អាច​ប្រើ​បាន​ 6​ មុខ​ក្នុង​ពេល​តែ​មួយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា សម្រាប់វត្តមាន iPad Pro ជំនាន់ចុងក្រោយគេ របស់ក្រុមហ៊ុន Apple ក្នុងឆ្នាំ 2019 នេះ គឺបានទាក់ទាញចិត្ត និងទាក់លុយ ពីអ្នកប្រើប្រាស់ជាច្រើន ទូទាំងពិភពលោក ជាមួយនឹងការរចនា រូបរាងកាន់តែស្អាត កម្រាស់ស្តើង អេក្រង់លាតធំ កាន់តែធំ បន្សល់គែម កាន់តែខ្លី និងមានកម្រិតបង្ហាញរូបភាព កាន់តែច្បាស់ជាងមុន។ លើសពីនេះ ការវិវត្តន៍នៃ Apple Pencil ថ្មី អាចឆក់ជាប់ ជាមួយនឹង តួខ្លួន iPad និងមានចំនុចដែលកាន់តែពិសេស ជាងគេនោះ គឺកម្លាំងម៉ាស៊ីនខ្លាំងកប់ ជាមួយជម្រើស ផ្ទុកទិន្នន័យដ៏ធំរបស់វា ហ្នឹងតែម្តង។

 

យ៉ាងណា បើទោះជាវាមានចំនុចពិសេសច្រើន បែបនេះក្តី តែវាក៏ខ្វះខាតចំនុច មួយចំនួន ដែលអ្នកប្រើប្រាស់ជាម្ចាស់ iPad Pro ភាគច្រើន ប្រថ្នាចង់បានដើម្បីបំពេញ តម្រូវការប្រចាំថ្ងៃ របស់ពួកគេផ្ទាល់ ផងដែរ។ ដោយសម្លឹងឃើញ ពីតម្រូវការទាំងនោះហើយ ទើបធ្វើអោយ ក្រុមហ៊ុន Kanex បានបញ្ចេញឧបករណ៍ភ្ជាប់ថ្មី សម្រាប់ iPad Pro ស៊េរីចុងក្រោយគេ ទាំង 11 អ៊ីញ និង 12.9 អ៊ីញ។ ចំពោះឧបករណ៍ថ្មីនេះ មានឈ្មោះហៅថា iAdapt ដែលវាអាចដោតភ្ជាប់ សម្រាប់ប្រើជាមួយ iPad Pro បានដល់ទៅ 6 មុខ នៅក្នុងពេលតែមួយ ដោយដោតចេញពីរន្ធ USB-C។ ពិតមែនហើយ iAdapt គឺអាចប្រើប្រាស់ បន្ថែមក្រៅបាន ដែលមានដូចជា រន្ធដោតកាស 3.5 មីលីម៉ែត្រមួយ អាចស្តាប់តន្ត្រី ឬសំលេងផ្សេងបាន, រន្ធដោត USB-C មួយ, រន្ធដោត SD មួយ, រន្ធដោត microSD មួយ, រន្ធដោត HDMI (4K) មួយ និងរន្ធដោត USB 3.0 មួយ។ 

 

 

អញ្ចឹង នេះជាឧបករណ៍ភ្ជាប់ថ្មី សម្រាប់បំពាក់ជាប់ iPad Pro ស៊េរីចុងក្រោយគេ ទាំង 11 អ៊ីញ និង 12.9 អ៊ីញ ហើយវាក៏ជាលេខា និងជាជំនួយការបន្ថែម ដែលអ្នកពិចារណា ដើម្បីទិញយកទៅប្រើប្រាស់បាន ផងដែរ។ ចំពោះ Kanex iAdapt ត្រូវបានដាក់លក់ក្នុងតម្លៃ 99.95 ដុល្លារ ដែលប្រិយមិត្ត ជាម្ចាស់ iPad Pro អាចស្វែងរកទិញវា ដោយខ្លួនឯងបាន តាមរយៈតំណរភ្ជាប់  ដោយ ចុចត្រង់នេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: iClarified Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ