CAMBO REPORT

Popup Advertising5 seconds

Samsung ណែ​នាំ​ឲ្យ​ស្កេន​រក​មេរោគ​នៅ​លើ​ទូរទស្សន៍​ឆ្លាត​វៃ​របស់​អ្នក រៀង​រាល់ 2-3 សប្តាហ៍​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ Samsung បានបង្ហោះអត្ថបទ Tweet ថ្មីមួយតាមរយៈ គណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួន សម្រាប់សហរដ្ឋអាមេរិក ដើម្បីជៀសវាង និងទប់ស្កាត់ ការវាយប្រហារ ពីមេរោគផ្សេងៗ នៅលើទូរទស្សន៍ឆ្លាត។ ដូច្នេះអ្នកទាំងអស់គ្នា គួរតែធ្វើការស្កេន ជារៀងរាល់ពីរ ទៅបីសប្តាហ៍ម្ដង ហើយក្រុមហ៊ុននេះ ក៏បានបន្ថែមនូវ វីដេអូណែនាំ ក្នុងការបង្រៀន ឲ្យចេះស្កេនផងដែរ។ ទោះបីជាយ៉ាងណា Samsung ក៏បានធ្វើការលុប អត្ថបទនោះចោលវិញ បន្ទាប់ពីមានសារពត៌មាន ចុះផ្សាយរឿងមិនសូវល្អ អំពីការណែនាំនេះ។

ខណៈពេលដែល មនុស្យភាគច្រើន ត្រូវបានណែនាំ ឲ្យធ្វើការស្កេនកុំព្យូទ័រ និងស្មាតហ្វូនរបស់ពួកគេ ដើម្បីរកមេរោគផ្សេងៗ គឺជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្ដែរហូតដល់ពេល ណែនាំឲ្យអតិថិជន ស្កេនទូរទស្សន៍របស់ពួកគេ គឺបានធ្វើឲ្យមនុស្យជាច្រើន គិតលើរឿងអាក្រក់ទៅវិញ។ បញ្ហាទាំងអស់នេះ គឺអាចបណ្ដាលមកពី អ្នកប្រើប្រាស់ទាំងអស់នោះ នឹកស្មានមិនដល់ថា ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួន អាចនឹងឆ្លងមេរោគបាន ដូច្នេះហើយ ក៏កើតមានឡើង ការព្រួយបារម្ភផ្សេងៗផងដែរ។ បើយោងទៅតាម គេហទំព័រព័ត៌មាន Gizmodo បានចង្អុលបង្ហាញថា ការណែនាំមួយនេះ គឺហាក់បីដូចជា ទាក់ទងទៅនឹង ទូរទស្សន៍ឆ្លាតវៃប្រភេទ QLED ប៉ុន្ដែមិនទាន់ច្បាស់ទេថា អត្ថបទបង្ហោះឡើងនេះ អាចជាការឆ្លើយតប ទៅនឹងការគំរាមកំហែង ចំពោះមេរោគអ្វីមួយ ឬក៏គ្រាន់តែជា ការណែនាំដ៏ល្អ ដើម្បីជៀសវាង ទុកជាមុននៅឡើយទេ។ 

 

តាមពិតទៅ នេះមិនមែនជា លើកទីមួយនោះទេ ដែលក្រុមការងាររបស់ Samsung បានធ្វើឲ្យអតិថិជន មានភាពភ័យខ្លាចទៅលើ ទូរទស្សន៍ឆ្លាត របស់ពួកគេ ដោយកាលពីក្នុងឆ្នាំ 2015 បន្ទាប់ពីប្រកាសចេញ គោលការណ៍ភាពឯកជន ក្នុងកំណែអាប់ដេតថ្មី ដែលធ្វើឲ្យស្ដាប់ទៅ ដូចជាទូរទស្សន៍ទាំងនោះ មានសិទ្ធិលួចស្ដាប់ អ្នកប្រើប្រាស់បានតែម្ដង។ ទន្ទឹមនឹងនេះដែរ Samsung បានបដិសេធលើអំពើនេះ ហើយក៏បានពន្យល់ ឲ្យកាន់តែយល់ច្បាស់ អំពីការយល់ច្រឡំ ទាំងអស់នោះ។

សរុបមក នៅពេលដែលយើង ចាប់ផ្ដើមប្រើប្រាស់ គ្រឿងអេឡិចត្រូនិក កាន់តែច្រើនទៅៗ ដាក់ក្នុងផ្ទះរបស់យើង នោះ គួរតែដឹងមុនថា ឧបករណ៍ទាំងអស់នោះ នឹងមានឱកាសមួយចំនួន អាចឲ្យនរណាម្នាក់ ធ្វើការ Hack បានផងដែរ ហេតុដូច្នេះហើយ យើងប្រហែលជាត្រូវ ស្កេនរកមេរោគ ឲ្យបានញឹកញាប់បន្ដិច និងអាប់ដេតទៅកាន់ ជំនាន់ចុងក្រោយ ដើម្បីជាការ ប្រុងប្រយ័ត្នទុកជាមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរទស្សន៍