CAMBO REPORT

Popup Advertising5 seconds

ប៉ាតង់​ថ្មី​របស់ Microsoft បង្ហាញ​ពី​ប៊ិច​មាន Touch Bar ជាមួយ​មុខងារ​ពិសេស​ៗ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីនេះ មានរបាយការណ៍មួយ បង្ហើបថាក្រុមហ៊ុន Microsoft គ្រោងមានផែនការ ក្នុងការផលិតឧបករណ៍ Pen Stylus ជំនាន់ថ្មីរបស់ខ្លួន ដែលអាចនឹងមាន Touch Bar ភ្ជាប់មកជាមួយផងដែរ។ ឧបករណ៍នេះ អាចនឹងបង្ហាញខ្លួន ក្នុងឆ្នាំ 2019 នេះ ឬក៏អាចឈានដល់ឆ្នាំបន្ទាប់ ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ចុងក្រោយ ។

ក្នុងប៉ាតង់ បានបង្ហាញថា Surface Pen ជំនាន់ថ្មីនេះ ជាប៊ិចពិសេស ជំនួយដល់ក្នុងការគូរ និងការសរសេរអត្ថបទ ជាមួយនឹង ការបង្ហាញ មុខងារសំខាន់ៗនៅលើ Status Bar របស់វាផងដែរ។ ជាក់ស្ដែង ប៊ិច ដែលអាច Touchscreen បានមួយនេះ បានផ្ដល់សិទ្ធិ អោយអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល ក្នុងការផ្លាស់ប្ដូរ ទំហំ ប្រវែងនៃចុង ប៊ិច និងអាចធ្វើការកំណត់ បន្ទាត់ អោយមានភាពក្រាស់ ឬស្ដើង ពេលកំពុងប្រើប្រាស់ បានថែមទៀតផង។ លើសពីនេះទៅទៀត ប៊ិចនេះ នឹងបង្ហាញសារអ៊ីម៉ែល និងភាគរយថ្មដែលនៅសល់ ប៉ុណ្ណោះ នៅពេលយើងប្រើវាជាមួយ Surface Pro, Surface Go និង ឧបករណ៍ណាដែលដំណើរការដោយ Windows 10 និងអាចប្រើជាមួយប៊ិចដទៃទៀត។

សរុបមក យើងឃើញមានក្រុមហ៊ុនជាច្រើន បានបង្ហាញ អំពីគម្រោងផលិតឧបករណ៍ថ្មីៗ របស់ខ្លួនរួចហើយក៏ពិតមែន ប៉ុន្តែពួកគេ មិនអាចបញ្ជេញនូវឧបករណ៍ទាំងនោះ អោយបានឆាប់រហ័សនោះទេ អញ្ចឹងយើងមានតែ រង់ចាំមើលបន្តទៀតប៉ុណ្ណោះ។ តែយ៉ាងណាយើងសង្ឃឹមថា ក្រុមហ៊ុន Microsoft នឹងដាក់បង្ហាញ Surface Pen ដ៏ពិសេសមួយនេះ នៅពេលឆាប់ៗ ខាងមុខទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ