CAMBO REPORT

Popup Advertising5 seconds

Final Fantasy VII Remake 1ST Class Edition ដាក់​ឱ្យ​កក់​ទុក​ក្នុង​តម្លៃ ញាក់​សាច់​ដល់​ទៅ 330$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

ហ្គេមដែលធ្វើឱ្យរញ្ជួល ព្រឹត្តិការណ៍ E3 ទើបតែបញ្ញេញនៅ Collection ពិសេសរបស់ខ្លួនដែលកាន់តែរញ្ជួយ និងជក់ចិត្ត Final Fantasy VII Remake 1ST Class Edition ។ Final Fantasy VII ត្រូវបានកែសម្រួលនិង បន្ថែមសិល្បៈក្នុងប្រយុទ្ធឱ្យកាន់តែ ពិសេសរីឯតួរអង្គថ្មីក៏ត្រូវបាន បន្ថែមមកផងដែរ។ Square Enix បាននិយាយថាបទពិសោធន៍ ក្នុងហ្គេមលើកនេះកាន់តែ ជក់ចិត្ត អមដោយតួរអង្គថ្មីដែលនាំមកនូវរបៀបប្រយុទ្ធ កាន់តែពិសេស។ តែយ៉ាងណាហ្គេមនេះ ត្រូវរងចាំរហូតដល់ឆ្នាំក្រោយ ហើយបើតាមការបញ្ជាក់ តម្លៃក៏មិនថោកប៉ុន្មានដែរ។

 

 

បន្ទាប់ពីបានបង្ហាញខ្លួន យ៉ាងជោគជ័យនៅឯ E3 រួចមក Final Fantasy VII Remake ត្រូវបានគេដាក់ឱ្យធ្វើការកក់ទុកហើយ ដោយក្នុងនោះមានបីកញ្ចប់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺ Final Fantasy VII Remake 1ST Class Edition ដែលមានតម្លៃដ៏ខ្ពស់ ដោយវាមានតម្លៃ 330$ ចំណែក Deluxe Edition មានតម្លៃ 80$ និង Standard Edition មានតម្លៃ 60$ ។ ទោះជាតម្លៃរបស់វារាងថ្លៃ បន្តិចសម្រាប់ Final Fantasy VII Remake 1ST Class Edition ប៉ុន្តែកញ្ចប់នេះវាមកជាមួយនឹង ៖

 

• FINAL FANTASY VII REMAKE game

• Play Arts Kai Cloud Strife & Hardy Daytona

• Artbook

• Mini-Soundtrack

• Steelbook

• Cactuar Summon Materia DLC

• Carbuncle Summon Materia DLC

 

ដូច្នេះហើយកញ្ចប់ដ៏ ពិសេសនេះគឺតម្រូវឱ្យយើង ចំណាយខ្ពស់ជាងគេបន្តិចហើយ តែសម្រាប់អ្នកគាំទ្រហ្គេមខាងលើតាំងពីដើម គឺប្រាកជាមិនស្តាយទេ។ ជាក់ស្តែងសម្រាប់ហ្គេមខាងលើនេះ គឺត្រូវបានរចនាជាមួយនឹងក្រាហ្វិច សត្រូវ និងទេសភាព កាន់តែពិសេសទាក់ភ្នែក ចំណែកចលនា ការប្រយុទ្ធកាប់ ចាក់ បាញ់អី ក៏កាន់រស់រវើកតែម្តង។ គួរបញ្ជាក់ផងដែរថា សម្រាប់ហ្គេម Final Fantasy VII Remake 1ST Class Edition នេះ​កក់​ទុក​សម្រាប់​តែ​លេង​លើ​គ្រប់​ប្រភេទ ម៉ាស៊ីន​ហ្គេម PS4 និង​​ម៉ាស៊ីន​ហ្គេម​ដែល​មិន​ទាន់ចេញ PS5 ប៉ុណ្ណោះ ហើយការ​មក​ដល់​របស់​ហ្គេម​នេះ គឺនៅថ្ងៃទី 03 ខែមិនា ឆ្នាំ 2020 ។

 

 

ដូច្នេះសម្រាប់ប្រិយមិត្តដែលជា អ្នកគាំទ្រស្មោះរបស់ហ្គេមខាងលើ ហើយចាប់អារម្មណ៍ចង់ភ្លក្ស Final Fantasy VII Remake 1ST Class Edition នេះអាចចូលទៅកក់ទុកនៅ ក្នុងផ្សាររបស់ Square Enix បានជាមួយតម្លៃ 330$ ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Game Sport Tag: កម្មវិធី-ហ្គេម