CAMBO REPORT

Popup Advertising5 seconds

NASA បង្ហើប​ពី​ទំហំ​សាច់​ប្រាក់ សម្រាប់​គម្រោង​ខ្លួន ដើម្បី​ឡើង​ទៅ​លេង​ឋាន​ព្រះ​ច័ន្ទ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អាថ៌កំបាំងអវកាស ជាលំហមួយដែលមិនអាច បំពេញបានជារៀងរហូត ព្រោះអីវាពិតជាធំទូលាយ ដែលមិនអាចមានថ្ងៃដែលមនុស្ស អាចដើរអស់នោះឡើយ។ NASA ជាអង្គភាពដ៏ធំមួយដែល ធ្វើការលើគម្រោងស្រាវជ្រាវ ទីអវកាស។ ខ្ញុំ ក៏ដូចជាប្រិយមិត្តទាំងអស់គ្នា គឺមិនមែនមិនធ្លាប់ ឆ្ងល់ទេថាតើទៅជាន់ដីអវកាសដូចជាឋាន ព្រះច័ន្ទម្តងអស់ប៉ុន្មានលុយ ហើយគម្រោងមួយៗនឹង ត្រូវការលុយច្រើនមហា សាល ឫយ៉ាងណា។ ពេលនេះពួកគេបាន បង្ហើបហើយថាខ្លួន ត្រូវការលុយប្រមាណពី 20 ទៅ 30 ពាន់លានដុល្លារក្នុងរយៈពេល ប្រាំឆ្នាំលើគម្រោងមួយ នៅឋានព្រះច័ន្ទ។

 

 

តាំងពីក្មេងៗមកខ្ញុំតែងឆ្ងល់ រហូតថាចុះគេត្រូវការលុយ ប៉ុន្មានដើម្បីសម្រេចគម្រោង នាំមនុស្សទៅទីអវកាស តែរហូតដល់ពេលនេះ ក៏នៅតែឆ្ងល់។ រហូតដល់ពេលថ្មីៗនេះ ទើបមានការបង្ហើបដោយ NASA ផ្ទាល់ថាខ្លួនត្រូវការលុយ មហាសាលដើម្បីហោះ ទៅសម្រេចគម្រោងខ្លួននៅ ឋានព្រះច័ន្ទ។ តួរយ៉ាងគម្រោងខាងលើមិនមែន ត្រឹមតែផលិតកាំជ្រួចដើម្បី ហោះទៅប៉ុណ្ណោះទេ គឺពួកគេចង់សាងស្ថាននីយអវកាសនៅទីនោះថែមទៀត។ ហេតុនេះតម្រូវការដំបូង គឺជាបច្ចេកវិទ្យាជំនួយនានា ដូចជាសាងយាន ទិញឧបករណ៍ បរិក្ខា និងចំណាយលើផ្នែកផ្សេងៗ បន្ថែមទៀតផង។ ដូច្នេះទំហំសាច់ប្រាក់នោះ អាចមានពីចន្លោះ 20 ទៅដល់ 30 ពាន់លានដុល្លាឯណោះ។ តាមការបញ្ជាក់ក្នុងមួយឆ្នាំ គេចំណាយអស់ ប្រមាណពី 5 ទៅ 6 ពាន់លានដុល្លារដែរ ហើយសម្រាប់មធ្យោបាយ ធ្វើដំណើរទៅទីនោះពួកគេ មានគម្រោងប្រើនូវប្រភេទកាំជ្រួចថ្មី Space Launch System។

 

 

រីឯ ស្ថាននីយអវកាសគឺ ជាបំណងធំបំផុតមួយ ដោយពួកគេនឹងធ្វើវានៅ ក្នុងដែនលំហរបស់ឋានព្រះច័ន្ទ តែម្តងជាមួយនោះទីនោះនឹងត្រូវ គេហៅថាជា Gateway ។ ជាមួយនេះឧបករណ៍សម្រាប់ សម្រួលដល់ការចុះទៅ ស្រាវជា្រវលើឋានព្រះច័ន្ទ ក៏ត្រូវការជាចាំបាច់ដោយវានឹង ជួយឱ្យអ្នកស្រាវជ្រាវអាច ងាយស្រួលធ្វើដំណើរ ចុះពី Gateway ទៅឋានព្រះច័ន្ទ ដែលវាអាចថាជាជណ្តើរយន្ត ប្រហែលនឹងឯង។ គម្រោងនេះត្រូវបានអះអាងពី NASA ថាត្រូវការពេលប្រាំឆ្នាំតែ មានការប៉ាន់ស្មានក្រៅផ្លូវការថា អាចចំណាយពេលច្រើនជាងនេះ។ ចំពោះទំហំសាច់ប្រាក់ខាងលើគ្រាន់តែជាការ ប៉ាន់ស្មានប៉ុណ្ណោះ ដែលវាអាចច្រើនជាងនោះ ទៀតក៏អាចទៅរួចដែរ។ គួរបញ្ជាក់ផងដែរថា NASA ក៏មានបំណងចង់បញ្ជូល អវកាសយាននិកស្រី ដំបូងទៅជាន់លើផ្ទៃ ព្រះច័ន្ទដំបូងផងដែរដើម្បីបង្កើត ប្រវត្តិសាស្រ្តថ្មីមួយទៀត។

 

 

សរុបមកទំហំសាច់ប្រាក់ សម្រាប់គម្រោងទៅលេង ឋានព្រះច័ន្ទពិតជាច្រើន មហាសាលពិតមែន ដែលវាច្រើនជាងគម្រោងក្នុង ឆ្នាំ​1960 របស់ Apollo ទៅទៀតបើតាមការអះអាង ពីប្រភពដដែល។ យ៉ាង​ណា​គម្រោង​ខាងលើនេះ វា​ធំ​ជាង​មុន ត្រូវការបច្ចេកវិទ្យាជំនួយច្រើន ពិសេសគឺស្ថាននីយអវកាស ដែលហៅថា Gateway នោះឯងក៏ត្រូវការចំណាយ បន្ថែមទៀតដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ