CAMBO REPORT

Popup Advertising5 seconds

YouTuber អាយុក្រោម 13 ឆ្នាំនឹងត្រូវហាមឃាត់ Livestreaming ក្នុង YouTube

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

YouTube ទើបតែចេញច្បាប់ថ្មី ដើម្បីការពារក្មេងៗ និងងាយស្រួលធ្វើការ គ្រប់គ្រងទៅលើ YouTuber ក្មេងៗ ។ ពិតណាស់ YouTube ជាវេបសាយវីដេអូដ៏ធំ ដែលមានអ្នកប្រើរាប់លាននាក់ នៅទូទាំងពិភពលោក ។ បន្ទាប់ពីបានបង្ហើតនិង ពង្រីកខ្លួនតាំងតែពីឆ្នាំ 2005 ពេលនេះវាបានក្លាយជា វេបសាយវីដេអូដ៏មាន ប្រជាប្រិយភាព។ ស្របគ្នានេះវាពិតជា មិនងាយស្រួលប៉ុន្មានទេដើម្បី រក្សារ safety guidelines ឫព្រំដែលសុវត្ថិភាព របស់ខ្លួនទើបពួកគេ បានចេញច្បាប់សម្រាប់អ្នកប្រើ ពិសេសអ្នកដែលរកលុយ ពីគណៈនី YouTube របស់ពួកគេតែម្តង។

 

 

ដើម្បីឆ្លើយតបនិង កំណើនអ្នកប្រើប្រាស់ពិសេស សង្កត់ធ្ងន់លើព្រំដែលសុវត្ថិភាព ពួកគេបានធ្វើការលុបនូវវីដេអូ និងធ្វើការបិទបាំងមុខមាត់ របស់ក្មេងៗដើម្បីការពារ គោលនយោបាយ សុវត្ថិភាពកុមារ។ ដូចយើងបានដឹងហើយថា YouTuber បច្ចុប្បន្នក៏មានក្មេងៗដែរ ដោយពួកគេបានធ្វើ ជាវីដេអូនិយាយពីការកម្សាន្តបែបក្មេង និង បែប វីដេអូ ច្រៀង រាំផ្សេងៗជាច្រើនទៀត។ មួយរយៈកន្លងមកនេះ ក្រុមការងាររបស់ YouTube បានធ្វើការលុបវីដេអូ 80 ម៉ឺនវីដេអូ ធ្វើការបិទការបញ្ចេញមត្តិ លើវីដេអូ ក៏ដូចជាធ្វើការបិទមុខពួកគេ សម្រាប់វីដេអូរបស់ YouTuber ក្មេងៗ ដែលបានបំពានគោល នយោបាយខាងលើ។ លើសពីនេះទៀតពេលនេះ ពួកគេបានចេញនូវច្បាប់ថ្មីមួយ ដោយតម្រូវឱ្យមានមនុស្សពេញវ័យ នៅចាំមើលពួកគេទើបពួកគេ អាចធ្វើការ Livestreaming ទៅក្នុង YouTube បាន។

 

 

គួរបញ្ជាក់ផងដែរថា YouTube ធ្លាប់បាន លើកឡើងថាវេបសាយរបស់ខ្លួន មិនមែនសម្រាប់អ្នកប្រើប្រាស់ វ័យក្មេងនោះឡើយ។ ប៉ុន្តែពួកគេក៏មិនបាន ហាមឃាត់ឱ្យបានម៉ត់ចត់ដែរ ខណៈដែលក្មេងៗនៅប្រទេសជឿនលឿន  មានការយល់ដឹងច្រើន ហើយពួកគេក៏ចេះប្រើ កម្មវិធី និងសេវាកម្មរបស់ YouTube ផងដែរ។ ហេតុនេះទើបជម្រុញឱ្យ YouTube ធ្វើការគ្រប់គ្រងក្មេងៗ ទាំងនោះដើម្បីការពារពួកគេ ។

 

 

ត្បិតថា YouTube មានវីដេអូសម្រាប់កម្សាន្ត ប៉ុន្តែយើងក៏មិនគួរបណ្តោយឱ្យ ក្មេងៗប្រើវាច្រើន ពិសេសគ្មានការឃ្លាំមើលពី មនុស្សពេញវ័យនោះឡើយ។ ខ្ញុំយល់ថាសម្រាប់ច្បាប់ ថ្មីខាងលើពិតជាល្អ ព្រោះថា YouTube វាធំទូលាយជាង Facebook ទៅទៀតអ្នក​ណា​ក៏អាច មើលវីដេអូរបស់យើងបាន ដូចគ្នា។ អញ្ចឹងបើក្មេងៗពួកគេ ខ្វះការពិចារណាអាចធ្វើជាវីដេអូ អ្វីមួយឫ មើលវីដេអូអ្វីមួយ ដែលមិនសាកសមនោះ វាគឺជារឿងដែលយើងគួរតែការពារ ទើបប្រសើរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Asean Breaking News Tag: Lifestyle