CAMBO REPORT

Popup Advertising5 seconds

Huawei ពន្យារ​ពេល​ដាក់​លក់​ស្មាតហ្វូន​អេក្រង់​បត់ Mate X នៅ​ខែ​កញ្ញា​វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បាននិយាយប្រាប់ ក្រុមសារពត៌មាន CNBC និងកាសែត The Wall Street Journal ថា ខ្លួនកំពុងតែធ្វើតេស្ដ យ៉ាងម៉ត់ចត់ទៅលើ ស្មាតហ្វូនអេក្រង់បត់ Mate X ដើម្បីឲ្យដឹងប្រាកដថា នឹងរួចរាល់សម្រាប់ អតិថិជនឬក៏អត់ទេ បន្ទាប់ពីប្រទះឃើញថា Samsung Galaxy Fold បានជួបនឹងបញ្ហា។ ស្មាតហ្វូន អេក្រង់បត់ Galaxy Fold គឺមានគម្រោងចេញលក់ តាំងពីក្នុងខែមេសា ប៉ុន្ដែត្រូវបានពន្យារពេល រហូតមកដល់ពេលនេះ មិនទាន់ទទួលបាន ដំណឹងថ្មីនៅឡើយ។ រហូតមកដល់ពេលនេះ Huawei បានយល់ឃើញថា ខ្លួនក៏មិនទាន់ប្រញាប់ ចេញលក់ដូចគ្នាដែរ ដោយពន្យារពេលលក់ ពីក្នុងខែមិថុនានេះ ទៅកាន់តែកញ្ញាវិញ ផងដែរ។

អ្នកនាំពាក្យរបស់ Huawei បាននិយាយទៅកាន់ ក្រុមសារពត៌មាន CNBC ឲ្យដឹងថា ខ្លួនមិនចង់ ចេញលក់ផលិតផលអ្វីមួយ ដែលអាចធ្វើឲ្យបំផ្លាញ កេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ ដោយបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាអេក្រង់បត់ នៅមិនទាន់អាច ទុកចិត្ដបាននៅឡើយ សម្រាប់បច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណា បើយោងតាមការវិភាគ បានបង្ហើបឲ្យដឹងថា បញ្ហាធំសម្រាប់ Huawei គឺមិនទាក់ទងនឹង បន្ទះអេក្រង់បត់ ទាំងស្រុងនោះទេ ដោយមានបូករួមជាមួយ ផលប៉ះពាល់ទៅលើ ផ្នែកសង្គ្រាមពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក ផងដែរ។ 

 

ចាប់តាំងពី Huawei ត្រូវបានគេចាប់ដាក់ ចូលទៅក្នុងបញ្ជីខ្មៅមក ក្រុមហ៊ុនរបស់អាមេរិក ក៏លែងអាចលក់ ផលិតផលរបស់ខ្លួន ឬផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា ទៅឲ្យក្រុមហ៊ុនមួយនេះ តទៅទៀតឡើយ។ មូលហេតុដូច្នេះហើយ បានបង្កើតបញ្ហាតូចធំ ជាច្រើនបែបទៅឲ្យ Huawei និងគួរឲ្យកត់សំគាល់បំផុត គឺគ្មានអាជ្ញាប័ណ្ណ ពេញលេញចេញពី Google ដោយបង្ខំឲ្យផ្តាច់ខ្លួនពី ប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ 

នាពេលបច្ចុប្បន្ននេះ យើងនៅមិនដឹងថាតើ Huawei Mate X នឹងនៅតែអាច ដំណើរការដោយ Android ដដែលឬក៏អត់ទេ ប៉ុន្ដៃការព្យាករណ៍មួយចំនួន ក៏បានរំពឹងទុកថា Huawei នឹងអាចប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ OS ថ្មីផ្ទាល់ខ្លួនតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ