CAMBO REPORT

Popup Advertising5 seconds

មាន​ពាក្យ​ចចាម​អារ៉ាម​ថា OPPO, Xiaomi និង vivo កំពុង​សាក​ល្បង​តេស្ដ HongMeng OS/Oak OS លើ​ស្មាតហ្វូន​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យោងទៅតាម ពត៌មានលេចធ្លាយ ប្រភពចេញមកពី Global Times បានចុះផ្សាយថា Huawei កំពុងតែចាប់ផ្ដើម ធ្វើតេស្ដប្រព័ន្ធប្រតិបតិ្តការ HongMeng OS/Oak OS ជាមួយនឹងក្រុមហ៊ុន ផលិតស្មាតហ្វូន មកពីប្រទេសចិនដទៃទៀត ហើយក៏មានគម្រោង ប្រកាសចេញជាផ្លូវការ ក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ។ ចំណែកឯយុទ្ធសាស្ត្រថ្មីនេះ អាចជាសញ្ញាបង្ហើបថា Huawei មានគម្រោងចង់ធ្វើការ ទាញយកឥទ្ធិពលទីផ្សារ ពីប្រព័ន្ធប្រតិបតិ្តការ Android របស់ Google បន្ទាប់ពីឈប់លែងឲ្យ ស្មាតហ្វូនរបស់ខ្លួន ប្រើប្រាស់តទៅទៀត។

ប្រភពពត៌មានដដែល ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent និងព្រមទាំងក្រុមហ៊ុន ផលិតស្មាតហ្វូនលំដាប់ធំៗ ដែលរួមមានដូចជា Xiaomi, OPPO និង vivo គឺត្រូវបានរាយការណ៍ថា កំពុងធ្វើការយ៉ាងសកម្ម ជាមួយនឹង Huawei ដើម្បីជំរុញទៅមុខ ឲ្យកាន់តែឆាប់បាន ដំណើរការពេញលេញ លើប្រព័ន្ធប្រតិបតិ្តការ HongMeng OS/Oak OS ដែលត្រូវបានគេចាត់ទុកថា ជាការឆ្លើយតបទៅកាន់ មេដឹកនាំអាមេរិក វិញតែម្ដង។ ទោះបីជាប្រទះឃើញមាន របាយការណ៍ជាច្រើន បានចេញផ្សាយថា ប្រព័ន្ធប្រតិបតិ្តការថ្មីនេះ នឹងរួចរាល់សម្រាប់ដំឡើងលើ ស្មាតហ្វូនម៉ូឌែល Huawei Mate 30 ដោយឡែកសារពត៌មាន Global Times បានបង្ហើបឲ្យដឹងថា ទាល់តែស្មាតហ្វូនម៉ូឌែល P40 ដែលចេញឆ្នាំក្រោយឯណោះ ទើបអាចប្រើវា។ លើសពីនេះទៅទៀត ប្រព័ន្ធប្រតិបតិ្តការ HongMeng OS/Oak OS ត្រូវបានរំពឹងទុកថា នឹងមានល្បឿនលឿន ជាងប្រព័ន្ធប្រតិបតិ្តការ Android រហូតដល់ទៅ 60% ក៏ប៉ុន្ដែ ទាល់តែពេល ចេញជាផ្លូវការសិន និងធ្វើការតេស្ដជាក់ស្ដែង ទើបអាចដឹងលទ្ធផលពិតបាន។

នាពេលបច្ចុប្បន្ននេះ អ្វីដែលយើងអាចធ្វើបាន គឺរង់ចាំមើលទាំងអស់គ្នា និងតាមដានតទៅទៀតថា សង្រ្គាមពាណិជ្ជកម្មនេះ អាចនឹងបន្តរីករាលដាល ដល់ស្ថានភាពណាទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Forbes Tag: Lifestyle