CAMBO REPORT

Popup Advertising5 seconds

Uber ទើបបញ្ចេញ Scooter ជំនាន់ថ្មី មានផ្ទៃជាន់ធំជាងមុន រឹងមាំជាងមុន និងបញ្ឈប់ល្បឿនបានលឿនជាងមុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Uber ជាក្រុមហ៊ុនបំរើសេវា ទំនាក់ទំនងតាក់ស៊ី ដ៏ល្បីល្បាញនៅជុំវិញ ពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជា យើងផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះ ក៏បានធ្វើការ វិនិយោគលើក្រុមហ៊ុន ផលិតយានជំនិះខ្នាតតូចមួយឈ្មោះ LimeBike ដើម្បីចាប់ដៃគ្នា ក្នុងការផ្គត់ផ្គង់យានជំនិះ ជាប្រភេទកង់ និង Scooter ប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីសម្រួលដល់ការកកស្ទះ ពេលធ្វើដំណើរ និងការថ្មើរជើង។

គ្រប់យ៉ាង នៅតែបន្ត ព្រោះថាសម្រាប់ពេលថ្មីៗ ក្នុងពាក់កណ្តាលឆ្នាំ 2019 នេះ ខាងក្រុមហ៊ុន Uber បានធ្វើការបញ្ចេញ Scooter ជាជំនាន់ទី 2 ចូលមកកាន់ទីផ្សារ ម្តងទៀត ដោយអមមកជាមួយលក្ខណៈពិសេស ជាច្រើន លើសពី Scooter ជំនាន់ដំបូង។ សម្រាប់ Scooter ថ្មីនេះ គឺមានផ្ទៃដាក់ជើងជាន់ កាន់តែទូលាយ និងធំជាងមុន មិនអោយសល់កែង ពេលចង់ឈរចំហៀង បន្ទះទ្រនាប់ជើង ដូចមុនទេ។ លើសពីនេះ ចំពោះការឌីហ្សាញលើរូបរាង ក៏កាន់តែស្អាត និងទាន់សម័យ មួយកម្រិតទៀត ជាពិសេស គឺភាពរឹងមាំ ស្វិត អាចធន់នឹងទម្ងន់ បានម៉ាអេម។ លក្ខណៈពិសេសមួយ ចុងក្រោយគេនោះ Uber បានបំពាក់ប្រព័ន្ធដុំហ្វ្រាង នៅដៃកាន់ខាងឆ្វេង ដែលវានឹងជួយបញ្ចប់ល្បឿន ពេលអ្នកចង់ឈប់បាន ទោះជាល្បឿនលឿនខ្លាំង ក៏អាចចាប់អោយឈប់ ដោយសុវត្ថិភាព បានផងដែរ។

អញ្ចឹង សម្រាប់ Scooter ជំនាន់ទី 2 នេះ គឺជាការផ្តល់ជូនយ៉ាងល្អ បន្ថែមពី Uber សម្រាប់ការធ្វើដំណើរ ជំនួយការថ្មើរជើង និងកាត់បន្ថយការ កកស្ទះមួយកម្រិតទៀត នៅតាមដងផ្លួវ, កាត់បន្ថយ ការប្រើប្រាស់សាំង, ការបំពុលបរិស្ថាន, និងធ្វើអោយកាយសម្បាទា របស់យើង ល្អផងដែរ។ Scooter ថ្មីនេះ នឹងដាក់លក់ ចាប់ពីថ្ងៃទី 24 ខែមិថុនា ខាងមុខ នៅក្នុងសហរដ្ឋអាមេរិច មុនគេ ឯតម្លៃនៅមិនទាន់បានបញ្ជាក់ទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ