CAMBO REPORT

Popup Advertising5 seconds

Galaxy S9/S9+ ទទួល​បាន​មុខងារ Night Mode ហើយ ជាមួយ​កំណែ​អាប់ដេត​ចុង​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតរហូតមកដល់ពេលនេះ Samsung Galaxy S9 ប្រកាសចេញ បានប្រហែលជាជាង មួយឆ្នាំហើយ ដែលក្រុមហ៊ុន បានប្រកាសចេញ ជាផ្លូវការ នៅថ្ងៃទី 16 ខែមីនា ឆ្នាំ 2018។ ពេលនោះដែរ Samsung បានបំពាក់ ជាមួយនឹង កាមេរ៉ាខាងក្រោយ ចំនួន 2 គ្រាប់នៅលើ Galaxy S9+ ដែលនេះជាការបំពាក់កាមេរ៉ាភ្លោះ នៅលើត្រកូល S របស់ខ្លួន ជាលើកដំបូងផងដែរ។ ថ្វីត្បិត Galaxy S9+ វាមានកាមេរ៉ាដល់ទៅ 2 គ្រាប់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Samsung មិនបានបំពាក់មុខងារ Night Mode មកជាមួយទេ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រុមការងាររបស់ក្រុមហ៊ុន Samsung គឺមិនទំនេរឡើយ ដោយពួកគេបានខិតខំបញ្ចេញ និងស្វែងរកកំណែអាប់ដេតថ្មីៗជាប្រចាំ ដើម្បីដាក់បន្ថែមមុខងារ និងជុសជួលកំហុសឆ្គងផ្សេងៗ ដែលមាននៅលើ ទូរសព្ទជំនាន់មុនៗ។ ជាក់ស្ដែងដូចមុខងារ Night Mode នេះអញ្ចឹង យើញបានឃើញវារួចមកហើយ នៅលើ Galaxy S10 ដែលបានប្រកាសចេញ កាលពីប៉ុន្មានខែមុន។ ពេលថ្មីៗនេះ Samsung បានប្រកាសថា នឹងពាំនាំមុខងារ Night Mode មកដាក់បញ្ចូលក្នុង កំណែអាប់ដេតចុងក្រោយ នៅលើ Galaxy S9 របស់ខ្លួនផងដែរ។ មុខងារ Night Mode នេះ គឺជាជំនួយក្នុងការ ថតនៅពេលយប់ ដែលធ្វើអោយរូបភាព មានភាពភ្លឺជាងធម្មតា និងជួយកាត់បន្ថយគ្រាប់អុច នៃរូបភាព ធ្វើអោយការថតនៅពេលយប់ កាន់តែប្រសើរជាងមុន។

អញ្ចឹង សម្រាប់អ្នកដែលជាម្ចាស់ Galaxy S9 ទាំងអស់ អាចអាប់ដេត តាមរយៈ Software Update នៅក្នុង Settings បាន ហើយបើពុំទាន់ឃើញនោះ អាចនឹងត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត ទើបបាន។ សម្រាប់ខ្ញុំគិតថាវាជារឿង ល្អមួយដែល Samsung បានបញ្ចូល មុខងារ Night Mode ថ្មីនេះ ទៅលើស្មាតហ្វូន ជំនាន់មុនរបស់ខ្លួន ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ នៅតែយកចិត្តទុកដាក់មែនទែន សម្រាប់អតិថិជនដែលកំពុងប្រើ ស្មាតហ្វូនស្ថិតនៅក្រោមម៉ាកសញ្ញា Samsung នេះ។ សម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ ចំពោះកំណែអាប់ដេតថ្មីនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ