CAMBO REPORT

Popup Advertising5 seconds

ទោះ​អត់​ចូល​ចិត្ត​កាមេរ៉ា​ក្រោយ​ Pixel​ 4​ រាង​គ្រាប់​ឡុកឡាក់​ក៏​ដោយ​ តែ​បើ​អេក្រង់​លាត​អត់​ឆក​បែប​នេះ​ ក៏​ពិបាក​ទប់​ចិត្ត​ដែរ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តគ្រប់គ្នា បានឃើញរួចហើយថា ក្រុមហ៊ុន Google បានធ្វើការបង្ហាញរូបរាង ផ្នែកខាងក្រោយ លើស្មាតហ្វូន Pixel 4 ជំនាន់ថ្មី ផ្លូវការហើយ បើទោះជាវាមិនទាន់ដល់ថ្ងៃប្រកាសចេញ ក៏ដោយ។ ចំពោះម៉ូតកាមេរ៉ាក្រោយ Pixel 4 គឺមានរាងការ៉េបួនជ្រុង ដូចគ្រាប់ឡុកឡាក់ អញ្ចឹង ដែលនៅក្នុងនោះ មានលេនកាមេរ៉ាចំនួន 2 គ្រាប់ អមដោយភ្លើង Flash LED មួយគ្រាប់ នៅខាងក្រោម និងមានសេនស័រមួយ នៅខាងលើ។ យ៉ាងណា មានអ្នកខ្លះ ក៏គាត់ពេញចិត្ត និងមានអ្នកខ្លះទៀត សំដែងអារម្មណ៍ មិនចូលចិត្តដែរ។

 

 

ចំនុចមួយ ដែលបានក្លាយទៅជាមន្ទិលសង្ស័យថ្មី បន្ថែមទៀតនោះ គឺថា Google មិនទាន់បានបង្ហាញនៅឡើយទេ ពីផ្ទៃអេក្រង់ខាងមុខ របស់ស្មាតហ្វូន Pixel 4 ដោយបន្តលាក់ទុកសិន។ វាបានកើតទៅជាការរវិភាគបន្ត ថា Google អាចនឹងពាក់ឆក ដូចជំនាន់ Pixel 3 XL ឬក៏គ្មានឆក ដូចម៉ូឌែល Pixel 3 វិញ។

 

ស្របពេលដែលអារម្មណ៍ កំពុងតែឡើង គិតផង ពិភាក្សាគ្នាផង ចង់ក្តៅឡាតែតហើយនោះ គឺស្រាប់តែមានប្រភពមួយ បានបង្ហោះរូបភាពគម្រូ ដែលឌីហ្សាញបង្ហាញពីផ្ទៃអេក្រង់ លើស្មាតហ្វុនម៉ូឌែល Pixel 4 & Pixel 4 XL ដើម្បីទុកជាការពិចារណា សម្រាប់អ្នករាល់គ្នា បញ្ចេញមតិ ថា ពេញចិត្ត ឬមិនពេញចិត្ត។ យោងតាមរូបភាពគម្រូនេះ កឺអេក្រង់ខាងមុខរបស់ Pixel 4 Series ជាអេក្រង់លាត គ្មានឆក ដូចទៅនឹង Pixel 3 អញ្ចឹង ជាមួយលេនកាមេរ៉ា Selfie ចំនួន 2 គ្រាប់ដដែល តែស្ថិតនៅអមសងខាង រន្ធស្តាប់សំលេង ដូចទៅនឹង Pixel 3 XL វិញ។ ចំនុចទាក់ចិត្ត មួយទៀតនោះ គឺគែមអេក្រង់់ខាងក្រោម របស់វា នៅសល់ខ្លីមែនទែន។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាព ខាងក្រោម៖

 

 

ទោះយ៉ាងណា នេះគ្រាន់តែជាការឌីហ្សាញរូបរាងគម្រូ ខាងមុខ ដែលស្ថិតក្រៅប្រភពផ្លូវការ នៅឡើយទេ ហើយយើងក៏មិនទាន់ហ៊ាន អះអាងថា វានឹងកើតឡើងពិត ឬអត់នោះដែរ។ ប៉ុន្តែបើសិនជា វាក្លាយជាការពិត ខ្ញុំអាចនិយាយកាត់បានថា ទោះជាអ្នកអត់ចូលចិត្ត ម៉ូតកាមេរ៉ាក្រោយ របស់ Pixel 4 ដែលមានរាងគ្រាប់ឡុកឡាក់ ពិតមែន តែបើអេក្រង់លាត និងអត់ឆកបែបនេះ ក៏ពិបាកទប់ចិត្តដែរ ជាពិសេស ហ្វេនរបស់ Google។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ