CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​អត់​ថា​ជិត​ 50​ ឆ្នាំ​នេះ​ ទូរទស្សន៍​របស់​ Samsung​ បាន​វិវត្តន៍​ខ្លួន​ដល់​កម្រិត​ណា​​?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung មិនត្រឹមជាក្រុមហ៊ុន ដែលផលិតស្មាតហ្វូនខ្លាំង ក្នុងចំនោមអ្នកខ្លាំងប៉ុណ្ណោះទេ តែក៏ជាក្រុមហ៊ុនខ្លាំងមួយ នៅជួរកំពូល ខាងផ្នែកផលិតទូរទស្សន៍ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ផងដែរ នាពេលបច្ចុប្បន្ន។ Samsung បានព្យាយាមបង្ហាញនូវ បច្ចេកវិទ្យាថ្មីៗ លើទូរទស្សន៍ ទាំងគុណភាពអេក្រង់ និង Software វៃឆ្លាត បន្ថែមនៅខាងក្នុង ព្រមទាំង Connectivity ដើម្បីភ្ជាប់ទៅ ឧបករណ៍ដទៃទៀត។ ចុះប្រិយមិត្តមានដឹងទេថា ទូរទស្សន៍របស់ Samsung បានចាប់ផ្តើមដំណើការ ជារូបរាងពេញ អាចទស្សនាបាន ពីពេលណា? ហើយបន្តរហូតមកដល់ ក្នុងឆ្នាំ 2019 នេះ វាបានវិវត្តន៍ខ្លូន ដល់កម្រិតណា? 

 

អញ្ចឹង សម្រាប់នៅក្នុងអត្ថបទនេះ យើងនឹងនាំអារម្មណ៍ ប្រិយមិត្តអ្នកអានទាំងអស់គ្នា មកតាមដាន ពីការវិវត្តន៍ខ្លួន លើទូរទស្សន៍របស់ Samsung ដែលបានចាប់ផ្តើម បង្ហាញខ្លួនអោយគេស្គាល់ ចាប់ពីឆ្នាំ 1970 រហូតមកដល់ឆ្នាំ 2019 នេះ ហើយអ្នកក៏អាចមើលចំនុចសំខាន់ៗនីមួយ នៅក្នុងរូបភាបស្រាប់ ដូចខាងក្រោម៖

 

• ឆ្នាំ 1970 មកដល់ឆ្នាំ 1976

 

 

ឆ្នាំ 1993 មកដល់ឆ្នាំ 1998

 

 

ឆ្នាំ 2005 មកដល់ឆ្នាំ 2008

 

 

ឆ្នាំ 2009 មកដល់ឆ្នាំ 2011

 

 

ឆ្នាំ 2013 មកដល់ឆ្នាំ 2014

 

 

ឆ្នាំ 2016 មកដល់ឆ្នាំ 2019

 

សរុបមក រយៈពេល 49 ឆ្នាំមកនេះ យើងសង្គេតឃើញថា ក្រុមហ៊ុនបានព្យាយាមវិវត្តន៍ខ្លួន ឥតឈប់ឈរ ទៅលើការផលិតទូរទស្សន៍ ចាប់តាំងពីខ្នាតតូច រហូតមកដល់ខ្នាតកប់ ដូចក្នុងពេលបច្ចុប្បន្ននេះ។ ការផ្លាស់ប្តូរខ្លួនបែបនេះហើយ ទើបធ្វើអោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ អាចស្ថិតនៅក្នុងលំដាប់កំពូល និងកំពុងប្រជែងគ្នាជាមួយ Sony និង LG ជាដើម។ ទៅថ្ងៃខាងមុខទៀត នឹងមានអ្វីនឹងការប្រែប្រួលខ្លះ យើងនឹងតាមដានបន្ត ទាំងអស់គ្នា! 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរទស្សន៍