CAMBO REPORT

Popup Advertising5 seconds

Galaxy​ Tab​ S5​ អាច​នឹង​បង្ហាញ​វត្តមាន​ក្នុង​ពេល​ខាង​មុខ​ ជាមួយ​ឈីប​ខ្លាំង​ Snapdragon​ 855​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អំឡុងពាក់កណ្តាលខែកុម្ភៈ កន្លងទៅ មុនថ្ងៃប្រារព្ធកម្មវិធី Unpacked ស្មាតហ្វូន Galaxy S10 Series នោះ ក្រុមហ៊ុន Samsung បានបញ្ចេញថេប្លេត ស្ថិតក្នុងត្រកូល Galaxy Tab ជំនាន់ថ្មី ចំនួន 2 ម៉ូឌែល រួមមាន Galaxy Tab A 10.1 (2019) និង Galaxy Tab S5e។ ជាក់ស្តែង សម្រាប់ Galaxy Tab S5e គឺមានលក្ខណៈសម្បត្តិ ប្រសើរជាង Galaxy Tab A 10.1 (2019) រួមទាំងកម្លាំងម៉ាស៊ីន ឯរចនាបថរូបរាងទៀតសោត ក៏មានភាពស្អាត បែបទាន់សម័យ ផងដែរ និងមានផ្ទៃអេក្រង់លាតសន្ធឹង កាន់តែធំ សល់គែមកាន់តែខ្លី។

ច្រើនខែដែរហើយ ដែល Galaxy Tab S5e បានចរាចរណ៍ នៅលើទីផ្សារ តាមបណ្តាប្រទេសនានា រួមទាំងក្នុងស្រុកយើង ជាមួយតម្លៃប្រហាក់ប្រហែល 489 ដុល្លារ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរបាយការណ៍មួយ ពីប្រភពបរទេស បានបង្ហើបអោយដឹងថា Samsung អាចនឹងត្រៀមបង្ហាញវត្តមាន Galaxy Tab S5 ជំនាន់ថ្មី នៅពេលខាងមុខនេះ អាចជាក្នុងខែសីហា អមមកជាមួយលក្ខណៈសម្បត្តិ គួរជាទីពេញចិត្ត សម្រាប់អ្នកប្រើប្រាស់ និងមានបំពាក់កម្លាំងម៉ាស៊ីនខ្លាំង ភ្ជាប់មក ផងដែរ។ ក្នុងនោះ តាមការបង្ហាញពី Geekbench ក៏បានបញ្ជាក់ដែរថា ចំពោះ Galaxy Tab S5 ដែលមិនទាន់លេចចេញរូបរាង ពិតប្រាកដ នៅឡើយនេះ អាចនឹងប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855 (ខណៈដែល Tab S4 ប្រើឈីប Snapdragon 835), មានរ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យ 128GB / 512GB ហើយពិន្ទុដែលទទួលបានគឺ 3506 សម្រាប់ Single-Core និង 9788 សម្រាប់ Multi-core។ ថេប្លេតនេះ នៅតែបំពាក់អេក្រង់ Super AMOLED, ទទួលការ Support ជាមួយប៊ិច S-Pen និងមាន Speaker AKG ចំនួន 4 គ្រាប់ ជាដើម។

 

សរុបមកវិញ នេះជាដំណឹងថ្មីមួយ ដែលយើងគ្រប់គ្នា ជាពិសេសហ្វេន Galaxy Tab របស់ក្រុមហ៊ុន Samsung អាចធ្វើការកត់ចំណាំទុកបាន ហើយបើបានក្លាយជាការពិតទៀតនោះ គឺរឹតតែអេម តែម្តង ព្រោះកម្លាំងម៉ាស៊ីនកប់ លើតួខ្លួនថេប្លេតបែបនេះ ជាការចង់បានពីអ្នកប្រើប្រាស់ ជាយូរមកហើយ។ ចុះប្រិយមិត្តវិញ មានយោបល់យ៉ាងណាដែរ ទៅចំនុចទាំងនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ថេប្លេត