CAMBO REPORT

Popup Advertising5 seconds

ហ្គេម​ចំនួន​ 4 ​ដែល​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ E3 ឆ្នាំ 2019 នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយទៅខ្ញុំគឺជាអ្នក ចូលចិត្តលេងហ្គេមមួយរូប ហើយបន្ទាប់ពីតាមដាន នូវព្រិត្តិការណ៍ E3 រួចមកមានតែហ្គេមប៉ុន្មានប៉ុណ្ណោះ ដែលអាចទាក់ចិត្តរបស់ខ្ញុំបាន។ ហ្គេមថ្មីៗទាំងអស់ដែល បានប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ ខាងលើវាសុទ្ធសឹងតែ មានការច្នៃប្រឌិត និងអាចនិយាយថាសុទ្ធសឹង តែជាហ្គេមល្អលេង។ តែខ្ញុំគ្រាន់តែជ្រើសយកហ្គេម ដែលឡូយៗមានរបៀបលេង ពិសេសជាមួយក្រាហ្វិច មានភាពច្នៃប្រឌិតមកប្រាប់អ្នក ទាំងអស់គ្នាប៉ុណ្ណោះ។

 

អូខេចឹងខ្ញុំនឹងរៀបរាប់ហ្គេម បួនដែលខ្ញុំនឹងកំណត់ថ្ងៃ រងចាំវាព្រោះវាសុទ្ធសឹងជាហ្គេម ដ៏ពិសេសជាមួយតួរអង្គ ការច្នៃប្រឌិតក្រាហ្វិច និង របៀបលេងកាន់តែពិសេស។ អញ្ចឹងហ្គេមទាំងបួននោះ មានដូចជា ៖

 

1. Cyberpunk 2077 (PS4, Xbox One& PC) : ជាប្រភេទហ្គេមបាញប្រហារ និង លេងបែបសាច់រឿងទៅតាម តួរអង្គនីមួយ។ និយាយពីក្រាហ្វិច និង សិល្បៈក្នុងការប្រយុទ្ធ វិញវាពិតជាពិសេសជាមួយនឹង អាវុធដែលជាប្រភេទ ថ្មីនិង ទំនើបមែនទែន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺទិដ្ឋភាពនៃហ្គេមគឺ ស្ថិតក្នុងពិភពផ្សេងមួយ ប្លែកប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះទៀតក្នុង វិដេអូហ្គេមនេះពួកគេ បានបន្ថែមនូវតួរអង្គដែល មានមុខមាត់ដូចនឹងតួរអង្គក្នុងរឿង បែបបាញ់ប្រហាររន្ធត់ សាហាវបាញ់ឆៅកាប់ឆៅ John Wick សម្រាប់អ្នកចូលចិត្ត ទស្សៈនានិង គាំទ្ររឿងនេះទៀតផង។ ហ្គេមនេះនឹងចេញឱ្យលេង នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2020 ខាងមុខ។

 

 

2. Star Wars: Jedi Fallen Order (PS4, Xbox One& PC) : ជាប្រភេទហ្គេមលេងតែម្នាក់ឯង បែប Action និង ផ្សងព្រេងដែលប្រព្រឹត្តឡើង នៅក្រៅភព និង លំហរ។ ហ្គេមនេះមានរបៀបលេងតាមសាច់រឿង ពិសេសជាមួយភាព រហ័សរហួន និង វៃឆ្លាត ជំនួយដោយបច្ចេកវិទ្យា ប្លែកនៅអវកាស ហ្គេមនេះចេញអោយលេងនៅ ចុងឆ្នាំនេះ។

 

 

3. Ghostwire: Tokyo : ជាប្រភេទហ្គេមបែប រន្ធត់ អាចនិយាយថាជាហ្គេម Action និងផ្សងព្រេង បែប Dark ដោយតម្រូវឱ្យយើងធ្វើការ ប្រយុទ្ធតស៊ូជាមួយពួក បីសាច។ សម្រាប់ហ្គេមនេះដែរ នៅមិនទាន់ដឹងពីថ្ងៃ ចេញអោយលេងនៅឡើយ ទេ។

 

4. Watch Dogs: Legion (PS4, Xbox One& PC) : មិនខុសពីវគ្គមុនៗទេ វាជាប្រភេទហ្គេម Action និងផ្សងព្រេង ជាមួយសិល្បៈនៃការប្រយុទ្ធ ប្រកបដោយភាពវៃឆ្លាត។ ហ្គេមនេះនឹងចេញឱ្យ លេងនៅខែបីឆ្នាំក្រោយនេះ ។

 

 

សម្រាប់ហ្គេមបួន ខាងលើគឺពិតជាទាក់ទាញ មែនទែនតែក៏មិនទាន់អស់ដែរ វានៅមានហ្គេមជាច្រើនទៀតគ្រាន់តែបួននេះខ្ញុំមានការ ចាប់អារម្មណ៍ជាងគេ ប៉ុណ្ណោះ។

 

អញ្ចឹងទាំងនេះជាហ្គេម ដែលទាក់យកចំណាប់អារម្មណ៍ របស់ខ្ញុំជាមួយនឹងក្រាហ្វិច ទទួលបានការរចនាដោយភាពច្នៃប្រឌិតពិសេស។ បន្ថែមលើនេះទៀតវា មានរបៀបលេងទាក់ទាញ តម្រូវឱ្យប្រើភាពវៃឆ្លាត នៅក្នុងពិភពនិមិត្ត ជាមួយបច្ចេកវិទ្យាអស្ចារ្យ នៅថ្ងៃអនាគត និង មានរសជាតិនៃសាច់រឿង បន្ថែមយ៉ាងពិសេស។ ចុះប្រិយមិត្តយល់យ៉ាងណា ដែរហើយមានចាប់ អារម្មណ៍ហ្គេមណាមួយ ជាពិសេសអត់?!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Yahoo News Tag: កម្មវិធី-ហ្គេម