CAMBO REPORT

Popup Advertising5 seconds

Google​ ដាច់​ចិត្ត​បង្ហាញ​ខ្នង​ក្រោយ​ Pixel​ 4​ មុន​ថ្ងៃ​ប្រកាស​ចេញ​ផ្លូវ​ការ​! ពិត​ជា​មាន​កាមេរ៉ា​ការ៉េ​បួន​ជ្រុង​មែន​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ យើងបានចុះផ្សាយពីព័ត៌មានមួយ តាមរយៈប្រភព Pricebaba ដែលបានបង្ហាញចេញនូវ រូបរាងគម្រូចុងក្រោយ លើម៉ូឌែល Pixel 4 ជំនាន់ថ្មី របស់ក្រុមហ៊ុន Google តែវាចំនុចប្លែកគ្នា ពីរូបគម្រូមុន។ អ្វីដែលយើងបានឃើញនោះ គឺថា ម៉ូតកាមេរ៉ាក្រោយរបស់ Pixel  4 មិនដូចម៉ូតគម្រូ លើកមុនទៀតទេ ដោយវាមានទម្រង់ម៉ូតបួនជ្រុង ស្រដៀងគ្នា ជាមួយម៉ូតកាមេរ៉ាខាងក្រោយ iPhone XI គម្រូ របស់ Apple អញ្ចឹងដែរ។

សម្រាប់ Concept ក្នុងរូបភាព ដែលបង្ហាញពីផ្នែកខាងក្រោយ លើម៉ូឌែល Pixel 4 មកនេះ ពិតជាធ្វើអោយ Google មិនអាចទ្រាំបើកភ្នែក មើលហ្វេនរបស់ខ្លូន មើលរូបរាងគម្រូ ពីប្រភពលេចធ្លាយ បន្តទៀតបានទេ។ ពិតមែនហើយ នៅក្នុងថ្ងៃនេះ គណនី Twitter ផ្លូវការ របស់ក្រុមហ៊ុន Google បានធ្វើការបង្ហាញរូបរាង ផ្នែកខាងក្រោយ ពីស្មាតហ្វូនម៉ូឌែល Pixel 4 ជំនាន់ថ្មី ដើម្បីអោយប្រិយមិត្តរាល់គ្នា បានឃើញច្បាស់ បើទោះជាមិនទាន់ដល់ថ្ងៃប្រកាសចេញ ក៏ដោយ។ អ្វីដែល Google បង្ហាញមកនេះ គឺបានបញ្ជាក់ថា ម៉ូតកាមេរ៉ាខាងក្រោយ Pixel 4 ពិតជាមិនខុសគ្នា ពីរូបភាពលេចធ្លាយចុងក្រោយ ដែលបង្ហោះដោយ Pricebaba ឡើយ គឺវាជាម៉ូតកាមេរ៉ារាងការ៉េបួនជ្រុង ប្រាកដមែន។ បើយើង Zoom អោយកាន់តែជិត ឃើញថា នៅក្នុង Zone នោះ មានលេនកាមេរ៉ាចំនួន 2 គ្រាប់ អមដោយ Flash LED មួយគ្រាប់ នៅខាងក្រោម និងមានសេនស័រមួយ នៅខាងលើ។ ចំពោះទីតាំង គឺស្ថិតនៅចំហៀងជ្រុងម្ខាង ផ្នែកខាងលើ ស្រដៀងគ្នាទៅនឹងម៉ូតកាមេរ៉ាគម្រូ របស់ iPhone XI ជំនាន់ថ្មីដែរ។

សរុប នេះជាការបង្ហាញជាផ្លូវការមួយ ពីខាងក្រុមហ៊ុន Google សម្រាប់អោយអតិថិជនរបស់ខ្លួន បានជ្រាបច្បាស់ និងកុំអោយខាងអស់លោក អ្នកពូកែលេចធ្លាយរូបគម្រូ អាចមានឱកាស បានលេចជាបន្តទៀត។ យ៉ាងណា ចំពោះរូបរាងផ្ទៃអេក្រង់ខាងមុខ ខ្ញុំមិនទាន់ហ៊ានសនិដ្ឋានទេថា វាអាចនឹងមានលក្ខណៈបែបណា តែអាចរង់ចាំតាមដានមើល បន្តទៀតទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ