CAMBO REPORT

Popup Advertising5 seconds

Qualcomm នឹង​អាច​ជ្រើស​រើស​យក Samsung ឲ្យ​ផលិត​បន្ទះ​ឈីប Snapdragon 865 របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់តាំងពីដំបូងមក ទំនាក់ទំនងរវាង Samsung និង Qualcomm គឺហាក់បីដូចជា ស៊ីចង្វាក់គ្នាល្អជាង ក្រុមហ៊ុនប្រកួតប្រជែងដទៃទៀត ក្នុងឧស្សាហកម្ម បច្ចេកវិទ្យានេះ ដោយពួកគេបែងចែក ទីផ្សារគ្នាបានល្អណាស់។ លើសពីនេះទៅទៀត Samsung តែងតែប្រើបន្ទះឈីប Snapdragon ទៅលើតំបន់ធំៗ មួយចំនួន ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក ហើយសម្រាប់បន្ទះឈីប Exynos របស់ខ្លួនផ្ទាល់វិញ ក៏យកទៅប្រើបំពេញ តាមតំបន់ដទៃទៀតផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានរបាយការណ៍មួយ ចុះផ្សាយឲ្យបានដឹងថា Qualcomm កំពុងពិភាក្សាជាមួយ Samsung ដើម្បីចង់ឲ្យផលិត បន្ទះឈីប Snapdragon លំដាប់កំពូល ជំនាន់ក្រោយ របស់ខ្លួនតែម្ដង។

យោងទៅតាម ក្រុមសារពត៌មាន The Elec ប្រភពចេញមកពី ប្រទេសកូរ៉េខាងត្បូង Qualcomm បានជ្រើសរើសយក Samsung ឲ្យធ្វើការចាប់ផ្ដើមផលិត បន្ទះឈីបលំដាប់កំពូល Snapdragon 865 សម្រាប់ប្រើក្នុងឆ្នាំ 2020 ខាងមុខនេះ។ នេះគឺមិនមែនជា លើកដំបូងនោះឡើយ ពីព្រោះតែបន្ទះឈីប Snapdragon 820 និងបន្ទះឈីប Snapdragon 835 ក៏ត្រូវបានផលិតដោយ Samsung ថែមទៀតផង ក៏ប៉ុន្ដែបន្ទាប់មកបាន Qualcomm ជ្រើសរើសយក ក្រុមហ៊ុនតៃវ៉ាន់ TSMC ឲ្យផលិតជំនួសវិញ។ ចំណែកឯការសម្រេចចិត្ត ត្រឡប់មកជ្រើសរើសយក Samsung សាជាថ្មីវិញនេះ គឺអាចបណ្ដាលមកពី បច្ចេកវិទ្យាផលិត EUV-based 7mm ជំនាន់ចុងក្រោយ ដែលបានរំពឹងទុក នឹងយកទៅប្រើលើឈីប Exynos ស៊េរីថ្មីក្រោយៗផងដែរ។ ប្រភពពត៌មានដដែល ក៏បានបង្ហើបប្រាប់ថា បន្ទះឈីប Snapdragon 865 នឹងចាប់ផ្ដើមផលិត នៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដូច្នេះទាល់តែជិតពាក់កណ្ដាលឆ្នាំ បានយើងឃើញមាន បំពាក់លើស្មាតហ្វូននានា។ 

ទោះបីជាយ៉ាងណា របាយការណ៍ថ្មីនេះ នៅមិនទាន់ត្រូវបាន ប្រកាសចេញ ជាផ្លូវការនៅឡើយទេ ប៉ុន្ដែប្រសិនបើកិច្ចព្រមព្រៀងនេះ គឺពិតប្រាកដមែននោះ Samsung នឹងអាចទទួលបាន ប្រយោជន៍ច្រើន ដោយឡែកសូម្បីតែ IBM និង NVIDIA ក៏កំពុងជ្រើសរើសយក Samsung ឲ្យផលិតឈីបជំនាន់ក្រោយ របស់ពួកគេផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ