CAMBO REPORT

Popup Advertising5 seconds

ASUS ROG Phone 2 ជាមួយ​អេក្រង់​កម្រិត 120Hz នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​កក្កដា​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ASUS បានប្រកាសចេញស្មាតហ្វូន Gaming ជំនាន់ដំបូងរបស់ខ្លួន នៅក្នុងពាក់កណ្ដាលឆ្នាំ 2018 ដោយឡែកមិនយូរនោះទេ យើងនឹងឃើញមាន ម៉ូឌែលថ្មីមួយទៀត មកស្នងតំណែងផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បានបញ្ជាក់ប្រាប់ថា ROG Phone 2 នឹងត្រូវបានបំពាក់ដោយ អេក្រង់លំដាប់ខ្ពស់ ដែលផ្ដល់ជូននូវ Refresh Rate ដល់ទៅកម្រិត 120Hz ហើយថែមទាំង មានគម្រោងដាក់បង្ហាញ នៅក្នុងខែកក្កដា ឆ្នាំ 2019 ខាងមុខនេះ។

ASUS បានចាប់ដៃគូសហការគ្នា ជាមួយនឹងហ្គេម “Under The One Man” ដែលមកពីប្រទេសចិន និងបាននិយាយប្រាប់ថា ស្មាតហ្វូនម៉ូឌែល ROG Phone ជំនាន់ក្រោយ នឹងមានបន្ទះអេក្រង់ ប្រើប្រាស់បំពាក់នូវ Refresh Rate ខ្ពស់ជាងម៉ូឌែលមុន ដោយឡើងរហូតដល់ 120Hz និងមានកម្រិតខ្ពស់ជាង ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ទៅទៀត។ ហេតុផលនេះគឺដោយសារតែ ASUS មានគម្រោងចង់ឲ្យ ស្មាតហ្វូនរបស់ខ្លួន អាចដំណើរការបានល្អ ទៅលើហ្គេមធំៗទាំងអស់ ដូច្នេះហើយក៏បាន សហការគ្នាជាមួយ Tencent Games ដើម្បីបង្កើនបទពិសោធ ក្នុងការលេងហ្គេម ឲ្យកាន់តែរលូន ជាពិសេសសម្រាប់ ROG Phone 2 ស៊េរីថ្មីមួយនេះតែម្តង។ ចំណែកឯលក្ខណៈសម្បតិ្ត គឺកំពុងស្ថិតក្នុងស្ថានភាព លាក់បាំងនៅឡើយ ក៏ប៉ុន្ដែយើងអាចរំពឹងទុកថា ROG Phone 2 នឹងដំណើរការលើ បន្ទះឈីប Snapdragon 855 ដោយបូករួមទាំង រ៉េមទំហំដ៏ធំ រហូតដល់ទៅចំនួន 12GB ឯណោះ។ 

សរុបមក ASUS ក៏បានលើកឡើង នៅលើវេបសាយចិន Weibo ថា ខ្លួននឹងដាក់បង្ហាញ ROG Phone 2 ជាផ្លូវការនៅក្នុងខែកក្កដា ប៉ុន្ដែសម្រាប់ថ្ងែជាក់ស្តែង នៅមិនទាន់ប្រកាស ប្រាប់នៅឡើយទេ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ