CAMBO REPORT

Popup Advertising5 seconds

Apple និង Microsoft សហការ​គ្នា​ដើម្បី​នាំ​យក​កម្មវិធី iCloud ស៊េរី​ថ្មី​ដាក់​ឲ្យ​ប្រើ​លើ Windows 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមុនៗមក កម្មវិធី iCloud ក៏ធ្លាប់មានវត្តមានលើ Windows រួចមកហើយ ប៉ុន្ដែលើកនេះគឺជា ការសហការគ្នាថ្មីរវាង Apple និង Microsoft ដោយដាក់បញ្ចូលក្នុង Microsoft Store ហើយព្រមទាំងអាច បង្ហាញឯកសារតាម File Explorer ដូចទៅនឹង OneDrive អញ្ចឹងដែរ។ ហេតុដូច្នេះហើយ ចាប់ពីពេលនេះតទៅ សម្រាប់អ្នកប្រើប្រាស់ iCloud លើកុំព្យូទ័រ Windows 10 នឹងកាន់តែមាន ភាពងាយស្រួល ក្នុងការទុកដាក់ ឬចែករំលែកឯកសារ ពីឧបករណ៍មួយ ទៅឧបករណ៍មួយផ្សេងទៀត។ 

ចំណែកឯចំនុចសំខាន់ ដែលគួរដឹងមុននោះគឺ នៅពេលអ្នកទាំងអស់គ្នា បានទាញយកកម្មវិធី និងភ្ជាប់ជាមួយគណនី iCloud រួចរាល់អស់ហើយ បន្ទាប់មកឯកសារ របស់លោកអ្នកទាំងអស់ មានរក្សាទុកក្នុងនោះ នឹងចាប់ផ្ដើមទាញយក ដាក់ចូលក្នុងកុំព្យូទ័រអ្នក ដូច្នេះវានឹងត្រូវការ អ៊ីនធឺណិតច្រើនផងដែរ។ ការដាក់បង្ហាញក្នុង File Explorer សម្រាប់កម្មវិធី iCloud នឹងត្រូវបានចែកចេញជា Folder Keynote, Numbers និង Pages ខុសដាច់ៗទៅគ្នា ហើយឯកសារ ទាំងអស់នោះ គឺរួមមានដូចជា រូបភាពបានមកពី iCloud Photos, Email, បញ្ជីទំនាក់ទំនង ឬសៀវភៅទូរសព្ទ, ប្រតិទិន, កម្មវិធីរំលឹក Reminders និង Bookmarks នៅលើ Safari ថែមទៀតផង។

លើកនេះពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនសូវធ្លាប់បាន ឃើញពីមុនឡើយ ដែលក្រុមហ៊ុនទាំងពីរនេះ Apple និង Microsoft ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងគ្នា និងនាំយកកម្មវិធី iCloud ជំនាន់ចុងក្រោយបង្អស់ សម្រាប់ដាក់ឲ្យប្រើលើ Windows 10 ហើយនេះក៏អាច ផ្ដល់ក្ដីសង្ឃឹមថា នាពេលអនាគតខាងមុខ យើងអាចនឹងឃើញវត្តមាន កម្មវិធីបង្កើតដោយ Apple ជាច្រើនទៀត មកដល់ក្នុង Microsoft Store ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម