CAMBO REPORT

Popup Advertising5 seconds

ក្រោយ​បាត់​មុខ​មួយ​រយៈ​ធំ​ ស្រាប់​តែ​ HTC​ នាំ​យក​ស្មាត​ហ្វូនលំដាប់​បង្គួរ​ស៊េរី​ថ្មី​ 2​ ម៉ូ​ឌែលមក​ពញ្ញាក់​អារម្មណ៍​អ្នក​គ្រប់​គ្នា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចយើងបានដឹងហើយថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនរបស់តៃវ៉ាន់ HTC គឺហាក់ដូចជាពិបាកនឹងងើបមុខ ក្នុងទីផ្សារស្មាតហ្វូនរបស់ខ្លួន ខ្លាំងណាស់ ពីមួយម៉ូឌែលទៅមួយម៉ូឌែល នៅតែមិនមានភាពលេចធ្លោ បើធៀបទៅនឹងគូប្រជែងនានា ក្នុងពេលបច្ចុប្បន្ន។ ជាក់ស្តែង ស្មាតហ្វូន ដែលបានចេញបិទវគ្គចុងក្រោយគេ នៅចុងឆ្នាំ 2018 គឺមានចំនួន 2 ស៊េរី រួមមាន Exodus 1 និង Desire 12s តែប្រជាប្រិយភាពវិញ ដូចនៅទ្រឹង ដដែល។ 

យ៉ាងណា បើទោះបីជាទីផ្សារស្មាតហ្វូនរបស់ខ្លួន មិនអាចងើបខ្ពស់ដូចគូប្រជែង ក៏ពិតមែន តែក្រុមហ៊ុនមួយនេះ នៅតែបន្តរចនា និងបង្កើតស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួនដដែល ដែលនៅពេលនេះ ពាក់កណ្តាលឆ្នាំ 2019 នេះ HTC បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី ចំនួន 2 ម៉ូឌែល ជាផ្លូវការ មានឈ្មោះហៅថា U19e និង Desire U19+។ ចំពោះរចនាបថរូបរាង ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ មិនមានអ្វីប្លែកពីគ្នាទេ ប៉ុន្តែមានចំនុចខ្លះ និងលក្ខណៈសម្បត្តិមួយចំនួន មិនដូចគ្នាឡើយ ហើយយើងនឹងបង្ហាញដល់អ្នកទាំងអស់គ្នា ដូចខាងក្រោម៖

 

• HTC U19e

 

ទៅលើម៉ូឌែល U19e មានផ្ទៃអេក្រង់ទំហំ 6 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត1080 x 2160 ភិចសែល និង Support ជាមួយ HDR10។ ចំពោះកាមេរ៉ាខាងមុខ HTC បានបំពាក់កាមេរ៉ាភ្លោះ ដោយមួយគ្រាប់ មានទំហំ 24 មេហ្គាភិចសែល កម្រិត Aperture f/2.0 និងមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែល កម្រិត Aperture f/2.2 អាចថតព្រាលបាន ហើយជាជំនួយការដោះសោរ តាមការស្កេនប្រស្រីភ្នែក ផងដែរ ឬអាចស្កេនម្រាមដៃ នៅខ្នងខាងក្រោយ ក៏បាន។ សម្រាប់កាណុងកាមេរ៉ាក្រោយវិញ ជាកាមេរ៉ាភ្លោះដែរ មានទំហំ 12 មេហ្គាភិចសែល កម្រិត Aperture f/1.8 ជាកាមេរ៉ាគោល + 20 មេហ្គាភិចសែល កម្រិត Aperture f/2.6 ជាលេន Telephoto។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 710, មានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមមេម៉ូរីក្រៅបាន។ វាមានកម្លាំងថាពលថ្ម 3090mAh អាចសាកថ្មបានលឿន តាមរយៈ USB-C និង Support ដល់ Quick Charge 4.0 ផងដែរ។

 

 

• HTC Desire U19+

 

សម្រាប់ Desire U19+ ថ្មីនេះ មានអេក្រង់ទំហំ 6.2 អ៊ីញ អុជដោយឆកតំណត់ទឹក កាត់តាមគេតាមឯង ជាមួយកម្រិតបង្ហាញរូបភាព 720 x 1440 ភិចសែល។ ត្រង់ចំនុចឆកលើអេក្រង់នេះ ជាកាមេរ៉ាខាងមុខ សម្រាប់ថត Selfie មានទំហំ 16 មេហ្គាភិចសែល កម្រិត Aperture f/2.0 ប៉ុន្តែអ្វីដែលពិសេសនោះ វាជាស្មាតហ្វូនដំបូងរបស់ HTC ដែលមានកាណុងកាមេរ៉ាក្រោយកើនដល់ទៅ 3 គ្រាប់ មានទំហំ 13 មេហ្គាភិចសែល កម្រិត Aperture f/2.0 ជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល កម្រិត Aperture f/2.2 ជាលេនទូលាយ + 5 មេហ្គាភិចសែល កម្រិត Aperture f/2.2 ជាលេនថតព្រាល។ វាប្រើប្រាស់ឈីប Helio P35 របស់ Mediatek, មានរ៉េមទំហំ 4GB / 6GB និងអង្គផ្ទុកទិន្នន័យ 64GB / 128GB និងមានកម្លាំងថាពលថ្ម ត្រឹមទំហំ 3850mAh។

ជាចុងក្រោយ សម្រាប់ U19e នឹងត្រូវដាក់លក់នៅតៃវ៉ាន់មុនគេ ចាប់ពីថ្ងៃនេះទៅ ជាមួយតម្លៃខ្ទង់ 470 ដុល្លារ និងមានជម្រើស 2 ពណ៌ គឺពណ៌ Extraordinary Purple និងពណ៌ Modest Green។ ចំពោះ Desire U19+ វិញ មានជម្រើស 2 ពណ៌ដូចគ្នា រួមមានពណ៌  Star Can Blue និងពណ៌ Jasmine White ហើយតម្លៃវិញ ចាប់ពី 316 ដុល្លារ លើរ៉េម 4GB + អង្គផ្ទុកទិន្នន័យ 64GB និង 350 ដុល្លារ សម្រាប់រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB។

 

*** សម្រាប់ខ្ញុំ ទៅលើស្មាតហ្វូនទាំង 2 ម៉ូឌែលថ្មីនេះ គឺវាស្ថិតការទទួលយកបាន ចំពោះផ្នែកលក្ខណៈសម្បត្តិ ប៉ុន្តែតម្លៃវិញ ហាក់ដូចជារាងថ្លៃជាងគេបន្តិចហើយ បើធៀបនឹងគូប្រជែងនានា ក្នុងពេលបច្ចុប្បន្ន។ ចុះប្រិយមិត្តអ្នកអាន ទាំងអស់គ្នាវិញ មានយោបល់យ៉ាងណា អាចធ្វើការ Comment អោយខ្ញុំដឹងបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Techradar Tag: ទូរស័ព្ទ