CAMBO REPORT

Popup Advertising5 seconds

ថ្ងៃ​នេះ​ Huawei​ បញ្ជាក់​ប្រាប់​ថ្ងៃ​ប្រកាស​ចេញ​ស្មាត​ហ្វូន Nova​ 5​ ជាផ្លូវ​ការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើរំលឹកទៅឈ្មោះ Nova 4 យើងជឿជាក់ថា ប្រិយមិត្តភាគច្រើន ប្រាកដជាបានស្គាល់ ព្រោះវាជាស្មាតហ្វួនលើកដំបូង សម្រាប់ក្រុមហ៊ុន Hauwei មានបំពាក់ប្រជ្រុយខ្មៅ នៅចំហៀងអេក្រង់ ដែលត្រូវបានប្រកាសចេញ ជាផ្លូវការ កាលពីថ្ងៃទី 17 ខែឆ្នូ ឆ្នាំ 2018 កន្លងទៅ។ សម្រាប់ម៉ូតលេនទំលុះអេក្រង់ ជាកន្លែងបំពាក់កាមេរ៉ាមុខនេះដែរ គឺយកលំនាំតាម គម្រូអេក្រង់ថ្មី Infinity-O ពីម៉ូឌែល Galaxy A5s របស់ក្រុមហ៊ុន Samsung។

ដោយឡែក កាលពីប៉ុន្មានសប្តាហ៍មុននេះ យើងបានប្រទះឃើញ ការបង្ហាញពីលក្ខណៈសម្បត្តិ ខ្លះៗ លើស្មាតហ្វូនជំនាន់ថ្មី ដែលស្នងតំណែងបន្តពី Nova 4 តាមរយៈប្រភព TENAA នោះគឺ ម៉ូឌែល Nova 5 ប៉ុន្តែមិនបានដឹងថា វានឹងបង្ហាញវត្តមាន នៅថ្ងៃណានោះឡើយ។ យ៉ាងណា ប្រហែលជាមិនត្រូវចាំយូរទេ ព្រោះនៅក្នុងថ្ងៃនេះដែរ យើងទើបទទួលបានដំណឹងល្អមួយ ពីខាងក្រុមហ៊ុន Huawei ផ្ទាល់ ដែលបានចេញជាឃ្លីបវីដអូខ្លី ប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញនូវស្មាតហ្វូន Nova 5 ជាផ្លូវការ។ ប៉ុន្តែមុននឹងឈានដល់ការបញ្ជាក់ ពីថ្ងៃប្រកាសចេញនោះ យើងសូមរំលឹកពីលក្ខណៈសម្បត្តិ Nova 5 ជាមុនសិន ដោយយោងតាមប្រភព TENAA គឺថា Nova 5 អាចមានអេក្រង់ទំហំ 6.39 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព Full HD+ និងប្រើប្រាស់បន្ទះឈីប Kirin 980។ វាអាចមានកាមេរ៉ាមុខទំហំ 25 មេហ្គាភិចសែល និងមានកាណុងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានមួយគ្រាប់ លោតទំហំ 48 មេហ្គាភិចសែល ដូច Nova 4 ដែរ។ ស្មាតហ្វូននេះ អាចមានថាមពលថ្ម 3500mAh និងអាចទ្រទ្រង់កម្លាំងសាក បានដល់ 40W ថែមទៀតផង។

 

សរុបចូលមកចំណុចសំខាន់យើងវិញ គឺ Huawei នឹងធ្វើការដាក់បង្ហាញ Nova 5 ជំនាន់ថ្មី នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ប៉ុន្តែមិនទាន់បញ្ចេញរូបរាងស្មាតហ្វូនពិត ក្នុងវីដេអូខ្លីខាងលើ នៅឡើយទេ ថាវានឹងមានប្រជ្រុយដុះលើអេក្រង់ទៀត ឬក៏ជាអេក្រង់លាតសុទ្ធ។ យ៉ាងណា ចំពោះលក្ខណៈសម្បត្តិពេញលេញ យើងទាំងអស់គ្នា នឹងដឹងកាន់តែច្បាស់ នៅពេលដែលវាដល់ថ្ងៃ ប្រកាសចេញជាផ្លូវការ តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ