CAMBO REPORT

Popup Advertising5 seconds

វី​ដេ​អូ​ហ្គេម​ Marvel's Avengers​ បាន​ចេញ​ Trailer​ ពេញ​ហើយ​ ចំណែក​អ្នក​ដែល​ស្លាប់​មិន​មែន​ជា​ Iron​ Man​ ទេ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រមាណជាង 2 ឆ្នាំមុន យើងធ្លាប់បានឃើញ ការបញ្ចេញវីដេអូ Teaser ខ្លីមួយ មានរយៈពេល 50 វិនាទី មានចំណងជើងថា “The Avengers Project” ដែលបង្ហាញពីវីដេអូហ្គេមមួយ រៀបចំឡើងដោយ Marvel Games, Square Enix និង Crystal Dynamics។ ចំពោះវីដេអូនោះ គឺអាចថា វាពិតជាខ្លីមែនទែន ដោយឈុតនីមួយៗ គ្រាន់តែបង្ហាញពីអាវុធខ្លះៗ ពីក្រុម Avengers ដែលទើបនឹងប្រយុទ្ធចាញ់អ្វីមួយ ប៉ុន្តែមិនបានបញ្ជាក់នោះទេ ប៉ុន្តែនៅចុងឈុតចុងក្រោយ មានបំណែកអក្សរ A តំណាងអោយ Avengers ហោះផ្គុំចូលគ្នាវិញ ដោយវាពិតជាដូចគ្នា ក្នុងរឿង Avengers: Endgame អញ្ចឹងដែរ។ អ្នកអាចទស្សនាបាន Teaser ខាងក្រោមនេះ៖

 

ប៉ុន្តែថ្មីៗនេះ YouTube Channel: Marvel’s Avenger ផ្លូវការផ្នែកវីដេអូហ្គេមនោះ បានធ្វើការបង្ហោះចេញវីដេអូហ្គេម Avenger របស់ Marvel ជា Trailer ពេញហើយ និងមានរយៈពេល 3 នាទី 18 វិនាទី។ ក្នុងវីដេអូនេះដែរ បានបង្ហាញពីការជួបជុំរបស់ក្រុម Origin ចំនួន 5 នាក់ របស់ Avengers រួមមាន Iron Man, Captain America, Thor, Hulk និង Black Widow តែបែរជាអវត្តមានម្នាក់ទៅវិញ គឺ Hawkeye។ អំឡុង Avenger Day នោះដែរ ក៏កើតឡើងការអុកឡុកមួយ នៅលើស្ពាន Golden Gate ហើយបានកើតជាការប្រយុទ្ធគ្នាមួយ នៅលើស្គាននោះ ដែលរហូតដល់ចុងក្រោយ អ្នកដែលបានស្លាប់ ក្នុងក្រុម Avengers គឺមិនមែនជា Iron Man ដូចនៅក្នុង Endgame ទេ តែអ្នកដែលស្លាប់ពិត គឺជា Captain America ដូចនៅក្នុង Comic អញ្ចឹង។ ចង់ដឹងថា ក្នុងវីដេអូហ្គេមនោះ មានលក្ខណៈយ៉ាងណា សូមទស្សនាដូចខាងក្រោម៖ 

 

សម្រាប់វីដេអូហ្គេម Avengers នេះ នឹងត្រូវបញ្ចេញ ជាផ្លូវការ នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2020 ខាងមុខ ដែលវាអាចដំណើរការលេងបាន នៅលើ PS4, Xbox One, Stadia និង PC ជាដើម តែសម្រាប់ Version លេងលើ PlayStation វិញ នឹងអាចមានជា Beta ក្នុងពេលខាងមុខដែរ តែមិនបានប្រាប់ពេលវេលា ជាក់លាក់ណាមួយឡើយ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: EW Tag: កម្មវិធី-ហ្គេម