CAMBO REPORT

Popup Advertising5 seconds

ISUZU បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ប្រ​ភេទ Pickup ស៊េរី​ថ្មី “D-MAX Blue Power” នៅ​ផ្សារ​ទំនើប អ៊ី​អន​សែន​សុខ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Isuzu កំពុងឈានមុខគេតាមរយៈ ការទទួលបានភាពជោគជ័យ នៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! បច្ចេកវិទ្យាចុងក្រោយបំផុត បានមកដល់ទីផ្សារ រថយន្តនៅក្នុង ប្រទេសកម្ពុជាយើងហើយ។ ការបង្ហាញជូននៃម៉ាស៊ីនរថយន្ត Pick-up ស៊េរីថ្មី "Isuzu D-MAX" ដែលជាម៉ាស៊ីនស្តង់ដារ ដ៏ល្អមួយនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងសមត្ថភាពដ៏ខ្លាំង ការសន្សំសំចៃម៉ាស៊ូត និងភាពធន់រឹងមាំ ដោយមានមុខងារដ៏ល្អ ដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំ នៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ពរ័បង្ហាញស្របគ្នា និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្តិយស ដែលបានចូលរួមផងដែរ។

 

 

សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា: « Isuzu មានមោទនភាពយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់យើង ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យា ទំនើបចុងក្រោយ ជាមួយគុណភាពដ៏ល្អ ដែលតែងតែត្រូវបានដាក់បញ្ចូល ទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្ត គុណភាពប្រព័ន្ធដំណើរការ និងភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក កាធ្វើតេស្តចុងក្រោយនេះបាន បង្ហាញពីគុណភាពផលិតផលរបស់យើង។ ការធ្វើតេស្តជាមួយនឹង ការបើកបរ ដ៏វែងឆ្ងាយ មានប្រវែង 5,755 គីឡូម៉ែត្រដែលឆ្លងកាត់ គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្ម បើកបរចម្ងាយ 6,128 គីឡូម៉ែត្រដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos - Xian កាលពីឆ្នាំ 2017 ។ សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន1,900cc ត្រូវបានបង្កើតឡើងពី ការច្នៃប្រឌិតឈានមុខគេ និងការអភិវឌ្ឍន៍ផលិតផល ដែលមានបទពិសោធន៍ និងកោសល្យវិច័្ចយ ជាង 100 ឆ្នាំ។ គោលដៅសំខាន់ៗ 3 គឺសមត្ថភាពដ៏ល្អបំផុត ការសន្សំសំចៃម៉ាស៊ូតដ៏ល្អ និងភាពធន់រឹងមាំខ្លាំង ដើម្បីបំពេញតម្រូវការ ដ៏ឆ្លាតវៃរបស់អតិថិជន យើងដែលចង់បាន បទពិសោធន៍បើកបរដ៏ល្អ សំរាប់មុខងារ និងការងាររបស់អតិថិជនកម្ពុជា "។

 

 

លោក Mori បានបន្ថែមថាការរចនា ផ្នែកខាងក្រៅនិងខាងក្នុង បង្ហាញពីភាពប្រណិតនិងទាក់ទាញដល់មនុស្សគ្រប់គ្នា ដែលមើលទៅលើ Isuzu 1.9 Ddi Blue Power "លក្ខណៈពិសេសនៃគ្រឿង បរិក្ខារនិងសម្ភារៈបរិក្ខារ ដែលផ្តល់ភាពងាយស្រួល និងផ្តល់នូវបទពិសោធន៍​បើកបរដ៏ល្អបំផុត ។ Isuzu ក៏បានរៀបចំការប្រគុំតន្រ្តី​ ដ៏អស្ចារ្យមួយដើម្បីអបអរសាទរ ការសម្ភោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី 2 ដែលមានកំពូល តារាចំរៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និង កុមារី សុខ សុជាតាផងដែរ។

 

 

Isuzu សូមអញ្ជើញអ្នកទាំងអស់ ដែលមានចំណាប់អារម្មណ៍ មកចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បីទទួល បាននូវបទពិសោធន៍បើកបរ លំដាប់ថ្នាក់ពិភពលោក របស់រថយន្ត "Isuzu D-MAX Blue Power" និង "Isuzu MU-X"  ដើម្បីយល់ដឹងពីព័ត៌មាន ផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗ ដោយទទួលបានរង្វាន់សំណាងតាម រយៈបណ្តាញសង្គម ដូចជាវេបសាយ www.isuzucambodia-tis.com និង Facebook Page “ Isuzu Cambodia “ និង YouTube “ Isuzucambodia “។

 

 

ព័ត៌មានបន្ថែម សូមសាកសួរផ្ទាល់នៅ អាគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លេខទូរស័ព្ទ 023 950 084 ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: ISUZU Cambodia Tag: យានយន្ត