មុខងារ Kids Home ដែលមាននៅក្នុង Samsung Galaxy Tab A 2019 អាចជួយបង្កើនភាពឆ្លាតវៃរបស់ក្មេងៗ និងមានសុវត្ថិភាព!
ដូចយើងដឹងហើយថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ខណៈពេលដែលគ្រឿង ឧបករណ៍អេឡិចត្រូនិច កំពុងក្លាយជាឧបករណ៍ ដែលពេញនិយមបំផុត និងមានស្ទើរតែ គ្រប់ផ្ទះជាពិសេសសម្រាប់កូនៗ ជាទីស្រឡាញ់ទាំងអស់តែម្តង!
យ៉ាងណាមិញឳពុកម្តាយ ឬអាណាព្យាបាលគ្រប់រូប ក៏កំពុងតែមានការ ព្រួយបារម្ភផងដែរជាមួយនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច ទាំងអស់នោះ ព្រោះពួកគាត់មិនអាចគ្រប់គ្រង និងដឹងថាតើកូនៗរបស់ពួកគាត់ ប្រើប្រាស់វាបានត្រឹមត្រូវ ក្នុងផ្លួវល្អបានកម្រិតណា នោះទេដោយខ្លាចក្រែងថាកូនៗ នឹងអាចប្រើប្រាស់វាខុសបែបបទ។
ប៉ុន្តែចាប់ពីពេលនេះទៅលោកអ្នក ឈប់បារម្ភទៀតទៅ! ជាមួយនឹងមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្ត ដ៏មានសុវត្ថិភាពជូនបុត្រធីតា របស់លោកអ្នកផងដែរ! ជាពិសេសមុខងារ Kids Home នេះអាចធ្វើឱ្យកូនលោកអ្នក មានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែក ឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្ត របស់ពួកគាត់បន្ទាប់ពី ការសិក្សាស្ទើរតែពេញមួយថ្ងៃនោះ។
សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលមកជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការកម្សាន្ត ដ៏មានសុវត្ថិភាព និងសប្បាយរីករាយបំផុត សម្រាប់បុត្រធីតា របស់លោកអ្នកក្នុងការ ភ្ជាប់ទំនាក់ទំនងទៅកាន់ ពិភពលោកសម័យទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដជាមាន ទំនុកចិត្តគ្រប់គ្រាន់ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិច របស់កូនៗជាទីស្រឡាញ់របស់លោកអ្នក!
ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើស ថេប្លេតដែលល្អបំផុត សម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនាផលិតផល ដោយផ្ទាល់នៅតាម បណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ ផលិតផលរបស់ សាមសុង ណាមួយដែលនៅ ជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
