CAMBO REPORT

Popup Advertising5 seconds

សង្ស័យ​តែ​ហ្វេន​ iPhone​ គេច​មិន​ផុត​ម៉ូត​កាមេរ៉ា​ចង្គ្រាន​ហ្គាស​ហ្នឹង​ទេ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទាំងប្រិយមិត្តអ្នកអាន រួមជាមួយខ្ញុំផ្ទាល់ ប្រាកដជាបានឃើញពីរូបរាងគម្រូលើ iPhone ជំនាន់ទី 11 របស់ក្រុមហ៊ុនផ្លែប៉ោមឆែប រួចរាល់មកហើយ តាមរយៈការច្នៃម៉ូតខុសគ្នាៗ ពីក្រុមអ្នកឌីហ្សាញ ដោយអ្នកខ្លះ បង្ហាញចេញមក ក៏មានអ្នកពេញចិត្ត និងមានខ្លះទៀត ក៏មិនចូលចិត្ត ផងដែរ ជាពិសេសលើ លេនកាមេរ៉ាខាងក្រោយហ្នឹងឯង។ សម្រាប់ម៉ូតដែលត្រូវបានរំពឹងខ្ពស់ជាងគេ ថាវាអាចនឹងក្លាយជាការពិតនោះ គឺម៉ូតកាមេរ៉ាចង្គ្រានហ្គាស នោះតែម្តង។

ចំពោះកាណុងកាមេរ៉ាខាងក្រោយ មានសរុបដល់ 3 គ្រាប់ មិនមែនជាកាមេរ៉ាភ្លោះ 2 គ្រាប់នោះទេ ដែលមានពាក្យចចាមអារ៉ាមមួយ បានលើកឡើងថា សម្រាប់លេនកាមេរ៉ាទី 3 ហ្នឹង អាចនឹងត្រូវបានបំពាក់ដោយសេនស័រទំហំ 12 មេហ្គាភិចសែល ជាប្រភេទ Super-Wide Angle ដើម្បីបំពេញបន្ថែម ចូលមកអមជាមួយសេនស័រកាមេរ៉ាភ្លោះ (កាមេរ៉ាគោល និងលេន Telephoto) ដែលមានក្នុងភ្នែកខាងក្រោយ iPhone សព្វថ្ងៃនេះ។

 

ប៉ុន្តែអ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើល នៅក្នុងថ្ងៃនេះ ជាពិសេសសម្រាប់ហ្វេនគាំទ្រ ម៉ាកសញ្ញាផ្លែប៉ោមឆែប គឺមានការបង្ហាញនូវ រូបភាពលេចធ្លាយ ចាប់កាន់ iPhone XI & XI Max ជំនាន់ថ្មី ផ្ទាល់ដៃ តែម្តង។ ចំពោះពណ៌ដែលយើងបានឃើញនោះ ជាពណ៌មាស មិនខុសអីពី iPhone ថ្ងាសឆក ជំនាន់សិស្សច្បងវាឡើយ។ រឹតតែរំជើបរំជួល អារម្មណ៍ទៀតនោះ គឺថាម៉ូតកាមេរ៉ាខាងក្រោយ នៅលើ iPhone ស៊េរីថ្មីនេះ មានលេនចំនួន 3 គ្រាប់ ជាមួយរង្វង់លេនធំ រាងដូចមុំចង្គ្រាន ស្ថិតក្នុង Zone តែមួយ និងមានអម Flash LED មួយគ្រាប់ ដូចគ្នា ជាមួយរូបគម្រូ កន្លងមក បេះបិត។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាព ដូចខាងក្រោម៖

សរុបមក ប្រសិនបើរូបភាព ដែលយើងបានឃើញ ជាម៉ូឌែល iPhone XI & XI Max ជំនាន់ថ្មី ពិតមែន មានន័យថា ហ្វេន iPhone ដែលកំពុងរង់ចាំទិញ iPhone ឆ្នាំនេះ នឹងគេចមិនផុតម៉ូតកាមេរ៉ាចង្គ្រានហ្គាស ហ្នឹងបានទេ។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ បើសិនជាម៉ូតកាមេរ៉ា iPhone នឹងមានរចនាបថបែបនេះ? សម្រាប់យោបល់ខ្ញុំ ជឿជាក់ថា ប្រាកដជាមានអ្នកមិនចូលចិត្តច្រើន ប៉ុន្តែមិនប្រាកដទេ ពេលចេញលក់ នៅក្នុងស្រុកខ្មែរយើង នឹងមានចំនួន អ្នកប្រើតិចនាក់នោះ ដូចមានឧទាហរណ៍ ជារៀងរាល់ឆ្នាំ ជាគម្រូស្រាប់ ទោះតម្លៃថ្លៃ ក៏សម្រុកទិញដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Forbes Tag: ទូរស័ព្ទ