CAMBO REPORT

Popup Advertising5 seconds

ពេញ​ចិត្ត​ iOS​ 13​ តែ​មិន​ទាន់​អាច​តម្លើង​បាន​មែន​ទេ? ទាញ​យក​ Wallpaper​ ដាក់​សិន​ក៏​បាន​ដែរ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានដឹងហើយថា ប្រព័ន្ធប្រតិបត្តិការ iOS 13 គឺពោរពេញទៅដោយ មុខងារថ្មីៗ និងមានកំណែអាប់ដេត ជាច្រើន ដែលកាន់តែប្លែកពី iOS 12 ប៉ុន្តែក្នុងពេលនេះ វាកំពុងស្ថិត នៅក្នុងដំណាក់កាលសាកល្បង (ឬហៅ Beta) នៅឡើយ។ ជាក់ស្តែង Apple បើកសិទ្ធដំបូង សម្រាប់ក្រុម Developer អាចសិក្សាស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍លើកម្មវិធីរបស់ខ្លួន មុនពេលដាក់ចេញអោយតម្លើង ជាសាធារណៈ ហើយយើងត្រូវតែរង់ចាំ ដល់ទៅខ្ទង់ 3 ខែទៀត ទម្រាំក្រុមហ៊ុនផ្លែប៉ោម អនុញ្ញាតអាចយើងប្រើប្រាស់ ជាជំនាន់ពេញលេញបាន។

យ៉ាងណា ប្រសិនបើប្រិយមិត្ត ពិតជាពេញចិត្តលើ iOS 13 ជំនាន់ថ្មីនេះ តែមិនទាន់អាចតម្លើងបាននោះ ក៏អាចសាកល្បងពាក់ខោអាវ iOS 13 Beta លើឧបករណ៍របស់អ្នកបាន នៅក្នុងពេលនេះផងដែរ។ ដើម្បីជាភាពងាយស្រួល យើងនឹងធ្វើការដាក់ តំណរភ្ជាប់ នៅខាងក្រោមនេះ ដល់អ្នកទាំងអស់គ្នា៖

 

*** ចុចត្រង់នេះ សម្រាប់ iPhone

 

*** ចុចត្រង់នេះ សម្រាប់ iPad

 

សូមបញ្ជាក់បន្តិចដែរថា រូបភាព Wallpaper ខាងលើនេះ គឺជាផ្ទាំងរូបភាព ដែលមានក្នុង iOS 13 ជំនាន់ Beta ប្រសិនបើ អ្នកទាំងអស់គ្នា ចាប់អារម្មណ៍លើវា អាចទាញយកបាន ដោយការពេញចិត្ត ព្រោះវាមិនមាន គិតថ្លៃឈ្នួលនោះទេ។ អាចសាកល្បងទៅ កុំអោយទ្រលាន់ ជាមួយរូបភាព Wallpaper លើឧបករណ៍របស់អ្នក រាល់ថ្ងៃ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ទូរស័ព្ទ