CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​ទេ​ថា​ Galaxy​ Note​ 10​ ជំនាន់​ថ្មី​ អាច​នឹង​បង្ហាញ​វត្ត​មាន​នៅ​ពេល​ណា​?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតរហូតមកដល់ពេលនេះ មានបណ្តាព័ត៌មានចចាមអារ៉ាម មិនតិចនោះទេ ដែលបានចុះផ្សាយ ពាក់ព័ន្ធនឹងស្មាតហ្វូន ជំនាន់ថ្មីម៉ូឌែល Galaxy Note 10 Series របស់ក្រុមហ៊ុន Samsung ទាំងលក្ខណៈសម្បត្តិមួយចំនួន និងរូបរាងគម្រូ ជាដើម។ ចំពោះរចនាបថរូបរាងគម្រូ គឺត្រូវបានគេឌីហ្សាញ ជាមួយអេក្រង់លាតធំ មានគែមកាន់តែខ្លីបំផុត និងមានបំពាក់ម៉ូតប្រជ្រុយតូច ចំកណ្តាលមុខ តែម្តង ហើយអេក្រង់របស់វា កោងគែមសងខាងថែមទៀត។ ឯកាមេរ៉ាក្រោយ មានលេនសរុបចំនួន 3 គ្រាប់ ហើយចំនុចដែលគួរអោយ ចាប់អារម្មណ៍មួយទៀតនោះ គឺវាមិនមានរន្ធដោតកាស 3.5 មីលីម៉ែត្រទេ។

យ៉ាងណា សម្រាប់ថ្ងៃនេះ ស្រាប់តែមានដំណឹងលេចធ្លាយថ្មី មួយផ្សេងទៀត បានមកដល់ ពាក់ព័ន្ធនឹងថ្ងៃបង្ហាញវត្តមាន ដែលគេបានរំពឹងទុក លើស្មាតហ្វូន Galaxy Note 10 ជំនាន់ថ្មី ដើម្បីអោយយើងទាំងអស់គ្នា អាចកត់ចំណាំទុក ក្នុងចិត្ត ជាបណ្តើរៗ។ បើរំលឹកពី Galaxy Note 9 វិញ ត្រូវបានក្រុមហ៊ុន Samsung កំណត់យកថ្ងៃទី 09 ខែសីហា ដើម្បីធ្វើការប្រកាសចេញស្មាតហ្វូននេះ ជាផ្លូវការ។ ដោយឡែក បើយោងតាមរបាយការណ៍មួយ ដែលទាក់ទងនឹង Galaxy ត្រកូល Note ជំនាន់ទី 10 ថ្មីនេះ ត្រូវគេបានរំពឹងខ្ពស់ថា Samsung អាចនឹងបញ្ចេញវត្តមាន Galaxy Note 10 ជាផ្លូវការ នៅថ្ងៃទី 10 ខែសីហាដដែល គឺក្រោយគ្នាមួយថ្ងៃ បើធៀបជាមួយជំនាន់ Galaxy Note 9។ មួយវិញទៀត ដូចអ្វីដែលយើងធ្លាប់បានដឹងរួច កន្លងមកថា Note 10 ឆ្នាំនេះ អាចមិនមែនមកតែម្នាក់ឯងទេ ប៉ុន្តែអាចនាំយកម៉ូឌែល Pro មកជាមួយដែរ។

សរុមកមកវិញ នេះគ្រាន់តែជាព័ត៌មានថ្មីមួយ ដែលបានបង្ហាញពីការរំពឹងទុក ពីថ្ងៃប្រកាសចេញ  Galaxy ត្រកូល Note ជំនាន់ទី 10 ថ្មី ដែលត្រៀមនឹង បង្ហាញវត្តមាន ក្នុងពេលឆាប់ៗ ខាងមុខប៉ុណ្ណោះ។ ដើម្បីអោយ កាន់តែច្បាស់ មានតែរង់ចាំ ប្រភពផ្លូវការពី Samsung ទេ ទើបយើងអាចប្រាកដចិត្តបាន មួយរយភាគរយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ