CAMBO REPORT

Popup Advertising5 seconds

Huawei Mate 30 Series អាចនឹងត្រូវប្រកាសចេញ​ជាមួយនឹង OS ថ្មីមែន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទៅនៅសល់ ប្រាំខែទៀត Huawei Mate Series ជំនាន់ក្រោយនឹង បង្ហាញខ្លួនហើយ ។ អ្វីដែលខ្ញុំនិង ប្រិយមិត្តពិសេស អ្នកគាំទ្រពួកគេ ចង់ដឹងនោះ គឺថាតើវានឹងមកជាមួយ OS អ្វី មានរូបរាងយ៉ាងណាចុះ OS ថ្មីនេះឆ្លាតនិង ល្អប្រើដល់កម្រិតណា។ ចំណុចដែលកាន់តែ ចាប់អារម្មណ៍នោះតើ Mate ដែលដើរដោយ OS ថ្មីនេះខ្លាំងដល់កម្រិតណា ឯសំនួរមួយចាក់ដោត បំផុតនោះ គឺ​ពិតជាមិនមែន Android ទេ? 

 

 

HongMeng OS ជាផ្លូវថ្មីមួយដែល Huawei ត្រៀមយកមកបន្តវាសនា ស្មាតហ្វូនរបស់ខ្លួន ។ ត្បិតថាវាមិនទាន់មានអ្នកស្គាល់ ក៏មិនធ្លាប់បែកធ្លាយពីរូបរាង UI ដែរ ​តែ​យ៉ាង​ណា ក្រុមហ៊ុន​យក្ស មួយ​នេះ​គឺ​ពិត​ជា​អាច​ធ្វើបានផ្លូវថ្មីមួយនេះ អោយល្អខ្ញុំជឿជាក់បែបនេះ។ យ៉ាងណាស្មាតហ្វូន ក្រោយៗរបស់ពួកគេរាប់ទាំង កំពូលស្មាតហ្វូនក៏នឹងដើរជាមួយ HongMeng OS នេះ​ដែរ ព្រោះ​អី​ការ​សម្រេចបែក ផ្លូវជាមួយ Android វាសឹងតែក្លាយជាការពិតទៅហើយ ដូច្នេះឱកាសដែល Mate 30 បង្ហាញខ្លួនជាមួយ HomgMeng OS មានភាគរយខ្ពស់។ គួរបញ្ជាក់ថាសម្រាប់ HongMeng OS នេះ​គឺ​ជា​ឈ្មោះនៃ OS ថ្មី​ពី Huawei ហើយ​ឈ្មោះ​នេះ ​ប្រើ​សម្រាប់ ហៅនៅប្រទេសចិន ឯនៅក្រៅប្រទេសគេហៅថា Ark OS ប៉ុន្តែថ្មីៗនេះវាត្រូវគេហៅថា Oak OS វិញ ។ សម្រាប់ OS ថ្មីពី Huawei នេះអាចនឹងបង្ហាញខ្លួន មុនការប្រកាសចេញ Mate 30 តាមស្មានអាច មុនពីរឫ បីខែ។ ជាក់ស្តែង Huawei Mate ជំនាន់មុនប្រកាសចេញនៅ ខែវិច្ឋិកា ដូច្នេះឆ្នាំនេះក៏នឹង មិនខុសគ្នាដែរ ហេតុនេះសម្រាប់ OS ថ្មីខាងលើប្រហែល ប្រកាស​ចេញ​នៅកំឡុង​ខែ​សីហា​ឫ កញ្ញា ខាង​មុខ​នេះ​ឯង។ បើតាមប្រភពមួយចំនួនពី បរទេសបានលើកឡើងថា Oak OS ជាប្រព័ន្ធប្រតិបត្តិការដ៏ល្អមួយ ត្បិតអីវាត្រូវបានគេសំងំ ផលិតតាំងពីឆ្នាំ 2012 ឯណោះ។ ដូច្នេះសម្រាប់ Mate 30 ដែលដើរដោយប្រព័ន្ធប្រតិបត្តិការថ្មីនេះ ច្បាស់ណាស់គឺវាពិតជាមិនមាន បញ្ហាចោទនោះទេ តែថា តើឆ្លាត ខ្លាំង និង មាន UI ឡូយកម្រិតណានោះខ្ញុំក៏មិនទាន់ដឹងដែរ។

 

 

ដូច្នេះសម្រាប់ប្រិយមិត្ត ដែលកំពុងរង់ចាំត្រកូល Huawei Mate គឺជាអ្នកដែលអាចភ្លក្ស រសជាតិ OS របស់ Huawei ដំបូងគេ។ សម្រាប់ខ្ញុំក៏ធ្លាប់បាន រំពឹងពី Oak OS នេះ​ដែរ​ថា​វា​គួរ​តែ មានសមត្ថភាព​ល្អ រលូន កាន់​តែ​ឆ្លាតវៃ និង មាន UI កាន់តែងាយស្រួលក្នុង ការប្រើយ៉ាងណា សម្រាប់ខ្ញុំដែលធ្លាប់ប្រើ OS ជាច្រើនមកហើយគឺ ពិតជាចង់ល្គាល់វាមែន ចុះប្រិយមិត្តយល់យ៉ាងណាដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Pocket Now Tag: ទូរស័ព្ទ