CAMBO REPORT

Popup Advertising5 seconds

EA បាន​ដាក់​បង្ហាញ Star Wars Jedi: Fallen Order ជា​ហ្គេម​ដែល​ហ្វេន​ជា​ច្រើន​កំពុង​ទន្ទឹង​រង់​ចាំ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងអំឡុងពេល ព្រឹត្តិការណ៍ E3 2019 ក្រុមហ៊ុន Electronic Arts បាននិយាយរៀបរាប់ អំពីហ្គេម Star Wars Jedi: Fallen Order ដែលនឹងអាចធ្វើការ រកជាវលេងបាន នៅលើម៉ាស៊ីនហ្គេម PlayStation 4. Xbox One និងកុំព្យូទ័រ Windows PC ចាប់ពីថ្ងែទី 15 ខែវិច្ឆិកា ឆ្នាំ 2019 តទៅ។ EA ក៏បានធ្វើការរៀបចំ ព្រឹត្ដិការណ៍ E3 របស់ខ្លួន រៀងខុសប្លែកបន្ដិច ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹង កាលពីមុនៗមក ដោយធ្វើការផ្សព្វផ្សាយ ពត៌មានលំអិត អំពីហ្គេមរបស់ខ្លួន រៀងរាល់ 30 នាទីម្តង និងបានចាប់ផ្ដើម ដោយផ្ដល់ជូនវីដេអូ ដាក់បង្ហាញឲ្យឃើញពី លក្ខណៈនៃការលេង អំពីហ្គេម Star Wars Jedi: Fallen Order ដំបូងគេតែម្ដង។

ហ្គេម Star Wars Jedi: Fallen Order ជាហ្គេមប្រភេទ Single-Player ដែលបានតម្រូវឲ្យ លេងម្នាក់ឯង ហើយមានលក្ខណៈផ្សងព្រេង និងមានព្រឹត្តិការណ៍ កើតឡើងបន្ទាប់ពី Star Wars: Episode III ផងដែរ។ ចំណែកឯវីដេអូឈុតខ្លី របស់ហ្គេមថ្មីនេះ គឺត្រូវបានផ្សាយចេញ កាលពីប៉ុន្មានសប្ដាហ៍មុន ហើយឥឡូវនេះ EA ក៏បានផ្ដល់ជូននូវ វីដេអូរយៈពេល 15 នាទីតែម្ដង ដើម្បីបង្ហាញឲ្យឃើញ ថាតើការលេងមាន លក្ខណៈយ៉ាងណាដែរ។ បន្ទាប់ពីនេះ EA បានបញ្ជាក់ ប្រាប់ទៅដល់ ទស្សនិកជន ហើយនិងហ្វេនទាំងអស់ថា វីដេអូបង្ហាញនេះ គឺស្ថិតក្នុងការសាកល្បងលេងប៉ុណ្ណោះ ដោយលក្ខណៈជាច្រើន នឹងអាចមានការប្រែប្រួល នៅពេលហ្គេមនេះ ចេញលក់លើទីផ្សារ។ 

 

ចំណែកឯវីដេអូឃ្លីប ដែលចែករំលែកដោយ EA គឺបានដាក់បង្ហាញអំពី ទេសភាពដ៏ស្រស់ស្អាត នៅក្នុងពិភព Star Wars ហើយក៏ព្រមទាំង ការប្រយុទ្ធគ្នាជាច្រើន ដោយប្រើប្រាស់ដាវ Lightsaber និងកម្លាំងពិសេស Force Power ថែមទៀតផង។ អ្នកលេងទាំងអស់ នឹងទទួលបានពិន្ទុ ក្នុងអំឡុងពេលលេង ដោយបន្ទាប់ពីបាន សម្លាប់សត្វទំហំយក្ស ដែលមានរូបរាង ស្រដៀងនឹងពីងពាង ដូចបានដាក់បង្ហាញ ក្នុងវីដេអូខាងក្រោមអញ្ចឹង។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការផ្សាយផ្ទាល់ ក្នុងព្រឹត្ដិការណ៍ EA PLAY 2019៖

 

 

នៅទីបញ្ចប់ ហ្គេម Star Wars: Jedi Fallen Order វគ្គថ្មីនេះ គឺត្រូវបានបង្កើតឡើងដោយ Respawn ដែលជាក្រុមហ៊ុន បង្កើតហ្គេម Apex Legends និងស្ថិតនៅក្រោម EA ដូចគ្នាផងដែរ ដោយហ្គេមថ្មីមួយនេះ នឹងត្រូវបានចេញលក់ នៅក្នុងថ្ងែទី 15 ខែវិច្ឆិកា ឆ្នាំ 2019 ហើយសម្រាប់ម៉ាស៊ីនហ្គេម PlayStation 4, Xbox One និងកុំព្យូទ័រ Windows PC ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម