CAMBO REPORT

Popup Advertising5 seconds

លក្ខណៈ​សម្បតិ្ត​លម្អិត​នៃ NVIDIA GeForce RTX ‘Super’ ត្រូវ​បាន​លេច​ធ្លាយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមុនៗមក មានពាក្យចចាមអារ៉ាមថា កាតក្រាហ្វិច NVIDIA GeForce RTX កម្រិតខ្ពស់ស៊េរីថ្មី នឹងអាចត្រូវបានហៅថា “Ti” ក៏ប៉ុន្ដែផ្ទុយទៅវិញ មានរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យឃើញថា កាតក្រាហ្វិច GPU ស៊េរីថ្មីទាំងនោះ នឹងមានឈ្មោះថា “Super” វិញផងដែរ។ លើសពីនេះទៅទៀត ពត៌មានលេចធ្លាយ មានប្រភពចេញពី កម្មវិធីបណ្ដាញសង្គម Weibo បានបញ្ជាក់ថា កាតក្រាហ្វិច NVIDIA GeForce RTX ជំនាន់ក្រោយ ដែលហៅថា “Super” គឺមានដល់ទៅចំនួន 3 ស៊េរីខុសៗគ្នា ថែមទៀតផង។ 

ប្រសិនបើយោងទៅតាម ប្រភពលេចធ្លាយថ្មីនេះ គឺថាកាតក្រាហ្វិច NVIDIA GeForce RTX ជំនាន់ក្រោយទាំង 3 ស៊េរី នឹងទទួលបាន ការដំឡើងទៅលើកម្រិត Core ក៏ប៉ុន្ដែសម្រាប់ស៊េរីថ្មីនៃ 2080 នឹងត្រូវបានបំពាក់នូវ មេម៉ូរី 16Gbps GDDR6 លឿនជាងមុន។ ហេតុដូច្នេះហើយ កាតក្រាហ្វិច GeForce RTX 2080 Super នឹងមានចំនួន Core ដល់ទៅ 3072 ដែលអាចដំណើរការ GPU TU104 ដល់កម្រិតខ្ពស់បំផុត ហើយថែមទាំងទទួលបាន លទ្ធផលកើនឡើងពី 20% ដល់ 25% ឯណោះ។ ចំពោះកាតក្រាហ្វិច GeForce RTX 2070 Super គឺនឹងត្រូវទទួលបាន Shader នៅត្រឹមចំនួន 2560 ដូចគ្នាទៅនឹង 2070 Ti អញ្ចឹងដែរ ដោយគ្រាន់តែបាន ធ្វើការដំឡើងកម្រិត Clockspeed លឿនជាង RTX 2070 ស្តង់ដារ បន្ដិចបន្ដួច ខណៈពេលដែល ផ្នែកមេម៉ូរីនៅតែ មិនផ្លាស់ប្តូរដដែល។ 

 

ចំណែកឯកាតក្រាហ្វិច GeForce RTX 2060 Super វិញនោះ គឺត្រូវបានដំឡើងកម្រិត Shader កើនរហូតដល់ទៅ 250 Cores ដោយទទួលបាន Core សរុបដល់ទៅចំនួន 2176 (កើនឡើងពី 1920 នៅលើ RTX 2060 ស្តង់ដារ)។ អ្វីដែលគួរឲ្យចម្លែក នោះគឺថា របាយការណ៍លេចធ្លាយ បានអះអាងថា RTX 2060 Super គឺត្រូវបានដំឡើង អង្គចងចាំដល់ទៅទំហំ 8GB ដែលមានន័យថា នឹងមានសមត្ថភាព ដំណើរការដល់កម្រិត 256-bit ដោយអាចធ្វើឲ្យមាន ល្បឿនលឿនជាង 2060 រហូដល់ទៅ 30% ក្នុងករណីមួយចំនួន។

អញ្ចឹងកាតក្រាហ្វិច NVIDIA GeForce RTX ‘Super’ ស៊េរីថ្មីទាំងអស់នេះ គឺរំពឹងទុកថា នឹងត្រូវបានដាក់លក់ ក្នុងតម្លៃដើមដូចទៅនឹង ជំនាន់ដើមអញ្ចឹងដែរ ខណៈពេលដែល កាតក្រាហ្វិចជំនាន់ដើម អាចនឹងត្រូវបាន កាត់បន្ថយតម្លៃពី 50-100 ដុល្លារ អាមេរិកផងដែរ។ ក្រៅពីនេះទៅទៀត កាតក្រាហ្វិចទាំងអស់នេះ អាចនឹងចេញលើទីផ្សារ ស្របពេលជាមួយនឹង Radeon RX 5000 ឬ Navi cards ដូច្នេះយើងអាចសង្ឃឹមថា ពួកវានឹងមានវត្តមាន នៅចុងខែមិថុនានេះ ឬក៏ដើមខែកក្កដា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Tech Quila Tag: កុំព្យូទ័រ