CAMBO REPORT

Popup Advertising5 seconds

ហ្គេម Apex Legends រដូវ​កាល​ទី 2 នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី 2 ខែ​កក្កដា ឆ្នាំ 2019 នេះ​ត​ទៅ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុត ពត៌មានលម្អិតច្បាស់លាស់ ទាក់ទងនឹងរដូវកាលទី 2 នៃហ្គេម Apex Legends បានប្រកាសចេញហើយ ដោយបន្ទាប់ពីរដូវកាលថ្មី បានចាប់ផ្ដើមដំណើរការ នោះយើងនឹងឃើញមាន តួអង្គថ្មីក្នុងហ្គេម ដែលជាស្ត្រីវិស្វករម្នាក់ មានឈ្មោះថា Wattson ដើរតួជាអ្នកការពារ។ តួអង្គថ្មីមួយនេះ នឹងអាចបង្កើតបានជា របងថាមពល ដើម្បីការពារទីតាំង របស់ខ្លួន និងមានសមត្ថភាព បាញ់ទម្លាក់គ្រាប់បែក ដែលនៅលើអាកាស ដូចជាគ្រាប់បែក Bombardments ហើយនិង Arc Stars ជាដើម។

លើសពីនេះទៅទៀត កាំភ្លើងប្រភេទ L-STAR rifle ប្រភពមកពី Titanfall 2 នឹងវិលត្រឡប់មកវិញ នៅក្នុងរដូវកាលទី 2 ដោយឡែកសម្រាប់ Map, វគ្គលេងថ្មី និងអាវុធផ្សេងៗទៀត ក៏ត្រូវបានរំពឹងទុកថា នឹងមានការប្រែប្រួលផងដែរ។ ក្រុមហ៊ុនផលិតហ្គេម Respawn បានបង្ហើបពត៌មានខ្លះៗ ក្នុងកំឡុងពេលព្រឹត្ដិការណ៍ EA Play ថាកាំភ្លើងខ្លី Mozambique ដែលមិនសូវមានប្រសិទ្ធភាព កាលពីរដូវកាលដំបូង នឹងអាចធ្វើឲ្យប្រយោជន៍វិញ សម្រាប់រដូវកាលថ្មីនេះ។ ក្រៅពីនេះទៅទៀត ក្រុមការងារ Respawn ក៏នឹងអាចណែនាំមុខងារ “Ranked Mode” ដែលជាតារាង ចំណាត់ថ្នាក់ ដើម្បីធ្វើឲ្យអ្នកលេង ព្យាយាមប្រកួតប្រជែង ទទួលបានលេខល្អ ជាងអ្នកលេងដទៃទៀត។ កាលពីរដូវកាលដំបូង លោក Drew McDoy ដែលជាអ្នកដឹកនាំ គម្រោងបង្កើតហ្គេម Apex Legends បានទទួលស្គាល់ថា កាលពីរដូវកាលទី 1 ហាក់បីដូចជា មិនសូវទទួលបាន លទ្ធផលល្អខ្លាំង ដូចការរំពឹងទុកនោះឡើយ ដូច្នេះហើយបានមានគោលដៅ ខិតខំព្យាយាម ឲ្យបានច្រើនជាងមុន សម្រាប់រដូវកាលទី 2 ខាងមុខនេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីសាច់រឿង នៃតួអង្គថ្មីក្នុងហ្គេម Apex Legends៖

 

 

ជាទីបញ្ចប់ រដូវកាលថ្មីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2019 ហើយវាក៏អាច មកជាមួយនឹង កំណែអាប់ដេតពិសេស ដោយនាំយកការកែប្រែ ផ្សេងៗជាច្រើនផងដែរ។ នាពេលបច្ចុប្បន្ននេះ ហ្គេម Apex Legends គឺមិនរីកលូតលាស់លឿន ដូចកាលពីមុនទៀតនោះទេ ហើយមានមនុស្យជាច្រើន កំពុងតែចង់ដឹងថាតើ Respawn អាចនឹងផ្ដល់ជូន ឲ្យបទពិសោធន៍អ្វីពិសេសៗ ដើម្បីអាចទាក់ទាញ អ្នកលេងថ្មីៗតទៅទៀត បានដែរឬទេ ក្នុងរដូវកាលថ្មីនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម