CAMBO REPORT

Popup Advertising5 seconds

កំពូល​ស្មាតហ្វូន Gaming ROG 2 អាច​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ ជាមួយ​ឈីប​ខ្លាំង និង​មាន​មុខ​ងារ​ជំនួយ​ផលិត​ដោយ Tencent

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ROG Phone ជា​ស្មាតហ្វូន​ហ្គេមដែល មាន​អ្នក​គាំទ្​រច្រើន ពិសេស​វា​ផលិត​មក​កាល​ពី លើក​ទីមួយ​ក៏ មាន​ចំនុច​ត្រូវ​ច្រើន​ព្រម​ទាំង ទទួល​បាន​ការ​គាំទ្រ និង សរសើ​ច្រើន​ផង​ដែរ។ អញ្ចឹង​ពេល​នេះយើង ក្រឡេក​មក​មើល​ពី​ស្មាតហ្វូន​ហ្គេម ជំនាន់​ថ្មី​ត្រកូល ROG ដែល​ទើប​មាន​សារពត៌​មាន ក្រៅ​ស្រុក​បង្ហើប​ថា វានឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង ខែ​ក្រោយ​នេះ​គឺ​ខែកក្កដា ជា​មួយនឹង​សមត្ថភាព ខ្លាំង មុខងារជំនួយកាន់តែ មានប្រយោជន៍ និងមានចំណុចកែប្រែ ជាច្រើនដើម្បីសាកសម នឹងឈ្មោះរបស់ខ្លួន។

 

 

ROG Phone ជាស្មាតហ្វូនហ្គេមដែល ត្រូវបានផលិតដោយ Asus ខណៈពួកគេក៏ជាក្រុមហ៊ុនដែលមានបទ​ពិសោធន៍​ច្រើន ជា​មួយ​នឹង​ប្រភេទ​កុំព្យូទ័រ ហ្គេម​ផង​ដែរ។ ដូច្នេះ​ស្មាតហ្វូន​ហ្គេម របស់​ពួកគេគឺមិនអន់ទេខ្លាំងហើយ រូបរាងក៏កាន់តែសាកសម ជាស្មាតហ្វូនហ្គេមតែម្តង។ ផ្អែកលើអ្វីដែលពួកគេធ្លាប់ធ្វើបាន អញ្ចឹងនៅលើស្មាតហ្វូនហ្គេម ជំនាន់ទីពីររបស់ខ្លួន ប្រាកដណាស់គឺវាពិតជា ទទួលបានការអាប់ដេត យ៉ាងពិសេសជាងជំនាន់មុន ទៅទៀត។ ROG Phone 2 ពេលនេះត្រូវបានគេ បង្ហើបថានឹងចេញពីម្លប់មកបង្ហាញរាង នៅកំឡុងខែក្រោយនេះហើយ ខណៈនៅសល់តែ24ថ្ងៃទៀតនឹង ចូលដល់ខែកក្កដាល្មម។ ស្របពេលដែលជិតដល់ ថ្ងៃបង្ហាញសម្រស់នោះ ពួកយើងនៅមិនទាន់ មានការបង្ហើបឱ្យច្បាស់ការថា ROG Phone 2 នឹងមកជាមួយលក្ខណៈ សម្បត្តិពិសេសនិង កាន់​តែ​អស្ចារ្យ​អ្វីបន្ថែម នៅឡើយទេ។ តែអ្វីដែលយើងរុំពឹងទុកនោះគឺ វានឹងមកជាមួយឈីបខ្លាំង SD 855 ដែលត្រូវបានបន្ថែមល្បឿន​ (Overclock) ឱ្យកាន់តែខ្លាំង អមដោយរ៉េមកាន់តែធំ និងថ្មដែលអាចប្រើបានកាន់តែយូរ ថែមទៀត។ លើសពីនេះវាក៏គួរតែមាន អេក្រង់ដែលមានកម្រិតបង្ហាញ ខ្ពស់អាចដល់កម្រិត 4K OLED HDR10 Plus និងមាន Refresh rate កាន់តែខ្ពស់ទើបល្អ។

 

ដំណឹងដ៏ល្អមួយទៀតនោះគឺ Asus បានសហការជាមួយ Tencent ដើម្បីធ្វើឱ្យស្មាតហ្វូននេះអាចកំដរ Hard-Core Gamer បាន។ ដូចយើងបានដឹងហើយថា Tencent ជាអ្នកនាំយកហ្គេម PUBG មកសម្រាប់ Mobile Platform អញ្ចឹងពួកគេពិតជាមាន បទពិសោធន៍និង ជំនាញជាមួយនឹង ហ្គេមសម្រាប់ស្មាតហ្វូន។

 

 

ដូច្នេះមិនយូរទៀតទេ ត្រឹម24ថ្ងៃអាចថាប្រហែល បីសប្តាហ៍ទៀតយើងនឹង អាចឃើញពីរូបរាង និងសមត្ថភាពពិត ROG Phone 2 របស់ Asus មិនខាន។ ចុះប្រិយមិត្តគិតថា វាគួរតែមានមកជាមួយអ្វីខ្លះដែរទៅជួយប្រាប់ផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: CNet Tag: ទូរស័ព្ទ