CAMBO REPORT

Popup Advertising5 seconds

មាន​ពាក្យ​ចចាម​អារ៉ាម​ថា Overwatch 2 កំពុង​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Blizzard កំពុងតែសិក្សាទៅលើ វគ្គថ្មីផ្សេងមួយទៀត សម្រាប់ហ្គេម Overwatch របស់ខ្លួន បើយោងទៅតាម របាយការណ៍ថ្មីមួយ ដែលមានប្រភពមកពី វេបសាយសារពត៌មាន Kotaku ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពត៌មានថ្មីមួយនេះ មិនទាន់ប្រកាសចេញ ជាផ្លូវការនៅឡើយទេ ដោយឡែកពាក្យចចាមអារ៉ាម គឺចេញមកពីប្រភព Anonymous ប្រាប់ទៅក្រុមសារពត៌មាន Kotaku ដែលនិយាយថាហ្គេម Overwatch 2 ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួន នៅព្រឹត្ដិការណ៍ Blizzcon 2019 ក្នុងខែវិច្ឆិកាខាងមុខនេះ។

ចំណែកឯពត៌មានលម្អិត ច្រើនតទៅទៀត គឺនៅមិនទាន់បាន បង្ហើបចេញនៅឡើយ ប៉ុន្ដែប្រភព របស់វេបសាយ Kotaku បាននិយាយបន្ថែមថា Overwatch 2 នឹងមានបូករួមទាំងវគ្គ PvE ដែលមានរបៀបលេង ស្រដៀងគ្នានឹងហ្គេម Left 4 Dead អញ្ចឹងដែរ។ កាលពីដំបូងមកហ្គេម Overwatch គឺមានគម្រោងបង្កើត ទៅជាហ្គេមប្រភេទ MMO តែប៉ុណ្ណោះ ក៏ប៉ុន្ដែបន្ទាប់មក ក្រុមហ៊ុន Blizzard បានផ្លាស់ប្ដូរគំនិតហើយ បង្កើតក្លាយជាប្រភេទ Competitive Shooter ដោយឡែកសម្រាប់វគ្គ 2 ប្រហែលជាអាចនឹង វិលត្រលប់ទៅរក គោលដៅដើមវិញ សង្កត់ធ្ងន់លើការប្រយុទ្ធ PvE ថ្មីវិញតែម្ដង។ ជាទូទៅតាំងពីដើមមក ហ្គេមដែលមានការ ប្រកួតប្រជែង eSports ដោយរួមមានដូចជា League of Legends និង Rainbow Six Siege គឺមិនមានគម្រោងបង្កើត វគ្គថ្មីផ្សេងទៀតនោះទេ ដើម្បីចង់រក្សាទុក អ្នកលេងរបស់ខ្លួន ហើយក៏ធ្វើការ បន្ថែមនូវតួអង្គថ្មីៗ ជាប្រចាំផងដែរ។

ប្រសិនបើក្រុមហ៊ុន Blizzard កំពុងតែបង្កើតហ្គេម Overwatch 2 នោះ គឺមានន័យថា អ្នកលេងគ្រប់គ្នា នឹងអាចត្រូវផ្លាស់ប្តូរទៅ លេងហ្គេមថ្មីនោះវិញ នៅពេល ប្រកាសចេញជាផ្លូវការ ហើយមួយចំនួនទៀត ក៏អាចនៅបន្ដលេង ជំនាន់ដើមដដែល។ ចំពោះផ្នែក Skins ដែលអ្នកលេងបានជាវ កាលពីមុនៗមក យើងក៏មិនទាន់ដឹងថា នឹងអាចផ្ទេរទៅកាន់ Overwatch 2 បានឬក៏អត់ទេ ដូច្នេះយើងត្រូវរង់ចាំ រហូតដល់សេចក្ដីប្រកាស នៅឯព្រឹតិ្ដការណ៍ Blizzcon ក្នុងខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម