CAMBO REPORT

Popup Advertising5 seconds

ហ្គេម Quake 2 RTX ជាមួយ​នឹង​ក្រាហ្វិក Ray-Traced ចេញ​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន NVIDIA បានចាប់ផ្ដើម ធ្វើតេស្ដកែប្រែហ្គេម Quake 2 ដែលចេញកាលពីឆ្នាំ 1997 ដោយប្រើប្រាស់នូវ បច្ចេកវិទ្យាក្រាហ្វិក Ray-Traced ជំនាន់ចុងក្រោយ ហើយនាពេលថ្មីៗនេះ យើងអាចទាញយកមកលេង បានដោយឥតគិតថ្លៃ សម្រាប់ចំនួន 3 វគ្គដំបូងផងដែរ។ ទោះបីជាយ៉ាងណា ប្រិយមិត្តអ្នកអាន ត្រូវការកាតក្រាហ្វិក GeForce RTX 2060 ឬក៏ខ្ពស់ជាងនេះឡើងទៅ ដើម្បីអាចដំណើរការ លេងហ្គេមនេះបាន។

ប្រសិនបើលោកអ្នក ធ្លាប់បានជាវហ្គេម Quake 2 (1997) រួចមកហើយ ដូច្នេះសម្រាប់ការកែប្រែ ដែលភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាក្រាហ្វិក Ray-Traced ក៏អាចទាញយកមកលេង បានដោយឥតគិតថ្លៃ ទាំងស្រុងតែម្ដង។ ក្រៅពីនេះ សម្រាប់អ្នកដទៃវិញ អាចធ្វើការទាញយក 3 វគ្គដំបូងមកលេងបាន ប៉ុន្ដែបើចង់លេងបន្ដទៀត គឺទាល់តែតម្រូវឲ្យ ជាវយកហ្គេមដើមពេញ ដែលមានតម្លៃត្រឹម $4.99 ដុល្លារអាមេរិក បន្ទាប់មកជំនាន់ RTX នឹងអាចលេងបានផងដែរ។ ខណៈពេលដែលហ្គេម Quake 2 មានអាយុកាលជាង 2 ទសវត្សទៅហើយពិតមែន ក៏ប៉ុន្ដែបច្ចេកវិទ្យាក្រាហ្វិក Ray-Traced គឺបានធ្វើឲ្យហ្គេមមួយនេះ មើលទៅហាក់បីដូចជា ហ្គេមទើបបានចេញ នាពេលថ្មីៗនេះអញ្ចឹងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថាកាតក្រាហ្វិក GTX នឹងមិនអាចដំណើរការ លេងបាននោះឡើយ ហេតុដូច្ចេះហើយ ដើម្បីអាចឲ្យលេងបាន លោកអ្នកត្រូវការ កាតក្រាហ្វិកប្រភេទ GeForce RTX 2060 ឬខ្ពស់ជាងនេះ ដោយបូករួមទាំងស៊ីភីយូ Intel Core i3-3220 ឬស៊ីភីយូរបស់ AMD និងនៅសល់ទំហំផ្ទុកចំនួន 2GB ហើយព្រមទាំងរ៉េមទំហំ 8GB ឡើងទៅថែមទៀតផង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលមានអំពីក្រាហ្វិកក្នុងហ្គេម Quake 2 RTX ថ្មីមួយនេះ៖

 

 

សរុបមក ពិតប្រាកដណាស់ ដោយហ្គេមដែលមានអាយុ 22 ឆ្នាំ ជាមួយនឹងការកែប្រែឲ្យឃើញ ស្អាតដូចពិតៗជាងមុន គឺមិនសូវទាក់ទាញចិត្ត អ្នកលេងថ្មីៗ បានច្រើននោះទេ ដោយឡែកសម្រាប់ អ្នកគំាំទ្រហ្គេមនេះ កាលពីជំនាន់ដើមវិញ ពិតជាពេញចិត្តខ្លាំង ជាក់ជាមិនខានឡើយ។ បើសិនជាលោកអ្នក មានកុំព្យូទ័រខ្លាំងហើយ និងចង់សាកល្បងទាញយក Quake 2 RTX មកធ្វើការតេស្ដលេង ដូច្នេះអ្នកអាចចូល ទៅកាន់ Steam ឬក៏វេបសាយ NVIDIA ផ្ទាល់តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម