CAMBO REPORT

Popup Advertising5 seconds

មិន​ធម្ម​តា​ក្នុង​មួយ​ថ្ងៃ PUBG Mobile និង Game for Peace បញ្ចូល​គ្នា អាច​រក​លុយ​បាន 4.8 លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Tencent ទើបត្រូវបានរកឃើញថា ជាក្រុមហ៊ុនហ្គេមដែល ជោគជ័យមួយបន្ទាប់ ពីហ្គេម PUBG Mobile ទាំងពីរវើសិនរបស់ខ្លួន រកចំណូលបានយ៉ាងច្រើន សន្ទឹកកាលពីខែកន្លងទៅនេះ ។ តាមការសិក្សារបស់ China’s Internet Powerhouse បានឱ្យដឹងថាកាលពីខែឧសភា កន្លងទៅនេះចំណូលពី PUBG Mobile រួមទាំង Game for Peace មានរហូតដល់ 146 លានដុល្លារ។ ខណៈដែលតាមទិន្នន័យដែលពួកគេទទួលបាន ក្នុងមួយថ្ងៃអ្នកលេងហ្គេម នេះបានចំណាយប្រាក់ក្នុង ហ្គេមរហូតដល់ 4.8 លានដុល្លារនៅទូទាំងពិភពលោក។

 

 

PUBG Mobile ជាហ្គេមដ៏ពេញនិយម ប៉ុន្តែនៅប្រទេសចិន គឺមានបញ្ហាខ្លះជាមួយ នឹងក្រុមហ៊ុនខាងលើ ដោយសារពួកគេចោទថា ហ្គេមនេះវាសាហាវបន្តិច។ ហេតុនេះបណ្តាលឱ្យចំណូល ខែមេសាហាក់ធ្លាក់ចុះបន្តិចមកត្រឹម 65លានដុល្លារប៉ុណ្នោះ (មិនរាប់បញ្ចូលចំណូល អ្នកប្រើ Android នៅចិន)។ ប៉ុន្តែសម្រាប់ខែឧសភាកន្លងទៅនេះ វាហាក់ហក់ឡើង ខ្លាំងតែម្តងពោលគឺក្នុងមួយថ្ងៃ ក្រុមហ៊ុននេះអាចរកចំណូលបាន 4.8 លានដុល្លារពីអ្នកលេង នៅទូទាំងពីភពលោក ដែលចំណូលនេះកើនឡើង 126% ពីខែមេសាកន្លងទៅ។ ប្រភពដដែលបានបន្តថា សម្រាបចំណូលខាងលើ គឺរក​បាន​ពី​អ្នក​លេងលើ iOS ចំនួន101លានដុល្លារ និង Android ចំនួន 45.3​លាន​ដុល្លារ សរុបទាំងមកពីហ្គេម PUBG Mobile និង Game for Peace។ ជាក់ស្តែងទិន្នន័យនេះបាន បញ្ជាក់ថាអ្នកលេងហ្គេម នេះនៅលើ Mobile Platform បានចំណាយអោយTencent 4.8លានដុល្លារក្នុងមួយថ្ងៃ។

 

 

នេះជាទិន្នន័យមួយដែល បង្ហាញឱ្យឃើញពីភាព ជោគជ័យរបស់ក្រុមហ៊ុន Tencent ដែលបានផលិតហ្គេម PUBG Mobile និងហ្គេម Game for Peace ជាមួយនឹងការគាំទ្រ ពិសេសអាចទាក់ចិត្ត អ្នកលេងអោយចំណាយប្រាក់ ក្នុងហ្គេមរបស់ខ្លួនច្រើន ដល់ថ្នាក់នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: NDTV Tag: កម្មវិធី-ហ្គេម