CAMBO REPORT

Popup Advertising5 seconds

មុខងារ​សុវត្ថិភាព​ថ្មី​ពី Google Maps ជួយ​ការ​ពារ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ផែនទីអេឡិចត្រូនិចរបស់ Google ត្រៀមចេញមុខងារថ្មីមួយ មានឈ្មោះថា Speedometer ដែលមានសមត្ថភាពជួយតាមដាន ល្បឿនរបស់អ្នកប្រើនិង ធ្វើការដាស់តឿនបានថែមទៀតផង។ Google Maps ជាកម្មវិធីនាំផ្លូវដ៏មានប្រយោជន៍និង ទទួលបានការពេញនិយមច្រើន។ ត្បិតមាននាទីជាផែនទីអេឡិចត្រូនិច ឆាប់ៗនេះវានឹងមាន មុខងារកាន់តែមានប្រយោជន៍ បន្ថែមមួយទៀតហើយ។

 

 

កាលពីពេលថ្មីៗនេះ ធ្លាប់មានការបង្ហើបថា Google នឹងចេញមុខងារ Speedometer ដែលជួយក្នុងការតាមដាន ពីល្បឿនរបស់អ្នកប្រើ ព្រមទាំងជួយដាស់តឿន នៅពេលពួកគេបើកបរ លើសល្បឿនកំណត់។ ពេលនេះមុខងារខាងលើបាន ចេញជាផ្លូវការហើយ រងចាំតែថ្ងៃក្រុមហ៊ុន ដាក់ឱ្យធ្វើការអាប់ដេត ទៅក្នុង Google Maps តែប៉ុណ្ណោះ។ តាមការបញ្ជាក់ សម្រាប់មុខងារនេះ គឺយើងអាចទៅបើកវា នៅក្នុងការកំណត់ Setting > Navigation setting បន្ទាប់មកយើងអូស ទៅក្រោមនឹងឃើញមុខងារ Speedometer រួចបើកវាឱ្យដំណើរការទៅ គឺបានហើយ។ សម្រាប់សញ្ញាដាស់តឿននោះ គឺនៅពេលដែលយើង បើកបរហួសល្បឿនកំណត់ កម្មវិធីនឹងប្តូរពណ៌ក្រហម នៅលើលូហ្គូល្បឿននៅ ផ្នែកខាងឆ្វេងនោះតែម្តង។ ទោះជាយ៉ាងណាខណៈនេះ វាមិនទាន់មានប្រើ នឹងអាប់ដេតនៅឡើយ នៅស្រុកយើង រីឯនៅក្រៅប្រទេសដូចជា នៅអឺរ៉ុប នៅ USA តៃវ៉ាន់ អង់គ្លេស និង នៅឥណ្ឌា គេបានប្រើហើយ។ 

 

 

សរុបមកខណៈនេះ Google Maps ត្រៀមទទួលមុខងារថ្មី Speedometer ដែលអាចតឿនដល់អ្នកប្រើ កុំអោយបើកបរហួសល្បឿន កំណត់នៅលើផ្លូវ និង មហាវិថីនានាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engad Get Tag: កម្មវិធី-ហ្គេម