CAMBO REPORT

Popup Advertising5 seconds

អាច​ទៅ​រួច​ទេ​ដែល​ម៉ូត​ប្រជ្រុយ​ចំ​កណ្តាល​មុខ​នេះ​ នឹង​កើត​មាន​ឡើង​លើ​ Galaxy​ Note​ 10​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាធ្លាប់បានឃើញរូបរាងគម្រូ នៅលើស្មាតហ្វូន Galaxy ម៉ូឌែល Note 10 របស់ក្រុមហ៊ុន Samsung ជាច្រើនលើក ច្រើនសារ រួចមកហើយ ដោយរូប Concept ចុងក្រោយគេនោះ ត្រូវបានគេឌីហ្សាញមក ជាមួយអេក្រង់លាតធំ កាត់បន្ថយគែមលើក្រោម សល់កាន់តែខ្លី និងមានលេនទំលុះអេក្រង់តូចមួយ ជាកាមេរ៉ាមុខ សម្រាប់ថត Selfie ស្ថិតនៅចំកណ្តាល។ ចំពោះកាណុងកាមេរ៉ាវិញ ក៏កាន់តែប្លែក ជាងរូបគម្រូមុនៗ ផងដែរ ដោយវាស្ថិតនៅផ្ទៃចំហៀងនៃតួខ្លួន មានរាងបញ្ឈរចុះក្រោម ជាមួយលេនសរុប ដល់ទៅ 4 គ្រាប់ ឯណោះ។

ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែប្រភព OnLeaks & 91Mobile បានធ្វើការបង្ហោះចេញនូវ រូបរាងគម្រូថ្មីមួយផ្សេងទៀត លើម៉ូឌែល Galaxy Note 10 ដើម្បីអោយយើងទាំងអស់គ្នា បានឃើញ និងទុកជាការកត់ចំណាំទុក ទម្រាំតែស្មាតហ្វូននេះ ដល់ថ្ងៃប្រកាសចេញ ជាផ្លូវការ។ ចំពោះការឌីហ្សាញរចនាបថខាងមុខ វាជាស្មាតហ្វូនអេក្រង់លាតធំ មានគែមខ្លី ទាំងខាងលើ និងខាងក្រោម ហើយបំពាក់ម៉ូតប្រជ្រុយតូច ចំកណ្តាលមុខ ដូចរូបគម្រូលើកមុនដែរ តែមានអេក្រង់កោងគែមសងខាង ខ្លាំងជាង។ ដោយឡែក ម៉ូតកាណុងកាមេរ៉ាក្រោយ មានការរចនាប្លែកខុសគ្នាបន្តិច ឯភ្លើង Flash LED ស្ថិតមកនៅចំហៀងនៃកាមេរ៉ាវិញ និងមានលេនសរុបត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ មិនមែន 4 គ្រាប់នោះទេ។ ចំនុចដែលគួរអោយចាប់អារម្មណ៍មួយទៀត គឺថាយើងនៅតែមិនឃើញ មានរន្ធដោតកាស 3.5 មីលីម៉ែត្រដដែល! ហើយអាចទេ ដែលវានឹងត្រូវលុបបំបាត់ពិតមែន? សូមទស្សនារូបភាពខាងក្រោម៖ 

សរុបមកវិញ នេះគ្រាន់តែជារូបរាងគម្រូមួយ របស់ស្មាតហ្វូនម៉ូឌែល Galaxy Note 10 ជំនាន់ថ្មី ដែលត្រូវបានគេឌីហ្សាញឡើង សម្រាប់ប្រិយមិត្ត ក៏ដូចជាហ្វេន Samsung ទាំងអស់គ្នា ទុកជាពិចារណា ថាបើរូបរាងនេះ នឹងក្លាយជាការពិត តើអ្នកនឹងពេញចិត្តទេ? សម្រាប់ខ្ញុំ សុំនិយាយដោយខ្លីថា មានអី វាល្អប្លែកភ្នែក ម្យ៉ាងដែរតើ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ