CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​សេវា​ទូរសព្ទ​ធំ​បំផុត​នៅ​រុស្ស៊ី នឹង​ទិញ​បច្ចេក​វិទ្យា 5G ពី Huawei មកប្រើ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គោលនយោបាយស្របគ្នា នៅមិនទាន់ថាជាបងប្អូន តែនេះនៅពេលបងប្អូន មានទុកគាត់បោះដៃជួយទើប ហៅថាជាបងប្អូនពិត។ បន្ទាប់ពីលោកខាងលិច គេដាក់ Huawei ទៅក្នុងបញ្ជីខ្មៅរួចមក ផលិតផល និង ស៊េវាកម្ម ព្រមទាំងបរិក្ខារ របស់ក្រុមហ៊ុននេះត្រូវបាន ឈប់ប្រើប្រាស់តែម្តង។ ត្បិតថារឿងនេះបានជះឥទិ្ធពលដល់ Huawei តែពួកគេក៏មិនទោរទន់ តាមព្យុះនេះដែរដោយ ពេលនេះលោក Xi បានជួយឱ្យ Huawei ទទួលបានជំនួញធំមួយ ជាមួយនឹងរុស្សី។

 

 

MTS ដែលជាក្រុមហ៊ុន ប្រព័ន្ធទូរស័ព្ទចល័តដ៏ធំ របស់ប្រទេសរុស្សី ទើបតែយល់ព្រម ធ្វើការទិញយក 5G ពី Huawei ។ បើនិយាយទៅរុស្សី ជាប្រទេសធំដែរតែធំតែដីទេ ហើយលាតសន្ធឹងជាប់ អាស៊ី និង អឺរ៉ុបរីឯទីផ្សារ ពួកគេគឺធំដូចគ្នាដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឥទ្ធិពលនៃ សង្គ្រាមពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិច រួចមកផលប៉ះពាល់ខ្លាំង ជាងគេគឺក្រុមហ៊ុន Huawei តែទោះជាយ៉ាងនេះក្តីពួកគេព្យាយាម រកផ្លូវចេញជាច្រើន ដើម្បីស្រោចស្រង់ ការបាត់បង់ចំណែក ទីផ្សាររបស់អាមេរិចនេះ។ រីឯការចុះហត្ថលេខា ទិញយក 5G ខាងលើគឺធ្វើឡើងបន្ទាប់ពី លោក Xi និង លោក ពូទីនបានជួបគ្នារយៈពេលបីថ្ងៃ នៅឯទីក្រុង មូសស្គូល ប្រទេសរុស្សី។ ប៉ុន្តែមិនមែនមានតែ សហរដ្ឋអាមេរិចទេ ដែលសម្រេចឈប់ប្រើ ផលិតផល Huawei ជាក់ស្តែង កាលពីពេលថ្មីៗនេះ សូម្បីធនាគា SoftBank របស់ជប៉ុនក៏សម្រេច ចរចាទិញយក 5G ដែរតែពីក្រុមហ៊ុន Nokia ឫ Ericsson ឯណោះវិញហាក់ មានជំហរជាមួយនឹង រដ្ឋាភិបាលលោកត្រាំដែរ។

 

 

សរុបមកពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែទទួលបានការ ទិញនូវបច្ចេកវិទ្យា 5G ពីក្រុមហ៊ុនទូរសព្ទចល័ត ដ៏ធំរបស់ប្រទេសរុស្សី។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle