CAMBO REPORT

Popup Advertising5 seconds

ផល​ប៉ះ​ពាល់​សុខ​ភាពអ្វី​ខ្លះ​ដែល​មក​ជាមួយ​នឹង 5G Network

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សុខភាព និង សុខុមាលភាព នៃជីវិតមនុស្សនៅក្នុង សហស្សវត្តថ្មីនេះគឺ ពិតជាមានបញ្ហានឹង ជម្ងឺប្លែកៗជាច្រើនស្របគ្នានឹង បច្ចេកវិទ្យាដែលតែង បោះជំហ៊ានទៅមុខរៀងរាល់ថ្ងៃនេះ។ យើងប្រហែលមិនដឹងខ្លួនទេថារាល់ថ្ងៃនេះ យើងកំពុងស្ថិតក្នុងចំណុច ដ៏គ្រោះថ្នាក់ដោយមិនបាន ដឹងខ្លួននិង សូម្បីដោយសារហេតុផលអ្វីក៍មិនដឹង។ ឃាតករដែលលាក់មុខ នោះគឺមានច្រើនរូបភាពដែល​ក្នុងនោះគឺ ដោយសារវិទ្យុសកម្មនេះគឺជាឥទ្ធិពល ដែលមានលទ្ធភាព ច្រើនជាងគេផងដែរ។ Network ដែលមាននៅជុំវិញខ្លួនយើងសព្វថ្ងៃនេះក៏ មួយក្នុងចំណោមនោះ ដែលកំពុងសម្លាប់មនុស្ស ដោយ​ស្របច្បាប់រៀបរាល់ថ្ងៃ។

 

 

ដូចដឹងស្រាប់ហើយ 5G Network កំពុងត្រូវបានគេចាប់ ផ្តើមសិក្សារដាក់ឱ្យប្រើ នៅក្នុងពិភពលោកបណ្តើរៗហើយខណៈ នៅលោកខាងលិចក៏ មានចាប់ផ្តើមប្រើឆាប់ៗ ខាងមុខនេះដែរ។ ខណៈ 5G វាខ្លាំងមានស្ថេរភាព និង ល្បឿនលឿនវាក៏ទាមទារ ច្រើនដូចគ្នាដូចជាស៊េវា និងឧបករណ៍គាំទ្រ ខ្លាំងដូចគ្នាដែរដូចនឹង ភ្លើងខ្លាំងដោយសារ អុសច្រើនដូចគ្នា។ Network ដែលយើងកំពុងនិយាយនេះ ជាប្រព័ន្ទទំនាក់ទំនងឥតខ្សែ ជំនាន់ទីប្រាំឬ 5 Generation Cellular Network Technology ។

ដូច្នេះផលប៉ះពាល់ ពីវាក៏មានច្រើន ហើយក៏ខ្លាំងមិនធម្មតាដែរ ក្នុងនោះរួមមាន ៖ 

• បង្កើតឱ្យមានផលអាក្រក់ដល់ ស្បែកអាចប្រឈមនឹងជម្ងឺ ស្បែកធម្មតា និង មហារីក

• ប៉ះពាល់ភ្នែក តាមការសិក្សានៅសកល វិទ្យាល័យចិន ការនៅជិតនឹងឧបករណ៍ វិទ្យុសកម្មក្នុងរយៈពេលយូរអាចធ្វើឱ្យ ប៉ះពាល់ដល់ភ្នែក

• ប៉ះពាល់ដល់បេះដូង តាមការសិក្សាពី អ្នកវិទ្យាសាស្ត្ររុស៊ី្ស បានរកឃើញថា កម្រិតវិទ្យសកម្មចន្លោះ 53-78Hz (ដែលមានប្រើជាមួយ 5G ) អាចប៉ះពាល់ដល់ចង្វាក់បេះដូង

• ប៉ះពាល់ដល់ប្រព័ន្ធការពារ រាង្គកាយមនុស្ស សត្វ តាមការសិក្សាពី អ្នកវិទ្យាសាស្ត្ររុស៊ី្ស

• ប៉ះពាល់ដល់ការលូតលាស់ នៃកោសិកា

ខាងលើគ្រាន់តែជា ផលប៉ះពាល់មួយចំនួន និងជាចំណុចធំៗដែលប៉ះពាល់ មកលើមនុស្ស លើពីនេះគឺនៅមានផលប៉ះពាល់ លើធម្មជាតិ សត្វ និង ប្រព័ន្ធអេកូឡូស៊ី ថែមទៀតផង។

 

 

ទោះជាយ៉ាងនេះក្តី សម្រាប់ផល់ប៉ះពាល់ គឺមានលើរាល់បម្រើបម្រាស់ ប្រភេទ Network ទាំងអស់មិនមែនតែ 5G Network នោះទេគ្រាន់តែមាន ច្រើនជាងឫតិចជាង ប៉ុណ្ណោះ។ ដូច្នេះជម្រើសល្អបំផុត មានតែយើងបើកនៅតែពេល ត្រូវការប្រើនិង ព្យាយាមនៅឱ្យឆ្ងាយពីវា បន្តិចទើបល្អ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Electric Sense Tag: ចំណេះដឹងទូទៅ