CAMBO REPORT

Popup Advertising5 seconds

Android Q Beta 4 ចេញ​សម្រាប់​តេស្ត​លើ Pixel ហើយ​អាច​ទាញ​យក​នៅទី​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីពី Google ត្រៀមនឹងផ្តល់សិទ្ធិសាកល្បង ដល់អ្នកប្រើស្មាតហ្វូន Pixel របស់ខ្លួនហើយ។ Android 10 Q ស្ថិតក្នុងដំណាក់កាលតេស្ត នៅឡើយ​តែ​យ៉ាង​ណា មាន​តែ​ម៉ូឌែល​ស្មាត​ហ្វូន​ពីក្រុមហ៊ុន មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន ឱកាស​ភ្លក្ស។ Android Q beta 3 នៅ​មាន​បញ្ហា​នឹង​ការ​កំណត់ជាច្រើន ​ដូច​ជាបិទកម្មវិធី មិនឱ្យដើរចោលនៅ Background  ឡើយ។ បែបនេះកម្មវិធីទាំងអស់មិនអាចដើរ បានស្រួលនិង មិនអាចដើរបានតែម្តង បើយើងចេញពីកម្មវិធីនោះ។ 

 

 

អញ្ចឹងសម្រាប់ Android Q beta 4 នឹងមានចំណុចជាច្រើន ត្រូវបានដោះស្រាយ ពិសេសបញ្ហាដែល បានរៀបរាប់ខាងលើនេះតែម្តង។ ជាឧទាហរណ៍ សម្រាប់ Android Q beta 4 យើងអាចបើឱ្យ Messenger ធ្វើការលោត Chat Head បាន។ គួរបញ្ជាក់ដែរថា សម្រាប់ប្រិយមិត្តដែល មានស្មាតហ្វូនម៉ូឌែល Pixel ទាំងអស់គឺអាច ធ្វើការសាកល្បងប្រើវាបាន តែជាដំបូងយើងត្រូវ ចូលទៅចុះឈ្មោះសិននៅ តំណរលីងនេះ ដើម្បីទទួលបានសិទ្ធិ អាចអាប់ដេតទៅបានតាម OTA ។ ប៉ុន្តែដូចបានប្រាប់ចឹងនេះជាវើសិនតេស្តសាកល្បង ដូច្នេះនៅមានបញ្ហាច្រើន ហើយវាក៏មិនមានស្ថេរភាព ក្នុងការប្រើប្រាស់នោះដែរ តែសម្រាប់អ្នកចង់សាក គឺមិនមែនជាបញ្ហានោះទេ។

សម្រាប់ប្រិយមិត្តដែល មានស្មាតហ្វូន Pixel គឺអាចតេស្ត Beta 4 បានហើយខណៈជម្រើស តាម OTA ឫតាម Flash គឺអាចធ្វើបានដូចគ្នា។ លីងទាញយកទៅ Flash fileបានមិនបាច់រងចាំ>>

 

 

សរុបមកសម្រាប់ប្រិយមិត្ត ដែលមានស្មាតហ្វូន Pixel របស់ Google គឺអាចមានឱកាសសាក Android Q Beta 4 បានក្នុងពេលនេះហើយ បានទាំងតាម OTA តែត្រូវរងចាំ និងតាម Flash a factory image អាចអាប់ដេត ឥឡូវតែម្តងក៏បានដូចគ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Droid Life Tag: ទូរស័ព្ទ