CAMBO REPORT

Popup Advertising5 seconds

អប​អរ​សា​ទរ​ផង​! Apple​ សម្រេច​ចិត្ត​ដាក់​បញ្ចូល​ក្តារ​ចុច​ភា​សា​ខ្មែរ​លើ​ iOS​ 13​ ជា​ផ្លូវ​ការ​ហើយ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងជឿជាក់ថា ប្រិយមិត្ត iOS ដែលរស់នៅក្នុងប្រទេសយើង មិនតិចនោះទេ ដែលធ្លាប់រង់ចាំ ក្រុមហ៊ុន Apple ដាក់បញ្ចូលក្តារចុច ជាភាសាខ្មែរ នៅលើស្មាតហ្វូនរបស់ពួកគេ តែយ៉ាងណា ពីមួយជំនាន់ទៅមួយជំនាន់ ហាក់ដូចជាស្ងប់ស្ងាត់ សោះសូន្យឈឹង និងប្រៀបដូចជា ការកាប់បំពង់ រង់ចាំទឹកភ្លៀងអញ្ចឹង។ ដើម្បីជាដំណោះស្រាយ គឺមានតែដោយឡូតកម្មវិធី ដែលមានក្តាចុចភាសាខ្មែរស្រាប់ នៅក្នុង App Store មកតម្លើងលើ iDevice ផ្ទាល់។ 

 

 

ជាក់ស្តែង សូម្បីតែ iOS 12 ដែលយើងកំពុងប្រើប្រាស់ សព្វថ្ងៃនេះ ក៏ក្រុមហ៊ុន Apple នៅតែមិនទាន់មាន ការផ្តល់ជូនក្តារចុច ជាភាសាខ្មែរ នៅក្នុង iPhone ស្រាប់នៅឡើយ ដែលតម្រូវ អោយយើងជាអ្នកប្រើ ត្រូវតែស្វែងរកក្តារចុចភាសាខ្មែរ ណាមួយ ដែលគិតថាស្រួលវាយ រួចចូលទៅតម្លើង នៅក្នុង Setting ទើបអាចប្រើបាន។ ប៉ុន្តែទីបំផុត ថ្ងៃដែលក្រុមហ៊ុនផ្លែប៉ោម ប្រារព្ធកម្មវិធី WWDC19 ដើម្បីប្រកាសបង្ហាញ iOS ជំនាន់ទី 13 នោះ Apple ក៏បានពាំនាំយក ភាសាជាច្រើន ចូលមកបន្ថែមថ្មី ពីលើភាសាចាស់ ដែលធ្លាប់មានស្រាប់។ កាន់តែពិសេសនោះ ក្នុងចំនោមជិត 40 ភាសា ដែលបានបញ្ចូលមកថ្មី ក៏មានភាសាខ្មែរ ដែលជាភាសាជាតិកម្ពុជាយើង ហ្នឹងគេផងដែរ។ យើងនឹងដាក់រូបភាព ដែលមានគូសប្រអប់ពណ៌ក្រហម អោយប្រិយមិត្ត iOS បានឃើញ ដូចខាងក្រោម៖

 

 

 

ជាចុងក្រោយ សម្រាប់ការសម្រេចចិត្ត ដាក់បញ្ចូលក្តារចុច ជាភាសាខ្មែរ នៅលើ iOS ជំនាន់ថ្មីនេះ គឺជាដំណឹងដ៏ល្អមួយ ចំពោះប្រិយមិត្ត នៅក្នុងប្រទេសកម្ពុជាយើង ដែលកំពុងកាន់ iPhone ដែលអាច Support ជាមួយ iOS 13។ សូមបញ្ជាក់ម្តងថា iPhone ដែលអាចដំណើរការ ជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 បាន គឺចាប់ពីម៉ូឌែល iPhone SE និង iPhone 6s ឡើងទៅ!

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Apple Tag: ទូរស័ព្ទ