CAMBO REPORT

Popup Advertising5 seconds

Samsung ចាប់ផ្តើម​គម្រោង​អភិវឌ្ឍ 6G Network ហើយ​អាច​​លឿន​ជាង​ 4G ដល់ ​1000 ដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិភពបច្ចេកវិទ្យា កំពុងស្វែងរកផ្លូវទៅកាន់ ពិភព 5G Network នឹងបានមកដល់ហើយ ខណៈមានប៉ុន្មានក្រុមហ៊ុន មានបំពាក់ បច្ចេក​វិទ្យា​នេះ​ប្រើប្រាស់រួចមកហើយដែរ។ តួរយ៉ាង Samsung, Huawei និង Xiaomi បានប្រើរួចមកហើយនូវបច្ចេកវិទ្យា 5G នេះ​លើ​កំពូល​ស្មាត​ហ្វូន របស់ពួកគេ។ និយាយទៅ 4G LTE វាលឿនល្បឿន​លោត​ដល់ 300 Mb/s ចុះទម្រាំ 5G ទៀតនោះ ហើយចុះទម្រាំដល់ 6G Network ទៀតនោះតើលឿនយ៉ាងណាទៅ។

 

 

ដើម្បីឆ្លើយតបនឹងភាពជឿនលឿន នៃបច្ចេកវិទ្យា ពិសេសប្រព័ន្ធពត៌មានវិទ្យា និងការកម្សាន្តដែលភាគច្រើនប្រើជាមួយនឹង ប្រព័ន្ធទំនាក់ទំនងឥតខ្សែរ ឫ អ៊ីនធើណេតនោះ គេបានប្រើ Network ។ Network បច្ចុប្បន្នត្រូវបានគេ អភិវឌ្ឍន៍ដល់ជំនាន់ទីប្រាំហើយ ដែលវាអាចមានល្បឿនលោតដល់ 10Gb/S ឡើងទៅពិតជាលឿនមែនទែន។ ប៉ុន្តែពេលនេះ Samsung បានរៀបចំអ្នកជំនាញ របស់ពួកគេក្នុងការសិក្សាក្នុងគម្រោងបង្កើតបច្ចេកវិទ្យា Network ជំនាន់ទី 6 ឫ 6G Network ។ ត្បិតថាពួកគេមិនបាន ប្រកាសតែគម្រោងគឺបានចាប់ផ្តើមហើយ នៅឯ Advanced Communications Research Center របស់ Samsung នៅឯក្រុង ស៊េអូល។ ទោះជាយ៉ាងនេះ​ក្តី​បច្ចេកវិទ្យា ថ្មីនេះអាចត្រូវការពេលវែង ក្នុងការអភិវឌ្ឍន៍ដូច្នេះយើងមិនទាន់ដឹងថាវាលឿន ប៉ុណ្ណានៅឡើយទេតែ តាមស្មានល្បឿនអាចលោត ដល់កម្រិត Tbps ផងដែល​វាលឿនជាង 5G ដល់ទៅ 100ដង និង 4G 1000ដង។

 

 

ត្បិតថាខណៈនេះនៅប្រទេសកម្ពុជា មិនទាន់មានប្រើ 5G ក៏មែនពិត តែយើងក៏អាចដឹងខ្លះៗពីល្បឿន 5G Network ដែរ។ 5G មានសមត្ថភាពក្នុងការ ទាញយក និង Updoad ក្នុងល្បឿន 10Gbps ហើយសម្រាប់ល្បឿនឆ្លើយតបគឺ 1ms ខណៈវាជាល្បឿនលឿនបំផុតបើធៀបនឹង 50ms សម្រាប់ 4G និង 60ms សម្រាប់ 3G Network។

 

 

អញ្ចឹងក្នុងកំឡុងពេល ដែលយើងរងចាំ 5G Network នោះគឺ 6G Network គេចាប់ផ្តើមសិក្សាហើយ ដែលវាអាចមានល្បឿនកាន់តែលឿននិង កាន់តែមានស្ថេរភាពល្អ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: Lifestyle