CAMBO REPORT

Popup Advertising5 seconds

សាប៊ូ​ដុះ​ខ្លួន​ម៉ាក Xbox ផលិត​ឡើង​ជា​ពិសេស​សម្រាប់ Gamer ទាំង​ទ្បាយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនស្ទែរតែទាំងអស់ តែងតែមានគម្រោងចង់ បង្ហាញខ្លួនក្នុងព្រឹត្ដិការណ៍ E3 ជាមួយនឹងផលិតផល ដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានភាពភ្ញាក់ផ្អើល ប៉ុន្ដែរបាយការណ៍ថ្មីមួយ ប្រភពចេញមកពី ក្រុមសារពត៌មាន GameSpot គឺមិនមាននរណាម្នាក់ រំពឹងទុកដឹងមុននោះឡើយ។ របាយការណ៍ថ្មីមួយនេះ គឺបានចុះផ្សាយថា ក្រុមហ៊ុន Microsoft កំពុងតែសហការគ្នា ជាមួយនឹងក្រុមហ៊ុន Lynx (ដែលមានឈ្មោះថា Axe នៅប្រទេសមួយចំនួន) ដើម្បីបង្កើតនូវផលិតផល គ្រឿងដុះសំអាតខ្លួន នៅក្រោមម៉ាកយីហោ Xbox របស់ខ្លួនតែម្ដង។

ការប្រមូលផ្តុំនៃផលិតផល គ្រឿងសំអាតទាំងអស់នេះ គឺរួមមានដូចជា កំប៉ុងបាញ់ខ្លួន ឲ្យមានក្លិនក្រអូប (Body Spray), ប្រដាប់លុញក្លៀក (Deodorant) ហើយនិងសាប៊ូដុះខ្លួន (Shower Gel) ថែមទៀតផង។ ទោះបីជាយ៉ាងណា មុនពេលអ្នកភ្ញាក់ផ្អើលអំពី គ្រឿងលាងសំអាតម៉ាក Xbox ថ្មីៗទាំងអស់នេះ គឺគួរយល់ដឹងថា នឹងមានលក់នៅតែ ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ តែប៉ុណ្ណោះ។ ប្រសិនបើយោងទៅតាម ក្រុមហ៊ុន Lynx និង Microsoft គឺបានពណ៌នាអំពី ក្លិនក្រអូបនៃផលិតផល ទាំងអស់នោះថា ដូចជាផ្លែក្រូចពណ៌បៃតង ហើយក៏បូកផ្សំទាំង ក្លិនផ្លែក្រូចសើច ថែមទាំងក្លិនផ្លែក្រូចប្រភេទ Winter Lemon និងជាច្រើនមុខទៀត ដើម្បីជាជំនួយដល់អ្នក Gamer ទាំងឡាយ។

សរុបមក នេះមិនមែនជា លើកទីមួយនោះទេ ដែលក្រុមហ៊ុនទាំងនោះ បានព្យាយាមបង្កើត ផលិតផលប្លែកៗ ដើម្បីធ្វើការទាក់ទាញ ចំណាប់អារម្មណ៍ អ្នកពេញនិយមលេងហ្គេម ជាពិសេសផងដែរ។ សាប៊ូដុះខ្លួនម៉ាក Xbox នឹងត្រូវបានដាក់លក់ ចាប់ផ្ដើមពីខែកក្កដា ឆ្នាំ 2019 នេះតទៅ តាមរយៈហាងលក់គ្រឿងក្រអូប និងឱសថស្ថាននៅទូទាំង ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ក៏ប៉ុន្ដែសម្រាប់ ទីផ្សារអន្ដរជាតិ គឺក្រុមហ៊ុន Microsoft នៅមិនទាន់បាន ប្រកាសប្រាប់នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: Lifestyle