CAMBO REPORT

Popup Advertising5 seconds

Apple នឹង​​ដក​កម្មវិធី Dashboard ចេញ​ពី macOS Catalina ជំនាន់​ចុង​ក្រោយ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ កម្មវិធី Dashboard របស់ Apple ត្រូវបានដកចេញដោយស្ងាត់ៗ ចេញពីប្រព័ន្ធប្រតិបត្តិការ macOS Catalina ជំនាន់ចុងក្រោយបង្អស់ ដែលដំបូងត្រូវបាន កត់សម្គាល់ឃើញដោយ គេហទំព័រសារពត៌មាន Appleosophy ហើយបន្ទាប់មកបាន ក្រុមសារពត៌មាន MacRumors ចុះផ្សាយឲ្យបានដឹង ដូចគ្នាអញ្ចឹងដែរ។ ចំពោះកម្មវិធី Dashboard គឺបានដាក់ឲ្យប្រើ ជាលើកដំបូងតាំងពី 14 ឆ្នាំមុនមកម្ល៉េះ ដែលភ្ជាប់មកជាមួយ Mac OS X 10.4 Tiger នៅក្នុងឆ្នាំ 2005 និងប្រទះឃើញទទួលបាន កំណែអាប់ដេតចុងក្រោយ កាលពីក្នុងឆ្នាំ 2011 នៅលើជំនាន់ទី Mac OS X 10.7 Lion ផងដែរ។

កម្មវិធី Dashboard នេះ គឺត្រូវបានបង្កើតឡើង ដោយធ្វើមុខងារជា Widgets ដែលផ្ទុកនូវឧបករណ៍ ប្រើប្រាស់សំខាន់ផ្សេងៗ នៅលើផ្ទាំងអេក្រង់ Desktop តែម្ដង ហើយក៏បានក្លាយជា មុខងារដ៏ពិសេសមួយ សម្រាប់ប្រព័ន្ធប្រតិបតិ្តការ Mac OS X អស់រយៈពេលច្រើនជាង មួយទសវត្សទៀតឯណោះ។ ចំនុចពិសេសនៃកម្មវិធី Dashboard គឺត្រូវបានគេស្គាល់ ដោយសារតែមុខងារ Sticky Note ដែលដូចជាក្រដាស់ សម្រាប់កត់ចំណាំពាក្យ និងអាចធ្វើការដាក់បង្ហាញ នាឡិកា, ភាគហ៊ុន ហើយថែមទាំង ម៉ាស៊ីនគិតលេខ នៅខាងលើផ្នែក Desktop ផងដែរ។ ទោះបីជាយ៉ាងណា ចាប់តាំងពីឆ្នាំ 2011 និងនៅលើកំណែអាប់ដេត OS X 10.10 Yosemite ក្រុមហ៊ុន Apple ក៏បានបិទកម្មវិធី Dashboard មកស្រេចតែម្ដង ប៉ុន្ដែនៅអនុញ្ញាតឲ្យ បន្ដប្រើប្រាស់ទៀតបាន។ 

 

រហូតមកដល់ ពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ macOS Catalina គឺបានប្រទះឃើញថា កម្មវិធី Dashboard ហាក់បីដូចជា បាត់ខ្លួនដោយស្ងាត់ៗ និងរកកន្លែងទាញយក មកដំឡើងវិញ មិនបានទៀតឡើយ។ ចំណែកឯការដកចេញនេះ គឺអាចបណ្ដាលមកពី Apple យល់ឃើញថា កម្មវិធីមួយនេះ លែងសូវមាន អ្នកប្រើប្រាស់ច្រើន ដូចកាលពីមុន ទៀតនោះឡើយ ហើយថែមទាំង មុខងារទាំងអស់នោះ ក៏ត្រូវបានដាក់បញ្ចូល ទៅខាងក្នុងរបាដំណឹង Notification Center អស់ពេលប៉ុន្មាន ឆ្នាំមកហើយ។ 

សរុបមក ពិតប្រាកដណាស់ កម្មវិធី Dashboard គឺមិនមែនជា មុខងារពិសេស ដែលមានការពេញនិយម ខ្លាំងបំផុតនោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ មួយចំនួនផងដែរ ហើយក៏ជាមុខងារមួយ ដែលធ្វើឲ្យ ប្រព័ន្ធប្រតិបត្តិការ Mac OS X មានលក្ខណៈខុសប្លែក ពីក្រុមហ៊ុនដទៃថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ