CAMBO REPORT

Popup Advertising5 seconds

Bird បញ្ចេញកង់អគ្គិសនីដំបូងដែលមានកែបអង្គុយបាន ២ នាក់ មានអេក្រង់បង្ហាញ LCD ប្លែកដាច់ពី Scooter

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Bird គឺជាក្រុមហ៊ុនផលិត និងចែកចាយ Scooter មានលក្ខណៈជាកូនកាត់ Scooter ជាមួយនឹងក្ដារស្គី ដោយប្រើប្រាស់ ថាមពលអគ្គិសនី សម្រាប់ធ្វើដំណើរ ឬអាចប្រើជើង ដើម្បីដោល ក៏បានដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ Bird បានធ្វើការបញ្ចេញ ផលិតផលជំនាន់ថ្មី មកមួយទៀតហើយ តែមិនមែនជាប្រភេទ Scooter សម្រាប់ឈរជាន់ ដូចមុននោះទេ។

ជាការពិតណាស់ ផលិតផលដែលខាង Bird បានបញ្ចេញមកនេះ គឺជាប្រភេទកង់ លើកដំបូង ដែលមានកែប អាចអង្គុយបាន 2 នាក់ រួមជាប់ជាមួយគ្នា។ ចំពោះកង់នេះដែរ ត្រូវបានគេអោយឈ្មោះហៅថា Cruiser មានប្រើប្រាស់ថាមពលអគ្គិសនី ជាជំនួសបន្ថែម មិនខុស Scooter អគ្គីសនី មួយចំនួនឡើយ។ ទៅលើការឌីហ្សាញ វាមានលក្ខណៈបែបទាន់សម័យនិយម អមជាមួយរង្វង់សំបកកង់ធំៗ សម្រាប់ទ្រទម្ងន់មនុស្ស 2 នាក់បាន, មានកែបទ្រវែង អង្គុយជាប់គ្នា, មានឈ្នាន់ជាន់, មានបូមជំនួយ, ដៃចាប់ហ្វ្រាំងសងខាង និងចង្គៀងបំភ្លឺផ្លូវ នៅខាងមុខ ដូចម៉ូតូដែរ។ លើសពីនេះ នៅចំកណ្តាលតួកង់ វាក៏មានផ្ទៃអេក្រង់ ជាប្រភេទ LCD អាចបង្ហាញពីល្បឿន និងថាមពលអគ្គិសនី ដែលនៅសល់ ថែមទៀតផង។ Cruiser មានដុំផ្ទុកថាមពលសាក 52V ដោយការសាកពេញម្តង វាអាចរត់បានប្រមាណ 80 គីឡូម៉ែត្រឯណោះ ពិតជាអេមមែនទែន។

ចំនុចចុងក្រោយនោះ គឺថា Bird Cruiser មានទម្ងន់ខ្លួនមិនសូវធ្ងន់នោះទេ ដែលយើងជាម្ចាស់ អាចលើកវា ដើម្បីផ្លាស់ទៅកន្លែងផ្សេង។ យ៉ាងណា សម្រាប់ប្រិយមិត្ត ដែលធ្លាប់ជិះ Scooter អាចនឹងងាកមកចាប់អារម្មណ៍ លើកង់នេះ ព្រោះវាមានកែបអាច អោយយើងអង្គុយបាន (បើមានគូរទៀត រឹតតែស្វីត) និងមានលក្ខណៈពិសេសជាច្រើនទៀត ដូចបង្ហាញពីខាងលើស្រាប់ តែចំពោះតម្លៃវិញ នៅមិនទាន់ដឹង នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត