CAMBO REPORT

Popup Advertising5 seconds

វា​ជា​សង្គ្រាម​ពាណិជ្ជ​កម្ម​ចិន​ជាមួយ​សហរដ្ឋ​អាមេរិច មិន​មែន Apple ទេ នេះ​ជា​សម្តី​របស់ CEO ក្រុមហ៊ុន​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដើមឆ្នាំនេះសង្គ្រាមស្មាតហ្វូន កាន់តែក្តៅជាមួយនឹង ស្មាតហ្វូនកំពូលៗពីក្រុមហ៊ុននានា នៅទូទាំងពិភពលោកតែសង្គ្រាមដែល ក្តៅបំផុតនោះគឺរវាងចិន និង សហរដ្ឋអាមេរិចឯណោះទេ។ បិទផ្លូវ Huawei ពីទីផ្សារអាមេរិចមិនអស់ចិត្ត ថែមកាត់ផ្លូវរកស៊ីរបស់គេទៀត តែយ៉ាងណាមានមនុស្ស ជាច្រើនគិតថាម្តេចចិន មិនកាត់ផ្លូវក្រុមហ៊ុនលោក Cook វិញទៅដើម្បីសងសឹក។ ប្រាកដដែរទេថានេះជា ផ្លូវសងសឹកដែលត្រឹមត្រូវនោះតែបើបិទផ្លូវ Apple មែនគឺប៉ះពាល់យ៉ាងខ្លាំងដល់ ប្រជាជនចិនដូចគ្នា ចឹងនេះមិនមែនសងសឹកត្រឹមត្រូវទេ។

 

 

នៅថ្ងៃនេះ CBS News បានធ្វើការដកស្រង់សំដី របស់លោក Cook ដែលជា CEO ក្រុមហ៊ុនផ្លែប៉ោម(Apple)និយាយអំពីអនាគត Apple នៅឯប្រទេសចិន។ លោក Cook បានលើកឡើងថា ចិនមិនបានធ្វើការក្នុងគោលដៅប្រឆាំង ឫសងសឹកអ្វីមកលើក្រុមហ៊ុន របស់លោកនោះឡើយ ហើយក៏គ្មានគម្រោងនឹងធ្វើនោះដែរ។ ជាក់ស្តែងណាស់ Apple មានតម្រូវការពលកម្មច្រើន ដែលក្នុងនោះគឺត្រូវបានផ្តល់ដោយប្រជាជនចិន។ តួរយ៉ាងរោងចក្រដំឡើង ផលិតផលរបស់ក្រុមហ៊ុន គាត់ក៏នៅចិន អ្នកសរសេរកូដសម្រាប់កម្មវិធី ហ្គេម និង ស៊េវាកម្មជាច្រើនគឺ មាននៅប្រទេសនេះ។ ហេតុនេះ Apple មិនមែនជាសត្រូវរបស់ពួកគេទេតែជាអ្នក នាំប្រាក់ដ៏មហិមារទៅ ចែកជូនជនជាតិចិន រាល់ខែ ឆ្នាំទៅវិញ។ ដូច្នេះរដ្ឋាភិបាលក្រុងប៉េកាំង គឺមិនមែនដាក់ខ្លួនជាសត្រូវនឹង Apple ជាដាច់ខាតហើយ។ គួរបញ្ជាក់ថាបើទោះបីជាយ៉ាងនេះក្តីប៉ុន្តែសង្គ្រាម ពាណិជ្ជកម្មនេះបាន ជម្រុញឱ្យចិនសម្រេចដំឡើងពន្ធ លើផលិតផលពី USA ដល់25% ដែលវាបានជះឥទ្ធិពល ដល់តម្លៃលក់របស់ iPhone ។

 

 

 ពោលគឺ iPhone ត្រូវឡើងថ្លៃប្រមាណខ្ទង់ 100$ ដើម្បីឆ្លើយតបនឹងតម្លៃពន្ធ។ ទោះជាយ៉ាងនេះក្តី ការតម្លើងពន្ធនេះធ្វើឡើង លើផលិតផល អាមេរិចទាំងអស់ជាង 5000 ប្រភេទដែលមិនសំដៅតែ របស់ Apple នោះដែរ។ សម្រាប់ការតម្លើងពន្្ធនេះក៏ព្រោះតែឆ្លើយតបនឹង រដ្ឋាភិបាលក្រុងវាស៊ីនតោន ដែលបានតម្លើងពន្ធក្នុង ទំហំសាច់ប្រាក់ 200ពាន់លានដុល្លាលើ ផលិតផលនាំចូលពីចិន ។ 

 

 

សរុបមកហេតុផលដែល Apple ឡើងថ្លៃលើផលិតផល របស់ខ្លួនគឺដោយសារ ឥទ្ធិពលនៃសង្គ្រាមខាងលើដូច្នេះប្រសិនបើ iPhone ជំនាន់ថ្មីនៅទទួលឥទ្ធិពលនេះបន្តនោះ គឺតម្លៃវានឹងរឹតតែថ្លៃ។ ដូច្នេះ Apple ត្រូវតែដោះស្រាយដោយស្វែងរក រោងចក្រដំឡើងនៅ ប្រទេសផ្សេងឱ្យបានឆាប់ បើសង្គ្រាមនេះមិនអាចបញ្ឈប់បាននោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Reuters Tag: Lifestyle